គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃ​ទី​៧​មិថុនា​​កើតឡើង​១០លើក​​ស្លាប់​ម្នាក់​និង​រង​របួស​​ធ្ងន់​​ស្រាល​​១៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​កាល​ពី​ថ្ងៃ​ទី​៧​ ខែមិថុនា​ ឆ្នាំ​២០១៥​ បានកើតឡើង​​ចំនួន​១៤​លើក​ ក្នុង​នោះ​​យប់​៧លើក​​ បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​​ម្នាក់​(​ប្រុស​)​ រង​របួស​ធ្ងន់​ ៩​នាក់​​(​ស្រី​៣​នាក់​)​ និង​​របួសស្រាល​​៤​នាក់​​(​ស្រី​២​នាក់​)​ នេះ​​បើ​យោង​​តាម​របាយ​ការ​​ពី​នាយកដ្ឋាន​​សណ្តាប់​​ធ្នាប់​ នៃ​អគ្គស្នង​ការ​ដ្ឋាន​​នគរ​បាល​​ជាតិ។

1យោង​​តាម​របាយការណ៍​ ​ពី​នាយក​ដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​អគ្គស្នងការ​​ដ្ឋាន​​នគរបាល​​ជាតិ​បានឲ្យដឹងថា​ នៅ​ក្នុង​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង១៤​លើក​​នេះ បាន​​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​១៤​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន​១០​​​គ្រឿង​​ រថយន្ត​​ធុន​តូច​​៤​គ្រឿង​​ និង​ថ្មើរជើង​ម្នាក់​។ មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​ល្បឿន​​៦លើក​ ស្រវឹង​៣​លើក​ ​និង​​មិន​គោរព​សិទ្ធ​១​លើក​។ ចំពោះ​អ្នក​​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​១១​​នាក់​​(​យប់​៨​នាក់​)​។

ចំពោះ​រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​​ពិន័យ​​សរុប​ចំនួន​​៤០៧​គ្រឿង​ ​(​រថយន្ត​​ធំ​១០៩​​គ្រឿង​)​​ស្មើនឹង​​៤១៦​ករណី​​ ​ករណី​​ល្មើស​​ក្រដាស​​ស្នាម​៣៤១​​គ្រឿង​ ស្មើនឹង​​៣៥០​ករណី​​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​​៦៦​គ្រឿង​​ស្មើនឹង​​៦៦​ករណី​​។ ដោយឡែក​​ម៉ូតូ​​ត្រូវ​បាន​ពិន័យ​​សរុប​ចំនួន​​១.០៧៥​គ្រឿង​​។

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​​ប្រទេស​កាលពី​ថ្ងៃ​ទី​៦​ ខែមិថុនា​ ឆ្នាំ​២០១៥​នេះ​ បានកើត​ឡើង​ចំនួន​ ១០​លើក​ (​យប់ ៦​លើក​)​ បណ្តាល​ឲ្យ​មនុស្ស​​ស្លាប់​ ២​នាក់​ (​ប្រុស​)​ រងរបួស​ធ្ងន់​ ១១​នាក់​ (​ស្រី ២​នាក់​)​ និង​​រង​របួស​ស្រាល​ ៨​នាក់​ (​ស្រី ២​នាក់​​) ​បាន​បង្ក​​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប​ចំនួន​ ១៥​គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​ ១៣​គ្រឿង​​ រថយន្ត​ធុន​ស្រាល​​ចំនួន​ ១​គ្រឿង​ និង​រថយន្ត​​ធុន​ធ្ងន់​ ១​គ្រឿង​។​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់ រួមមាន ប្រជែង​គ្រោះថ្នាក់ ១​លើក​, ល្មើស​ល្បឿន ៣​លើក​ បត់​គ្រោះថ្នាក់ ២លើក​ មិន​ប្រកាន់​ស្តាំ ១​លើក និង​អត់​ភ្លើង ១​លើក ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់ដោយ​មិន​បាន​ពាក់មួក​សុវត្ថិភាព ចំនួន ២០​នាក់ (​យប់ ១៤​នាក់​) ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៨ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative