វិធីម៉ាស្សាមុខ

សម្រស់​ជារឿងមួយ​ត្រូវតែយក​ចិត្ដទុកដាក់​ ជាពិសេស​គឺស្ដ្រី ​ប្រសិន​បើយើង​មានទ្រព្យ​សម្បត្ដិ​គ្រប់គ្រាន់​​​ តែយើង​មានផ្ទៃមុខមិនល្អ​ស្អាតនោះ​ នាំឱ្យ​យើងមាន​សេចក្ដីសុខ​មិនពេញលេញ​ឡើយ។​ បច្ចុប្បន្ន​​​​នេះ ដោយ​សារភាព​រីកចម្រើននៃ​វិទ្យាសាស្ដ្រ​ ការថែ ​រក្សាសម្ផស្ស​បានបង្កើត​ឡើង​ច្រើន​បែបច្រើន​យ៉ាងច្រើន​វិធី។

រូបភាពទស្សនាវដ្តីសុខភាពយើង

ទស្សនាវដ្ដី​ សុខភាពយើង ​សូមណែនាំ​ឱ្យលោកអ្នក​ស្វែងយល់​នូវវិធី​ធ្វើឱ្យផ្ទៃមុខ​ស្អាតដោយប្រើ​វិធីម៉ាស្សា​ តាមរយៈកិច្ចសម្ភាសន៍​ជាមួយលោក​ស្រី​ លីរ៉ា នីរ៉ាន់ ​ម្ចាស់ហាង​កែសម្ផស្ស​សម្រស់​ភ្នំពេញ។ ​មុននឹងធ្វើការ​បរិយាយអំពី​ការធ្វើម៉ាស្សាមុខ​ សូមណែ នាំ​លោកអ្នក​ឱ្យស្វែងយល់​អំពីកត្ដា​ខ្លះៗ​ ដែលធ្វើឱ្យស្បែក​មុខខូច។​ មានកត្ដា​ច្រើនណាស់​ ដែលធ្វើឱ្យស្បែក​មុខយើងខូច​។ តើត្រូវ​ធ្វើ ម៉ាស្សាមុខ​នៅពេលណា?

កត្ដាដែលធ្វើឱ្យស្បែកមុខកើតមុន

កត្ដាដែលធ្វើឱ្យ​ស្បែកមុខកើត​មុនបណ្ដាលមក​ពីកត្ដាច្រើនយ៉ាង​ គីការប្រើប្រាស់​ផលិតផល​គ្រឿងសម្អាង​ខុស និងមាន មេរោគ​នៅលើស្បែក។​ ការប្រើផលិត​ផលខុស មានដូច​ជាគ្រឿង​សម្អាង​ ម្សៅ ឡេ ក្រែម​លាបផ្សេង​ៗជាដើម។​ ការលាបម្សៅច្រើន ធ្វើឱ្យ​ស្បែកមុខ​មានប្រតិកម្ម​ ព្រោះថាការ​ផាត់មុខអាច​ផាត់ទុកបាន​តែរយៈពេល​៣ម៉ោងប៉ុណ្ណោះ។​ ផុតពី៣ម៉ោងទៅ ​វាអាចបង្កើត​ជា បាក់តេរី ដែល​បង្កឱ្យមាន​កន្ទួល​រមាស់នៅលើ​មុខ ព្រោះកាក​សំណល់ម្សៅ​ដែលយើង​លាបជ្រៀត​ចូលទៅក្នុង​រន្ធរោម​បង្កើតជា​រោគមុន ។ ការ​លាបម្សៅហើយ​ដើរហាលថ្ងៃ​ក្ដៅច្រើន ចេញញើស វាបង្កើត​បាក់តេរី ធ្វើឱ្យ​ផ្ទៃមុខមាន​កន្ទួលរមាស់​ក្លាយជាមុន​ខ្សាច់ មុនខ្ទុះជា ដើម។ កត្ដាផ្សេង​ទៀត គឺដោយសារ​យើងមិនធ្លាប់​បានបញ្ចុះ​សត្វល្អិត ដូចជាព្រូន តេននីញ៉ា អៀនជា​ដើម ព្រោះថាសត្វ​ល្អិតជា​ច្រើន ប្រភេទ​អាចចូល​មកក្នុងខ្លួន​យើង តាមការ​បរិភោគទឹក​ឆៅ និងបន្លែឆៅ។ ដូច្នេះជា​ទូទៅ ត្រូវបញ្ចុះសត្វ​ល្អិតជារៀងរាល់​៣ខែឱ្យបាន ម្ដង​ទើបជាការ​ល្អ។

កត្ដាដែលធ្វើឱ្យមុខជាំ

មុខ​ជាំមានច្រើនករណី គឺមុខជាំ​ដោយសារ​បណ្ដាលមក​ពីអរ័ម៉ូន និង​ដោយសារ​ការប្រើផលិតផល​ខុសជាដើម។ ការលាប ម្សៅហើយ​ដើរហាល​ថ្ងៃក្ដៅ អាចធ្វើឱ្យ​ស្បែកមុខស្ដើង និងអាច​ធ្វើឱ្យស្បែក​មុខយើង​មានប្រតិកម្ម។ ស្បែកមុខ​ស្ដើងធ្វើឱ្យទៅជា ក្រហម​ជាំ។ ចំពោះ​កត្ដាអរ័​ម៉ូន និងជាំ​ឈាម ជួនកាល​អាចបណ្ដាល​មកពីស្ដ្រីមាន​រដូវមិន​ទៀង និងឈាម​រដូវដើរ​មិនស្រួល​ជាដើម។ ការ​ដេកមិន​សូវលក់​ និងការពិបាក​ចិត្ដក៏អាច​បណ្ដាលឱ្យ​ផ្ទៃមុខជាំ និងកើត​មុនផង​ដែរ។

ការព្យាបាលផ្ទៃមុខដោយការម៉ាស្សា

ការម៉ាស្សាមុខ​អាចធ្វើបាន​ទាំងប្រុស​ទាំងស្រី ទៅលើស្បែក​មុខដែលមាន​មុន ជាំ ឬស្បែក​អាលែកហ្ស៊ីជា​ដើម និងដើម្បីថែ រក្សា​ស្បែកមុខ។ ក្នុងការ​ព្យាបាល​ជម្ងឺទាំង​នេះ អ្នកជម្ងឺ​ត្រូវអញ្ជើញ​ទៅពិគ្រោះជម្ងឺ​នៅមន្ទីរពេទ្យ​ពិនិត្យរោគសើ​ស្បែក ឬគ្រូពេទ្យ​ជំនា ញរោគ​សើស្បែក។ លោកអ្នកត្រូវ​ពិចារណា​ផងដែរចំពោះ​ការសម្រេច​ចិត្ដទៅ​ធ្វើការម៉ា​ស្សាមុខ ព្រោះ​កន្លែងកែសម្ផស្ស​មានការម៉ា ស្សា​ព្យាបាលពីរ​យ៉ាង គឺការ​ម៉ាស្សាព្យាបាល​ដោយប្រើគ្រឿង​សម្អាង និងដោយ​ថ្នាំពេទ្យ។

១-ការម៉ាស្សា​ដោយប្រើ​គ្រឿង​សម្អាង

ការព្យាបាល​មុខដោយ​ម៉ាស្សា ដោយ​ប្រើគ្រឿង​សម្អាង មិន​មានប្រសិទ្ធ​ភាពទេ។ ការម៉ាស្សា​តាមក្បួន​វេជ្ជសាស្ដ្រ​ដោយ ប្រើ​ថ្នាំពេទ្យ​មានប្រសិទ្ធ​ភាពជាង​ការម៉ាស្សា​ដោយប្រើគ្រឿង​សម្អាង។

២-ការ​ម៉ាស្សាដោយ​ប្រើថ្នាំ​ពេទ្យ

វិធីម៉ាស្សាតាម​បែបនេះអាច​ធ្វើបានទាំង​ប្រុសទាំង​ស្រី។ ដំណាក់កាល​នៃការម៉ាស្សាប្រព្រឹត្ដ​ទៅដូចគ្នា គ្រាន់តែ​ការប្រើ ប្រាស់​ថ្នាំព្យាបាលផ្សេង​គ្នាទៅតាមប្រភេទ​ជម្ងឺ និងស្បែកមុខ​តែប៉ុណ្ណោះ។

ការម៉ាស្សាតាមបច្ចេកទេសពេទ្យ​នេះ គឺមានប្រើប្រាស់​ថ្នាំពេទ្យ និង​មានផ្លែឈើបិត​បំប៉នលើស្បែក​​មុខ ដូចជាមានវិតាមីន អឺ វីតា​មីនបេ១២ វីតាមីន​បេ៦ វីតាមីនសេជា​ដើម សុទ្ធសឹង​ជាវីតាមីនជួយ​ស្បែក។ ជួនមាន​ប្រើថ្នាំបើក​រន្ធរោម​ទៀតផង។

ការម៉ាស្សានេះ​មានដំណាក់កាល​របស់វា។ ដំណាក់កាល​ដំបូង ត្រូវជូតសម្អាត​ស្បែកមុខឱ្យស្អាត​ដោយប្រើសំឡី​ជ្រលក់ជា មួយទឹក​ថ្នាំម្យ៉ាង ដើម្បីសម្លាប់​មេរោគ។ នៅពេលជូត​ស្អាតហើយ ត្រូវលាប​ថ្នាំបើករន្ធរោម ​និងត្រូវប្រើម៉ាស៊ីន​ស្ទីមបាញ់​ចំហាយ​ទឹក ក្ដៅឧណ្ហៗ ពេលនោះ​រន្ធរោមនឹង​បើក។ ការលាបថ្នាំបើក​រន្ធរោម គឺដើម្បីងាយ​ស្រួលក្នុង​ការបូមយក​កាកសំណល់​ចេញពីផ្ទៃមុខ​ មាន ដូច​ជាគ្រាប់មុន កាកម្សៅ ឡេ ក្អែល ញើសជា​ដើម។ នៅពេល​បូមស្អាត​ហើយ ត្រូវយក​សំឡីជ្រលក់​ទឹកថ្នាំសម្អាត​ម្ដងទៀតឱ្យអស់​មេ រោគ។ នៅពេល​ជូតស្អាតលើក​ទី២ហើយ ត្រូវយក​ថ្នាំម្យ៉ាងមក​លាបលើស្បែក​មុខទុករយៈពេល​១០នាទី ដើម្បីបំបាត់កុំ​ឱ្យមានស្នាម និងកន្ទួល​បន្ទាប់ពីការបូម​កាកសំណល់ចេញ​រួច។

ដំណាក់កាលបន្ទាប់​មក សូមយកកាំរស្មី​ម្យ៉ាងមករុញ​លើស្បែកមុខ ដើម្បី​ជួយសម្លាប់​មេរោគ និង​ជួយឱ្យរន្ធ​រោមបិទ​ជិតស្មើ ល្អ ទុករយៈពេល​១០នាទី។ ក្រោយមក យកថ្នាំមួយ​មុខទៀតមក​លាប ដើម្បីឱ្យ​ស្បែកមុខ​តឹង ស ភ្លឺ ទុករយៈ​ពេល១០នាទី ទើបជូត ចោល​ទៀត។ បន្ទាប់មក យក​ផ្លែឈើដែល​មានជាតិវិតា​មីនអឺ វិតាមីនសេ និងវីតាមីន​បេ១២ ដែលមាន​នៅក្នុងផ្លែ​ឈើ ដូចជា​ផ្លែប៉ោម ក្រូច​ពោធិ៍សាត់ ចេក ការ៉ុត ប៉េងបោះ​ជាដើម។ រីឯ​ត្រសក់មិន​សូវជា​ប្រើទេ ព្រោះវា​មានជាតិ​ជរ័នាំឱ្យ​ស្បែកមុខ​ស្ដើង។ ផ្លែឈើទាំង នេះបិត​ពី៥ ទៅ១០នាទី ​ទើបបក​ចេញ។

ដំណាក់​កាលចុង​ក្រោយ សូមប្រើ​ម៉ាសបិត​មុខ (ម៉ាសដែល​បង្កប់ជាតិថ្នាំនៅ​ក្នុងសំឡី)យកមក​បិតលើផ្ទៃ​មុខរយៈពេល១០ នាទី ទើប​បកម៉ាសចេញ​។ ហើយសូម​លាបថ្នាំដែយ​ជួយទប់ទល់​នឹងអាកាស​ធាតុនៅពេល​ក្ដៅខ្លាំង ឬដីហុយ។ បន្ទាប់ពី​ធ្វើការម៉ាស្សា ​តាមបែប​វេជ្ជសាស្ដ្រនេះ​រួចរាល់​ហើយ ត្រូវពិនិត្យ​ស្បែកមុខដោយកុំព្យូទ័រ​ដើម្បីឱ្យដឹង​ថាស្បែកមុខ ខ្លាញ់ ឬ​ក៏ស្ងួត ដើម្បី​ងាយក្នុងការ ផ្ដល់​ថ្នាំទៅឱ្យ​អ្នកជម្ងឺ​ទៅតាម​ប្រភេទស្បែក​មុខ មានជា​ថ្នាំលេប និងលាប។

ដំបូន្មានអ្នកជំនាញ

លោកស្រី លីរ៉ា នីរ៉ាន់ បាន​ឱ្យដឹងទៀតថា ការ​មិនប្រើស្រោម​ដៃក្នុងការ​ធ្វើម៉ាស្សាអាច​ឆ្លងនូវ​ជម្ងឺមួយ​ចំនួន ដូច​ជាមេរោគ ​រលាក​ថ្លើម មេរោគ​អេដស៍ជា​ដើម។ ការព្យាបាល​ត្រូវធ្វើមួយ​សប្ដាហ៍ម្ដង។ អ្នក​ខ្លះព្យាបាល​តែបីដងអាច​ជាសះស្បើយ​ហើយ វាអា ស្រ័យ​ទៅនឹងកម្រិត​ជម្ងឺ។ នៅពេល​ព្យាបាល​ជា ត្រូវ​ឈប់ប្រើ​ឡេ និង​ម្សៅដែល​នាំឱ្យខូច​មុខ។

ដើម្បី​ថែរក្សាស្បែក​មុខកុំឱ្យជាំ កុំឱ្យ​កើតមុន និង​កុំឱ្យរលាក​អាឡែក​ហ្ស៊ី លោក​អ្នកត្រូវ​ជូតសម្អាត​ស្បែកមុខ​ឱ្យស្អាត​រាល់ ពេល​ផាត់ម្សៅ​សម្រាប់​ចូលពិធី និង​ក្រោយពេល​ពិធីចប់។ សូម​ចៀសវាង​ការប្រើផលិត​ផលគ្រឿង​សម្អាង ដូច​ជាឡេ ម្សៅ សាប៊ូជា ដើម មិន​ច្បាស់លាស់​ដោយខ្លួន​ឯង និង​មិនត្រូវដើរ​ហាលក្ដៅ​ខ្លាំងទេ។ មុននឹង​ប្រើផលិតផល​អ្វីមួយ ត្រូវ​ទៅពិនិត្យ​ស្បែកមុខ​ជាមុនសិន​ ដើម្បី ដឹង​ថាស្បែក​មុខរបស់​លោកអ្នក​ត្រូវជាមួយ​ផលិតផល​អ្វី។

ទាក់​ទងនឹង​វិធីម៉ាស្សាខ្លួន​ ទស្សនាវដ្ដី សុខភាព​យើង នឹងលើក​មកជម្រាប​ជូនលោក​អ្នកជ្រាបជា​ព័ត៌មាន​ជាបន្ដ​ទៅទៀតនៅ លេខ​ក្រោយ។ សូមពិ​ចារណា និង​អនុវត្ដតាម​អ្វីដែលល្អ​បានហើយ បើចាំបាច់​ត្រូវទៅជួប​អ្នកជំនាញ​ត្រឹមត្រូវ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៤ ខែឧសភា ឆ្នាំ២០០៦

Google Analytics Alternative