គ្រោះថ្នាក់​​ចរាចរណ៍​​ ថ្ងៃទី​​៣​​មិថុនា​​ ស្លាប់៨​​ និង​​របួសធ្ងន់​​​ស្រាល​១២នាក់​​

គ្រោះថ្នាក់​​ចរាចរណ៍​ នៅ​ទូទាំង​ប្រទេស​​កាលពី​ថ្ងៃ​ទី​៣​ ខែមិថុនា​ ឆ្នាំ​២០១៥​ បាន​កើត​ឡើង​​ចំនួន​១២​លើក​​ ( យប់ ៥លើក )​ បណ្តាល​អោយ​​មនុស្ស​ស្លាប់​ ៨នាក់​ ( ស្រី ៣នាក់ )​ របួសធ្ងន់​ ៨នាក់​ ( ប្រុស ) ​និង​​របួស​ស្រាល​ ៤នាក់​ ( ស្រី ២ នាក់ )​។​​

1យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់​ធ្នាប់​នៃអគ្គ​ស្នងការ​នគរបាល​ជាតិ បាន​ឲ្យដឹងថា​ក្នុង​គ្រោះ​ថ្នាក់​​ចរាចរណ៍​​ទាំង​ ១២​លើក​​នេះ​ បាន​​បង្ក​​ឲ្យ​​ខូច​ខាត​​យានយន្ត​​សរុប​ ១៨​គ្រឿង​​ ក្នុងនោះ​ មាន​ម៉ូតូ​​ចំនួន​ ៧គ្រឿង​ រថយន្ត​ធុន​​តូច​ ៨​គ្រឿង​​ យាន​ផ្សេង​ ៣គ្រឿង​ និង​​ថ្មើរជើង​ម្នាក់​​។​

ចំពោះ​មូលហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះថ្នាក់​ រួមមាន​ ល្មើស​ល្បឿន​ ៥​លើក ស្រវឹង ១​លើក ប្រជែង​គ្រោះថ្នាក់ ២​លើក បត់​គ្រោះថ្នាក់ ១​លើក កត្តា​យានយន្ត ១លើក​​កត្តា​ផ្លូវ ១​លើក​ និង​​ដឹក​លើស​​ចំណុះ​ ១​លើក​​។ ចំពោះ​​អ្នកជិះ​ម៉ូតូ​​គ្រោះ​ថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ​១០នាក់​ ( យប់ ៩នាក់​)​។​​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative