មន្ទីរពេទ្យ​រុស្ស៊ី​​ ពិនិត្យ​ព្យាបាល​ ​និង​វះ​កាត់​​ជំងឺ​​ត្រចៀក​ ​ច្រមុះ​​ បំពង់​ក​​ ដោយ​ឥត​​បង់​​ថ្លៃ​រយៈ​ពេល៥ថ្ងៃ

មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត​ បានជូន​ដំណឹង​ដល់សាធារណៈជន​ថា​ ក្រុម​គ្រូពេទ្យ​ឯក​ទេស​​នឹង​ផ្ដល់​ការ​​ពិនិត្យ​ ព្យាបាល​ និង​វះ​កាត់​ជំងឺ​​ត្រចៀក​ ច្រមុះ​ បំពង់​ក​ ដោយ​ឥត​បង់​​ថ្លៃ​​ចាប់​ពី​​ថ្ងៃ​ច័ន្ទ​ ទី​៨​ ខែ​មិថុនា ​នេះតទៅ។

2យោងតាមសេចក្ដី​​ជូន​​ដំណឹង​​របស់លោក​​សាស្ត្រាចារ្យ ​         ងី ម៉េង​​ ​នាយក​​មន្ទីរ​ពេទ្យ​មិត្ត​ភាព​​ខ្មែរ-សូវៀត​ បានឲ្យ​​ដឹង​​ថា​ កម្មវិធី​​ពិនិត្យ​​ព្យាបាល​ និង​វះ​កាត់​ឥត​​បង់​ថ្លៃ​​នេះមាន​រយៈ​ពេល ៥​ថ្ងៃ​ គឺ​ចាប់​ពី​ថ្ងៃ​​ច័ន្ទ​ ទី​៨​ ដល់​ថ្ងៃ​សុក្រ​ ទី​១២​ មិថុនា។​

មន្ទីរពេទ្យមិត្តភាព​ខ្មែរ‑សូវៀត​នេះត្រូវបាន​គេចាត់ទុក​ថា​ ជា​មន្ទីរពេទ្យ​មួយ​ដែល​ភាគ​ច្រើន​ទទួលការ​ព្យាបាល​ចំពោះ​ប្រជាពល​រដ្ឋ​ក្រីក្រ​ និង​ប្រជាពល​រដ្ឋ​ដែល​មាន​ជីវភាព​មធ្យម។

ថ្មីៗនេះ មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ‑សូវៀត​ បានដាក់​ឲ្យដំណើរការ​ អាគារព្យាបាល​ដែល អាគារនេះ​ ជា​ទីតាំងប្រមូលផ្តុំ​គ្រប់ឯកទេស​ទាំងអស់​ មានទាំងជំងឺ​ទូទៅ​ ជំងឺបេះដូង​ ក្រពះ​ សសៃប្រាសាទ​ កុមារ​ ជំងឺថ្លើម​ តម្រងនោម​ ផ្នែកវះកាត់​ ផ្នែក​ជំងឺ​ឆ្អឹងជាដើម។

លោកសាស្ត្រាចារ្យ ងី ម៉េង​ បានមានប្រសាសន៍ថា​ “យើងមានគ្រូពេទ្យ​ឯកទេសទាំងអស់​ និង​ព្យា​បាល​​​អ្នកជំងឺ​ដោយមិន​​មាន​​ការរើសអើងទ្បើយ​ គឺធ្វើយ៉ាងណា​ឲ្យសេវារបស់​យើងមានលក្ខណៈ​ល្អ​ប្រសើរទ្បើង”។​ លោកបន្តថា​ “មន្ទីរពេទ្យ​ សូមទទួល​យក​យោបល់​មតិ​កែលម្អ​របស់អ្នកជំងឺ​ និង​ក្រុម​គ្រួសារ​​អ្នកជំងឺតាមរយៈប្រអប់​សំបុត្រ​ពីចំណុចខ្វះខាត​របស់យើង​ ដើម្បីយើង​អាច​កែលម្អសេ​វា​កាន់​តែ​ប្រសើរទ្បើង”។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative