ទារកកើត​មកមិនគ្រប់ខែ​មានសតិបញ្ញាស្មារតីខ្សោយ​

ទារកកើត​មិនគ្រប់ខែ​​ មិនត្រឹមតែមានបញ្ហាសុខភាពប៉ុណ្ណោះ​ទេ ​ប៉ុន្តែពួកគេក៏ប្រឈម​នឹងបញ្ហាសតិបញ្ញា​ស្មារតីរបស់​ពួក គេ​ ក៏មិន​លូ​ត​​លាស់ដូចទារក​ដែលមានសុខភាពល្អ​ និងកើតគ្រប់ខែនោះទេ​។

1លោកស្រីសាស្រ្តាចារ្យ​គ្រុយ លាងស៊ីម ​អនុរដ្ឋ​លេខាធិការ​​ក្រ​សួង​សុខាភិបាល​ និងជាទី​ប្រឹក្សាផ្នែក​សម្ភពនៃមន្ទីរ​​ពេទ្យកាល់ម៉ែត​​បាន​ប្រាប់គេហទំព័រ​សុខភាព​កម្ពុជាកាល​ពីសប្តាហ៍​មុនថា ករណី​ទារ​ក​​កើតមកមិនគ្រប់​ខែ ​គឺមានមិនគ្រប់​ខែ​ខ្លាំង ​និងមិនគ្រប់ខែ​តិច​។ បើ​គិតពីថ្ងៃទី១​នៃការអស់វដ្តរដូវ រហូត​ដល់ថ្ងៃ​សម្រាល​មានរយៈ​ពេល​​ត្រឹម​៣៧​សប្តាហ៍​ គឺគេរាប់បញ្ចូលនៃ​ករណី​កើតមិន​​គ្រប់ខែ តែបើទារ​ក​កើតកៀកៗនៃ​អាយុ​គ៌ភ​៨ខែ​កន្លះ​ ឬដល់៨ខែ​កន្លះ​គឺក៏​ជា​ការកើត​មិនគ្រប់ខែតិច​ ទារកកើតកំទ្បុង​ពេលបែបប​នេះ ​​គឺងាយ​ស្រួល​​ធ្វើការ​សង្រ្គោះ​ តែបើមិនគ្រប់ខែខ្លាំងគឺគ៌ភមាន​​អាយុ​ត្រឹម​២០​ ​ទៅ៣០​អាទិ​ត្យ ​សួតរបស់ទារកនោះអន់​ខ្លាំងណាស់​ និងធ្វើ​ឲ្យ​ទារក​ពិ​បាកដក​ដង្ហើម។​

លោកស្រីសាស្រ្តាចារ្យ​បានបន្តថា ​“ទារកកើតមិនគ្រប់ខែ​មានសុខភាព​ និងសតិបញ្ញាស្មារតី​ទន់ខ្សោយ​ ដែលប៉ះពាល់ដល់​​ការអភិ​វឌ្ឈន៍​ជីវិតរបស់ពួកគេ​នាពេលអនាគតផងដែរ​”។ លោកស្រីបន្តថា​ “ប្រសិន​បើ​ទម្ងន់ពួកគេ​មិន​គ្រប់ទម្ងន់ ​ពួកគេក៏មាន​បញ្ហាប្រឈមនឹង​បញ្ហា​សុខភាពកាន់​តែធ្ងន់ធ្ងរថែមទៀត”។

លោកស្រី​គ្រុយ លាងស៊ីម​បានបន្តថា ពេលទារក​ស្ថិតនៅក្នុង​ស្បូនស្រ្តី​ សួត​របស់​ទារកនៅ​កំប៉ិតៗ​នៅទ្បើយទេ​ តែពេលទារក​​ចេញ​មកក្រៅ​សួត​របស់​ទារកត្រូវប្រឹង​ដក​ដង្ហើម​ហើយរីកធំ ពេល​នោះទារក​ដកដង្ហើម​ចេញ​ និងប្រឹងដក​ដង្ហើមចូល​​បញ្ចេញ​ជា​​សម្លេង​តាមរយៈ​កន្លើត ដែល​ជាប់ពាក់​កណ្តា​ល​ នៅផ្នែកខាងក្នុង​បំពង់ក​​របស់យើង ​ដែ​ល​យើងតែង​តែនិយាយថា “ជីវិត​ចាប់ផ្តើមពី​​សម្លេង​ទី១ និងបញ្ចប់​នូវ​ដង្ហើម​ចុងក្រោយ”។

លោកស្រីសាស្រ្តា​ចារ្យគ្រុយ លាងស៊ីម​បានបន្តថា​ ក្នុងកំទ្បុង​រយៈ​​ពេលមានគ៌ភនេះ ​មិនមានក្បូនណាបញ្ជាក់​ពីការហាម​ឬ​បញ្ឈប់​ការរូមភេទ​នោះទេ តែបើគ៌ភយើងមានវិបត្តិ​ឬគ៌ភចង់រលូតយើង​ត្រូវ​ផ្អាកការរួមភេទ​ ហើយបើអាយុគ៌គកាន់តែ​ច្រើន ផ្ទៃពោះកាន់​តែធំ​ការរួមភេទអាចធ្វើបាន​ តែត្រូវធ្វើ​យ៉ាងណាកុំឲ្យមាន​ប៉ះ​ពាល់ដល់​ផ្ទៃពោះ​នៅពេលរួមភេទសម្ព័ន្ឋ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ១០ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative