​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​​ចុះ​​ព្យាបាល​​​ជំងឺ​​​ជួន​​​ប្រជាពលរដ្ឋ​​ជាង​៣០០០​នាក់​​ដោយ​​​ឥត​គិត​ថ្លៃ​​​នៅ​ស្រុកដង​ទុង​​ ខេត្តកំពត​​

លោក ហ៊ុន ម៉ា​នី​​ តំណាង​​រាស្ត្រ​​​សហការ​ ​​ជាមួយ​​សាខា​​​សកម្មជន​​​ក្រុម​​ការងារ​​​យុវជន​​​គណបក្ស​​​រាជធានី​​​ភ្នំពេញ​​​ និង​​អាជ្ញា​ធរ​​​មូលដ្ឋាន​​​ កាលពី​​ថ្ងៃ​ទី០៧​​ ខែមិថុនា​ ឆ្នាំ២០១៥​ បាន​នាំ​ថ្នាំពេទ្យ​​ និង​ដឹកនាំ​​ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចំនួន​ ២៤៣​ នាក់​​ចុះ​ព្យាបាល​​ប្រជា​ពល​រដ្ឋ​​​ដោយ​ឥតគិត​ថ្លៃ​ ចំនួន ៣១១៤​នាក់​ នៅសាលាបឋម​​សិក្សា​ហ៊ុន សែន​ ក្រាំង​លាវ​ ឃុំអង្គរ​មាស​ ស្រុក​ដងទង់​ ខេត្តកំពត ។

2លោក​ លេង ផា​លី​ ប្រធាន​​ក្រុម​ការងារ ​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​ របស់​លោក​ហ៊ុន​ម៉ា​នី​​ បាន​​មាន​​ប្រសាសន៍ថា ​​ការ​ចុះ​ពិនិត្យ​​​ព្យា​បាល​​​ជំងឺ​​ជួន​បង​ប្អូន​​ប្រជាពល​រដ្ឋ​​​ចំនួន​៣១១៤​នាក់​​ នៅ​សាលា​បឋម​​​សិក្សា​​ហ៊ុនសែន​​ក្រាំងលាវ​ ​នា​ពេល​​នេះ​​​គឺ​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​​របស់​យើង​​ បាន​​សហការ​​ជាមួយ​សាខា​​សកម្ម​ជន​​​ក្រុមការងារ​​យុវជន​​គណបក្ស​​រាជធានី​ភ្នំពេញ ​និង​ អាជ្ញាធរ​ ឃុំអង្គរ​មាស​ ស្រុកដងទង់​ ខេត្ត​កំពត​។ លោក​បាន​​បន្តថា​​ នេះ​​គឺជា​លើកទីមួយ​​ហើយ​​ដែល​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រ​ចិត្ត​​របស់លោក​​ ហ៊ុន ​ម៉ា​នី​ ​បាន​ចុះមក​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​នៅក្នុង​​ឃុំ​អង្គរមាស​ ស្រុកដងទង់​ ខេត្តកំពត​។ ប៉ុន្តែ​កន្លង​មក​​ ក្រុម​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ របស់​លោក​ ហ៊ុន ​ម៉ា​នី​​ បាន​ចុះទៅ​ព្យាបាល​ជំងឺ ​ជួន​​ប្រជាពល​រដ្ឋ​​បាន​រាប់ម៉ឺននាក់​រួចមកហើយ​។ ជាក់ស្តែង​​នៅ​ ខេត្ត​កំពង់ស្ពឺ​  និង​ខេត្ត​កំពង់ធំ​ ដែលសរុប​ទាំងពីរ​ខេត្តនេះ ​បាន​ចំនួន​ ២៣២៧៣នាក់​ តែ​បើបូក​ទាំង​លើកនេះទៀត​សរុបចំនួន​  ២៦៣៨៧នាក់។​

លោក​ លេង ​ផា​លី​​ បាន​​បន្ថែមថា​​ចាប់ពី​​ពេលនេះ​​​ទៅ​​ក្រុម​​កា​ងារ​​​គ្រូពេទ្យ​​ស្ម័គ្រចិត្ត​​​ លោក ​​ហ៊ុន ​ម៉ា​នី​ ​នឹង​​ចុះ​​ពិនិត្យ​​ព្យាបាល​​ជំងឺ​​ជួន​​ប្រជាពលរដ្ឋ​​នៅ​ទូទាំង​ប្រទេស​​តែម្តង​​ ដើម្បី​​ជួយ​​សំរួល​​ដល់​​ការ​លំបាក​ ​និង​​ការ​ចំណាយ​​ថវិកា​​របស់​​ប្រជាពលរដ្ឋ​​យើង​​ពិសេស​​​ប្រជាពលរដ្ឋ​​រស់នៅ​តាម​​ជនបទ​​ដាច់​ស្រ​យ៉ាល​។​

លោក ​ហ៊ុន ​ម៉ា​នី​ ​បាន​​មាន​ប្រសាសន៍ថា​ ​ការ​ដែល​លោក​​នាំ​​ក្រុម​គ្រូពេទ្យ​​ស្ម័គ្រចិត្ដ​​មក​​ពិនិត្យ​សុខភាព​​​ជូន​​ប្រជាជន​​នៅ​ស្រុក​ ដងទុង​ ខេត្តកំពត​​ ​នាពេលនេះ​ ​គឺ​ក្នុង​​គោលបំណង​ ចង់ឱ្យ​​ប្រជាជន​​ទាំងអស់​​ មាន​​សុខ​ភាព​ល្អ​គ្រប់គ្នា​ ហើយ​​នៅពេល​ដែល​​ប្រជាជន​មាន​​សុខភាព​​ល្អ​​ ប្រទេសជាតិ​ ​ក៏​មាន​​ការ​អភិវឌ្ឍ​​បាន​​រីក​ចម្រើន​។ ជាងនេះទៅ​ទៀត​ ​នេះវា​​ក៏​បាន​​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​​យើង​​បាន​​ចំណេញ​​ពេល​វេលា​​​ក្នុង​ការ​រក​ទទួលទាន​​ និង​ធ្វើ​ឲ្យ​​ពួកគាត់​មាន​​សុខភាព​​ល្អ​ជា​ប្រចាំ​​ ដោយ​មិន​ចាំបាច់​​ចំណាយ​ ពេល​​​ទៅលើ​​ការទិញ​​ថ្នាំពេទ្យ​ ​និង​ទៅរក​គ្រូ​ពេទ្យ​​ជាប្រចាំ​​ ក៏​ដូចជា​​ធ្វើ​​ឲ្យ​ពួកគាត់​​មាន​​សុខ​ភាពល្អ​ ​និង​​សន្សំ​សំចៃ​​ថវិកា​​បាន​ ​ថែម​​ទៀត​ផង​​ ពិសេស​​ដើម្បី​​ចូលរួម​ចំណែក​​កាត់​បន្ថយ​ភាព​ក្រីក្រ​​របស់​​បងប្អូន​​ប្រជាពលរដ្ឋ​​ផងដែរ​។

លោក​ ហ៊ុន ​ម៉ា​នី​​ បាន​​មានប្រសាសន៍​​បន្ត​ឲ្យ​​ដឹងថា​ លោក​ចង់​​មើលឃើញ​​ភាពសុខសាន្ត​ ​របស់​​ប្រជាពលរដ្ឋ​​កម្ពុ​ជា​ ពិសេស​​ប្រជាជន​​នៅស្រុក​​ដងទុង​ ខេត្តកំពត​ ក៏​ដូច​​ប្រជា​ពល​​ទូទាំងប្រទេស​​ ព្រោះ​​ថាបើ​​ប្រទេសជាតិ​​មាន​សន្តិភាព​​ទើប​​មាន​​ឳ​កាស​អភិវឌ្ឍន៍​​ប្រទេសជាតិ​​ ឲ្យ​បាន​​ជឿនលឿន​ដូច​​បណ្តា​​ប្រទេស​​ជឿនលឿន​​ក្នុង​​ពិភពលោក​។

បើ​តាម​​របាយការណ៍​របស់គ្រូពេទ្យ​​បាន​ឲ្យ​ដឹងថា​ ​ប្រជាពលរដ្ឋ​​ដែល​​មក​​ទទួល​ការ​ព្យាបាល​​ ចំនួន​៣១១៤នាក់​​ មាន​​បញ្ហា​​ជម្ងឺ​​មួយ​ចំនួន​​ដូចជា​ ជម្ងឺ​​សើ​ស្បែក​ ជម្ងឺ​​ធ្លាក់ស​ ជម្ងឺ​​កមរមាស់​ ជម្ងឺ​ព្រូន​ ជម្ងឺ​ស្លេកស្លាំង​ ជម្ងឺ​សន្លាក់ឆ្អឹង​ ជម្ងឺ​រលាក​ថ្លើម​ ជម្ងឺ​កាមរោគ​ ជម្ងឺគ្រុនចាញ់​ ជម្ងឺគ្រុនឈាម​ ជម្ងឺ​ភ្នែក​។ល។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative