អគ្គិសនី​កម្ពុជា ភ្ជាប់​ចរន្តអគ្គិសនី​​តម្លៃ៦១០រៀល​ ដល់​បន្ទប់​កម្មករ​​បាន​ជាង​ ៨ម៉ឺន​​បន្ទប់​​ហើយ

យោងតាម​សេចក្តីប្រកាស​ព័ត៌​មាន ​​របស់​អគ្គិសនី​​កម្ពុជា​ ចុះ​ថ្ងៃ​ទី០៥​ ខែមិថុនា​​ បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ថ្ងៃ​ទី០៤​ ខែមិថុនា​ ឆ្នាំ២០១៥​នេះ អគ្គិសនី​​កម្ពុជា​បាន​ត​ភ្ជាប់​​ចរន្ត​អគ្គិសនី​​​តម្លៃ​៦១០រៀល​​​ដល់​បន្ទប់​ជួល​កម្មករ​ -កម្មការិនី​ បាន​ចំនួន​ ៨៤២៦៥បន្ទប់​ហើយ។​

3សេចក្តីប្រកាស​ដដែល​បន្ថែម​ទៀតថា​ EDC​ សូមកោត​សរសើរ​ និង​ថ្លែង​អំណរ​គុណ​យ៉ាងជ្រាលជ្រៅ​ចំពោះ​ម្ចាស់​ផ្ទះ​ជូល​ បន្ទប់ជួល​ ដែល​​បានផ្តល់​ការងារ​ សហការ​​យ៉ាង​ល្អ​ ​អាជ្ញាធរមូលដ្ឋាន​ និងកងកម្លាំង​ប្រដាប់អាវុធ​ គ្រប់ជាន់ថ្នាក់​ ដែលបាន​ ផ្តល់​ការគាំទ្រ​ និង​សហការ​ពេញ​លេញ។

លើសពី​នេះ​ អគ្គិសនីកម្ពុជា​បាន​ និងកំពុង​បន្តការងារ​នេះ​ យ៉ាងសស្រាក់​សស្រាំ​ រហូត​ដល់​យុទ្ធនា​ការ​ ត្រូវ​បានបញ្ចប់​ទាំងស្រុង។

យុទ្ធនា​ការភ្ជាប់​​ចរន្តអគ្គិសនី​​តម្លៃ​៦១០រៀល​ ជូន​​ដល់​​ជួល​ផ្ទះ​ បន្ទប់​ជួល​ ដែល​​ប្រើ​ប្រាស់​​ក្រោម​៥០​គីឡូវ៉ាត់​ម៉ោង​ បាន​ចាប់ផ្តើម​​កាលពី​ល្ងាច​​ថ្ងៃទី២៩​ ខែធ្នូ​ ឆ្នាំ២០១៤​​ រហូតមកដល់​​ ដើម​ខែ​មិនា​​ ឆ្នាំ​២០១៥​ នៅ​ក្នុងជំហានទី១នេះ​។​​ ជំហាន​ទី​២​ ក្នុង​ការ​ត​បណ្ដាញ​​អគ្គិសនី​ នឹងដំឡើង​​កុង​ទ័​រ​ក្នុង​​ជូន​កម្មករ​ កម្មការិនី​​ ចាប់ពី​ថ្ងៃ​ទី​០១​ ខែ​មីនា ឆ្នាំ​២០១៥​​។ ខណ្ឌ​ដែល​​នឹង​ត្រូវ​ត​បណ្តាញ​អគ្គិសនី​​នោះ​ រួមមាន​ ខណ្ឌ​សែន​សុខ​ ព្រែក​ព្នៅ​ ពោធិ៍​សែន​ជ័យ​ ចំការមន​ ច្បារអំពៅ​ និង​ជ្រោយចង្វា​។ ដោយឡែក​នៅក្នុង​​ខណ្ឌមានជ័យ​ និង​ខណ្ឌ​ឫស្សី​កែវ​ដែលស្ថិតនៅ​ក្នុងជំហានទី១​នោះក៏​​បាន​​នឹង​កំពុង​​ពង្រីក​​វិសាលភាព​​ទៅ​តំបន់​ដទៃទៀត​ផង​ដែរ។

លោក​បាន​បញ្ជាក់​ថា ​និយោជិត​របស់​អគ្គិសនី ​ដែល​នឹង​ចុះ​បំពេញ​ការងារ​​ត​បណ្ដាញ​​នេះ​ មាន​ចំនួន​ ២៤០​នាក់​ ចែក​ចេញជា​ ៣០​ក្រុម​ ក្នុង​មួយ​ក្រុម​មាន​គ្នា ៨​នាក់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative