គ្រោះ​​ថ្នាក់ចរាចរណ៍​ ថ្ងៃទី​៥មិថុនា​ស្លាប់​មនុស្ស​ ៣នាក់​ និង​របួស​ធ្ងន់​ស្រាល​២៥នាក់​

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​​ទូទាំង​ប្រទេស​ កាលពី​​ថ្ងៃទី៥​ ខែមិថុនា​​ ឆ្នាំ២០១៥​ បាន​កើត​ឡើង​​​ចំនួន​​១១លើក​ យប់៥លើក​ បណ្តាល​អោយ​​មនុស្ស​​ស្លាប់៣​ (ស្រីម្នាក់)​ របួសធ្ងន់​​ ១៥​នាក់​​ (ស្រី​២នាក់)​​ និង​​របួសស្រាល​១០នាក់​ (ស្រី៦នាក់)។​

1បើ​យោង​​តាម​​របាយការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​ នៃ​​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​បានឲ្យ​ដឹងថា​ ក្នុង​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍​​ទាំង​ ១១លើក​​នេះបាន​​​បង្ក​​​ឲ្យ​​​ខូច​​ខាត​​យាន​យន្ត​​​សរុប​២០គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន​ ១១​គ្រឿង​​ រថយន្ត​ធុន​​តូច​ ៨គ្រឿង​ យានផ្សេង១គ្រឿង​។ មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​​រួម​មាន​ ល្មើស​​ល្បឿន​​៣លើក​ ស្រវឹង​១លើក​ ប្រជែង​​គ្រោះថ្នាក់​២លើក​ មិន​គោរព​សិទ្ធ​២លើក​ កត្តា​យានយន្ត​៣លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​​​ដោយ​​មិន​​បាន​​​ពាក់​​មួក​សុវត្ថិភាព​​ ចំនួន​១៣នាក់​(យប់៦នាក់)។

គួរ​បញ្ជាក់​ថា គ្រោះ​ថ្នាក់​​ចរាចរណ៍​ ​នៅ​​ទូទាំង​​ប្រទេស​​ កាលពី​​ថ្ងៃទី​៤​ ខែ​មិថុនា​ ឆ្នាំ​​២០១៥​ បានកើត​​ឡើង​ចំនួន​​ ៤​លើក​ (​យប់​២​លើក​) ​បណ្ដាល​​ឲ្យ​មនុស្ស​ ​ស្លាប់​២​នាក់​ (​ប្រុស​)​  រង​​របួស​​ធ្ងន់​​២​នាក់​​ (​ស្រី​)​ និង​​រង​របួស​​ស្រាល​​២​នាក់​ (​ស្រី​ម្នាក់​)​ ​ បាន​​បង្ក​ឲ្យ​​មានការ​ខូចខាត​​យាន​យន្ត​​សរុប​ ​ចំនួន​​៤​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៣​គ្រឿង​​ រថយន្ត​ធុន​ធំ​​ចំនួន​១​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង ២​នាក់​។​ មូលហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ប្រជែង​​គ្រោះថ្នាក់​​២​លើក​​ ល្មើស​ល្បឿន​​១​លើក​ និង​បត់​​គ្រោះថ្នាក់​​១​លើក។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​២​នាក់ (​យប់​២​នាក់​)។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៦ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative