ដំណាក់កាលឈានចូលដល់ត្រីមាសទី២

ការទទួលការ​តាំងគ៌ភ​របស់ទារក​ ជាក្តីរីករាយមួយ​សម្រាប់​មាតា​ បិតា ​តែការថែរក្សា​គ៌ភ​ឲ្យមានសុខភាពល្អ ​និង​បញ្ចៀស​បាន​នូវហានិភ័យ​ជារឿងមួយ​ដែលគួរយកចិត្ត​ទុកដាក់​ ដើម្បី​ម្តាយ​និងទា​រកមានសុខភាព​ល្អ​។

1លោកស្រី​សាស្រ្តាចារ្យ​ គ្រុយ លាងស៊ីម​ ​អនុរដ្ឋ​លេខាធិការ​​ក្រសួ​ង​​សុខាភិបាល​ និង​ជាទីប្រឹក្សា​ផ្នែកសម្ភព​នៃមន្ទីរពេទ្យ​កាល់​ម៉ែត​ ​បាន​ថ្លែង​ឲ្យគេហទំព័រ​សុខភាព​កម្ពុជា​ ដឹងកាល​ពីពេលថ្មីៗ​នេះថា​ពេល​​ឈានដល់ត្រីមាសទី២​នៃការមាន​គ៌ភ​ គឺកុំ​ធ្វើ​ដំនើរឆ្ងាយ​ កុំធ្វើការងារ​​ធ្ងន់ពេក​ តែដំណាក់​កាល​នេះគ៌ភ​របស់ស្រ្តី​ អាចទប់ខ្លួន​​បានខ្លះ​ហើយ​ តែត្រូវឧស្សាហ៍​ទៅឲ្យគ្រូពេទ្យពិនិត្យ​ ព្រោះរៀងរាល់​​ពេល​ពិនិត្យ ​គ្រូពេទ្យ​ជំនាញតែងវាស់ផ្ទៃពោះ​ វាស់កំព​ស់​ស្បូន​ដើម្បី​​ចង់​ដឹង​ថា​ ការលូតលាស់​របស់​ទារកក្នុងផ្ទៃ​ និងទម្ងន់​របស់​ទារក​ត្រឹម​ត្រូវ​ឬអត់​។

លោកស្រីបន្តថា​ តាមធម្មតាទម្ងន់​របស់ស្រ្តី​ គឺគេឲ្យទ្បើង​មួយ​ខែ​មួយ​គីទ្បូ​ពេលមានគ៌ភ ​តែគេហាមមិន​ឲ្យទ្បើងគីទ្បូលើស​១​៤​គីទ្បូ​​នោះ​ទេ​។ ចំណែកកំពស់​និងទម្ងន់របស់ស្រ្តី ​ត្រូវមានតុល្យភាព​​នឹងគ្នា​ ឧទាហរ​ណ៍​ ស្រ្តីកំពស់១.៥០ម៉ែត្រ​ មិន​ត្រូវ​ឲ្យ​មាន​ទម្ងន់​លើស៥០​គីទ្បូក្រាម​ទេ​ តែបើ​គាត់មានទម្ងន់​ដល់​៦០​គីទ្បូ​ ​គឺមានន័យថា​​ទម្ងន់​គាត់​លើស​១០​គីទ្បូ​ហើយ​ ហេតុ​នេះ​ពេល​មានផ្ទៃពោះ ​ស្រ្តីដែលមាន​​អាការៈបែបនេះ​ ​មិន​ត្រូវទ្បើងទម្ងន់​លើស១០​គីទ្បូនោះ​ទេ​ ព្រោះបើ​គាត់ទ្បើងគីទ្បូ​កាន់តែច្រើន​ នឹងធ្វើឲ្យស្រ្តីរូប​នោះពិបាកក្នុង​ការ​សម្រា​​​ល​ ព្រោះពេលធាត់ខ្លាំង​​នឹងធ្វើឲ្យសាច់​ដុំ​ត្បៀត​ ​ហើយ​វាធ្វើ​ឲ្យ​ផ្ទៃ​ដែលទារកត្រូវ​ចេញរួមតូច។

ពេលស្រ្តីធាត់ខ្លាំង​ ក៏ប្រឈមមុខ​នឹងធ្វើឲ្យមានខ្លាញ់​ក្បាល​ពោះ​​ច្រើន ​ដែលធ្វើឲ្យមាន​ក្បាលពោះ ​ក្រោយ​ពេលសម្រាល​ដែល​មើល​ទៅមិនស្អាត​ និងពិបាកក្នុង​​ការជ្រើសរើស​សម្លៀកបំពាក់ផង​ដែរ​​។ ដូចនេះការទទួល​ទាន​​អាហា​រលើស​ និងកុំខ្វះ​ តែ​បច្ចុប្បន្ន​​ស្រ្តី​ភាគច្រើនទទួល​ទានអាហា​រលើស​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative