ក្រសួង​ទេសចរណ៍​​ បណ្តុះបណ្តាល​គ្រូបង្គោល​ និងអ្នកវាយ​តំលៃ​បង្គោលជាតិ​ អាស៊ាន​ផ្នែក​ម្ហូបអាហារភេសជ្ជៈ​នៃ​សេវា​កម្មសណ្ឋាគារ​

ក្រសួងទេសចរណ៍​ សហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​ អ្នកជំនាញ​ទេសចរណ៍​ បានបើក​វគ្គបណ្តុះ​បណ្តាល​គ្រូបង្គោល​ និង​អ្នកវាយ​តំលៃ​បង្គោលជាតិ​អាស៊ាន​ ផ្នែកម្ហូប​អាហារ​ភេសជ្ជៈ​នៃសេវាកម្ម​សណ្ឋាគារ​ នៅសណ្ឋាគារ​ ណាហ្គាវើល​ ក្រោម​អធិបតីភាព​លោក​ ប៉ាក់ សុខុម​ រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​។

2កម្មវិធី​បណ្តុះ​បណ្តាល​នេះ​ បានប្រព្រឹត្ត​ទៅរយៈពេល​ ០៧ថ្ងៃ​គឺចាប់ពី​ថ្ងៃទី០៤​ ដល់​ទី​​១០​មិថុនា​​ ឆ្នាំ២០១៥​ សំរាប់គ្រូបង្គោល​ជាតិអាស៊ាន​ និងអ្នកវាយ​តំលៃបង្គោល​ជាតិអាស៊ាន រយៈ​ពេល៥ថ្ងៃ​ គឺចាប់ពី​ថ្ងៃ​ទី​០៤​ ដល់ថ្ថៃទី០៨​ មិថុនា​ ឆ្នាំ​២០១៥​ ដោយមានសិក្ខាកាម​ចូលរួមនៅ​ក្នុងវគ្គនីមួយៗ​ មានចំនួន៣០នាក់។​ សិក្ខាកាមដែល​អាចចូល​រៀនបាន​លុះត្រា​តែមានបទពិសោធន៍​ផ្នែកម្ហូបអាហារ​​ភេសជ្ជៈ​យ៉ាងតិច៣ឆ្នាំ​ និងមានបទពិសោធន៍​ការបណ្តុះបណ្តាល​ ពីព្រោះ​ពួកគេ​ត្រូវមានកាតព្វ​កិច្ច​បណ្តុះបណ្តាល​បន្តទៅដល់បុគ្គលិក​ និងសិស្សរបស់​ខ្លួននៅ​តាមស្ថាប័នរៀងៗខ្លួន។​

លោក ប៉ាក់ សុខុម​ បានមានប្រសាសន៍ថា​ វគ្គបណ្តុះបណ្តាលនេះ​ គឺជាផ្នែក​មួយនៃផែនការសកម្មភាព​របស់ក្រួងទេសចរណ៍​ស្របតាមស្តង់ដា​អាស៊ាន​ និងការអនុវត្តកិច្ច​ព្រមព្រៀង​ទទួលស្គាល់គ្នា​ទៅវិញ​ទៅមកលើអ្នក​ជំនាញទេសចរណ៍​ ដើម្បីត្រៀមចូល​សមាហរណកម្មអាស៊ាន ​ដែលនឹងប្រកាស​នៅពេលខាងមុខ​សំដៅបង្កើ​ន និងជំរុញឲ្យអ្នក​ទេសចរណ៍អាស៊ាន​អាចបំលាស់ទី​ការងារក្នុងតំបន់​ស្របតាមស្មារតី​នៃកិច្ចព្រមព្រៀង​។

មកដល់បច្ចុប្បន្ននេះ​ ក្រសួងទេសចរណ៍​ បានបង្កើតស្តង់​ដាបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈអាស៊ាន​ ហើយបានដាក់​ឲ្យអនុវត្ត​នៅតាមបណ្តាសាលា​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ និងតាមបណ្តាសណ្ឋាគារ​នៅកម្ពុជា​ តាមរយៈលេខាធិការដ្ឋាន​អាស៊ាន​ធ្វើការ​វាយតំលៃ​សមត្ថភាពសិស្សផ្នែក​ទេសចរណ៍​ ដែលសិក្សាស្របតាម​ស្តង់ដាអាស៊ាន​ ជាជំហាន​ដំបូងរួចហើយ​កាលពី ​ខែមីនា​កន្លងទៅ។​

លោក ប៉ាក់ សុខុម​ បានមានប្រសាសន៍បន្តថា​ «ការអភិវឌ្ឍន៍​វិស័យធនធាន​មនុស្ស​ នៅក្នុងវិស័យទេសចរណ៍​គឺជាផែនការ​អាទិភាព​មួយរបស់ក្រសួង​ទេសចរណ៍​ ក្នុងការលើកកំពស់​គុណភាពសេវាកម្មទេសចរណ៍​ នៅកម្ពុជាហើយជា​ផែនការទៅ​អនាគត​ក្រសួងទេសចរណ៍​នឹងជំរុញឲ្យមាន​ការបណ្តុះបណ្តាល​ នឹងពង្រឹង​សមត្ថភាពដល់បុគ្គលិក​ទាំងអស់​ ដែលបំរៀការ​ក្នុង​វិស័យទេសចរណ៍​ឲ្យសមស្របតាមស្តង់ដាជាតិ និងអាស៊ាន​។

នៅក្នុងពិធីនោះដែរ​ ក៏មានការប្រគល់វិញ្ញាបនបត្រ​បញ្ជាក់ការសិក្សា​ដល់សិក្ខាកាមចំនួន៥៧រូប​ ដែលនាមឆ្លងកាត់វគ្គ​បណ្តុះបណ្តាល​ផ្នែកលើសមត្ថភាព​តាមស្តង់ដាអាស៊ាន​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative