គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​៤​​ ខែមិថុនា​ ​​ស្លាប់​២​នាក់​​ របួសធ្ងន់​-​ស្រាល​៤​នាក់​

គ្រោះថ្នាក់​​ចរាចរណ៍​នៅ​​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃទី​៤​ ខែមិថុនា​ ឆ្នាំ​២០១៥បាន​ កើត​ឡើង​ចំនួន​៤​លើក​ (​យប់​២​លើក​)​ បណ្ដាល​​ឲ្យ​មនុស្ស​ស្លាប់​​២​នាក់​ (​ប្រុស​) ​រង​របួស​ធ្ងន់​២​នាក់​​​​   (​ស្រី​)​​ និង​រង​របួស​ស្រាល​​២​នាក់​ (​ស្រី​ម្នាក់​)។​​

2បើ​យោង​​តាម​របាយការណ៍​​ ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរបាល​ជាតិ​​បានឲ្យដឹងថា​​នៅក្នុង​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរា​ចរណ៍​​ទាំង​៤​លើក​នេះ​​ បាន​បង្ក​​ឲ្យ​មានការ​ខូចខាត​​យាន​  យន្ត​សរុប​​ ចំនួន​៤​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​ ​ចំនួន​៣​​គ្រឿង​​ រថយន្ត​ធុន​​ធំ​ចំនួន​១​គ្រឿង​ និង​អ្នក​ថ្មើរ​ជើង ២​នាក់​។​ មូលហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ប្រជែង​​គ្រោះថ្នាក់​​២​លើក​​ ល្មើស​ល្បឿន​​១​លើក​ និង​បត់​គ្រោះថ្នាក់​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​២​នាក់​ (​យប់​២​នាក់​)។​

ចំពោះរថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​សរុប​​ ចំនួន​៧៦០​គ្រឿង​ (​រថយន្ត​ធុន​ធំ​២១២​គ្រឿង​​)​ ស្មើនឹង​៧៧០​ករណី​​ ករណី​ ​ល្មើស​ក្រដាស​ស្នាម​​៥៧៣​គ្រឿង​ ស្មើនឹង ៥៨៣​ករណី​ ចំណែក​ករណី​ល្មើស​​បច្ចេកទេស​១៨៧​គ្រឿង​ ស្មើនឹង​១៨៧​ករណី។​ ដោយឡែក​​ម៉ូតូ​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន​១.៦០៧​គ្រឿង​។

គួរបញ្ជាក់ថា​កាលពី​ថ្ងៃទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ មាន​គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំងប្រទេស​​ចំនួន ១២លើក​ ( យប់ ៥លើក) ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៨នាក់ ( ស្រី ៣នាក់ )​ របួសធ្ងន់ ៨នាក់​ ( ប្រុស )​ និង​របួសស្រាល​ ៤នាក់​ ( ស្រី ២នាក់ )​​បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​សរុប​ ១៨គ្រឿង​ ក្នុងនោះ​ មាន​ម៉ូតូ​ចំនួន​ ៧គ្រឿង រថយន្ត​ធុន​តូច ៨គ្រឿង​ យាន​ផ្សេង ​៣គ្រឿង​ និង​ថ្មើរជើង​​ម្នាក់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៥ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative