គ្រោះ​ថ្នាក់​ចរាចរណ៍​ ​ថ្ងៃទី៨ ​មិថុនា​​ ​ស្លាប់​មនុស្ស​​៥នាក់​ និងរបួសធ្ងន់​​ស្រាល២៧នាក់​

គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​​ កាលពីថ្ងៃទី៨​ ខែមិថុនា​​ ឆ្នាំ២០១៥ ​នេះមាន​​ចំនួន​១៤លើក​ យប់៥លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់​ ៥នាក់​(ស្រីម្នាក់)​ របួសធ្ងន់​១៣នាក់​(ស្រី៣នាក់) ​និង​​របួសស្រាល​១៤នាក់​(ស្រី២នាក់)។​

1យោង​​តាម​របាយ​ការណ៍​ ​ពី​​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​ បានឲ្យដឹង​ថា​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​ ១៥លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូចខាត​​យាន​យន្ត​​សរុប​ ២៩គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ ចំនួន​១៩គ្រឿង​  រថយន្​ត​ធុន​​តូច​៧គ្រឿង​ រថយន្តធុន​ធំ​២គ្រឿង​ ​និង​យានផ្សេងៗ​១គ្រឿង​។ មូល​ហេតុ​ដែល​​បណ្តាល​​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួមមាន​ ល្មើស​​ល្បឿន​៦លើក​ ស្រវឹង​២លើក​ បត់​គ្រោះថ្នា​ក់​៣លើក​ ប្រជែង​គ្រោះថ្នាក់​១លើក​ កត្តាយានយន្ត​១លើក​ និងមិនគោរព​សិទ្ធ ២លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ ចំនួន​២៧នាក់​(យប់១១នាក់)។

ចំពោះរថយន្ត​ពិន័យ​​សរុប​ ​ចំនួន​១.៤៣៧គ្រឿង​(រថយន្ត​ធំ៤៩៤គ្រឿង)​ស្មើ​នឹង​១.៤៧៧​ករណី​ ករណី​​ល្មើស​ក្រដាស​​ស្នាម​មាន ៧៣៤​គ្រឿង​ ស្មើនឹង​៧៥៣ករណី​ ចំពោះ​ករណី​​ល្មើស​បច្ចេកទេស​ ៧០៣​គ្រឿង​​​ស្មើនឹង​៧២៤ករណី​ ដោយឡែក​ម៉ូតូ​​ត្រូវបាន​​ពិន័យ​​សរុប​ចំនួន​ ២.០៤០គ្រឿង​។

គួរបញ្ជាក់ថា​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃ​ទី​៧​ ខែមិថុនា ឆ្នាំ​២០១៥ ​បានកើតឡើង​​ចំនួន​១៤​លើក​ ក្នុង​​នោះ​​យប់​៧​លើក​​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​ម្នាក់​​(​ប្រុស​)​ រង​របួស​ធ្ងន់​ ៩​នាក់​​(​ស្រី​៣​នាក់​) ​និង​របួសស្រាល​​៤​នាក់​​(​ស្រី​២​នាក់​)​ បាន​​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​ ​១៤គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន​​១០​គ្រឿង​​ រថយន្ត​ធុន​​តូច​៤​គ្រឿង​​ និង​ថ្មើរជើង​ម្នាក់​។មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​ល្បឿន​​៦​លើក​​ ស្រវឹង​​៣​លើក​​ និង​មិន​គោរព​​សិទ្ធ​១​លើក​។ ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន​១១​នាក់​​(​យប់​៨​នាក់​)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative