ឱសថចំនួនបួនប្រភេទ ត្រូវ​បាន​រក​ឃើញ​មាន​ភាព​សុំា​នឹង​ឱសថ

ក្នុងរបក​គំហើញ​ថ្មីមួយ​បានរកឃើញថា​ ហានិភ័យ​នៃភាពសុំា​​របស់មេរោគ​ប្រឆាំង​នឹងឱសថ​ កំពុង​កើនទ្បើង​ខណៈកម្ពុជា​បាន​រក​ឃើញថា​ ឳសថចំនួនបី​ប្រភេទ​ កំពុងមាន​ភាពសុំា​នឹងឳសថ​​។

08យោងតាម​ការសិក្សា​ស្រាវជ្រាវ​បានរកឃើញថា​ ភាពសុំា​នឹង​​ឱសថ​ប្រឆាំង​នឹង​មេរោគ​សំខាន់ៗ​​ ដែលបាន​រកឃើញ​នៅកម្ពុជា​មាន​ឱសថ​ចំ​នួនបី​ប្រភេទ​រួមមាន​ ឱសថ​សុំានឹង​មេរោគគ្រុនចាញ់​​ ឈ្មោះ​ឱសថ​ព្យាបាលជំងឺ​របេង​ Artemisinin ​(Multi –Drug resistance)​ ឱសថ​ព្យាបាល​ជំងឺ​អេដស៍​ និង​ឱសថ​អង់ទីប៊ីយូទិក​ជំរើសទី១​ ដើម្បី​ព្យាបា​ល​បង្ការរោគ​។ ការសិក្សា​ស្រាវជ្រាវ​ដដែល​បានរក​ឃើញ​ថា នៅ​ក្នុង​សហភាពអឺរ៉ុប​តែមួយ​ បាក់តេរី​ដែលសុំា​នឹងឱសថ​អង់ទីប៊ីយោទិក​ បា​ន​សម្លាប់​មនុស្ស​ប្រមាណ​២៥០០០នាក់​ក្នុងមួយឆ្នាំៗ​ ការខាតបង់​​ជា​ថវិកា​ចំពោះ​ផ្នែក​សុខាភិបាល​ និង​ផលិតកម្ម​ប្រមាណ​១៥០០​​លាន​​អឺរ៉ូ​។​

លោកសាស្រ្តា​ចារ្យ​ អេង ហួត​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិ​បា​ល​បាន​ថ្លែង​ក្នុង ​សិក្ខា​សាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ទប់​ស្កាត់​​ភាពសុំា​នឹង​​​ឱសថ​​​នៅ​​ទី​ក្រុង​ភ្នំពេញ​ នាដើម​សប្តាហ៍​នេះថា​ ភាពសុំា​​នឹង​ឱសថ​​ប្រឆាំង​មេរោគ​ បានក្លាយ​ជាប្រធានបទ​របស់​កម្ម​វិធី​សុខ​ភាព​របស់​ពិភព​លោក​ ដែលបាន​ដាក់ចេញ​នូវដំណោះ​ស្រា​យ​មួយ​ស្តី​ពីផែនការ​សកម្មភាព​របស់​ពិភពលោក​ ឆ្លើយតប​ចំពោះ​​ភាព​សុំា​​នឹង​ឱសថ​ប្រឆាំង​មេរោគ​ ដែល​តម្រូវ​ឲ្យ​រដ្ឋ​ជា​សមាជិក​អង្គកា​រ​សុខភា​ព​​ពិភព​លោក​រៀបចំ​នយោបាយ​ និង​យុទ្ឋសាស្រ្ត​ស្តី​ពី​ឳសថ​​ប្រឆាំង​​មេ​រោគ​ឲ្យបាន​មុន​ដំណាច់​ឆ្នាំ២០១៧​។

ផែនការ​របស់​ពិភពលោក​ ដើម្បី​ដោះស្រាយ​ភាពសុំា​របស់ឱសថ​ប្រឆាំង​នឹង​មេរោគ​រួមមាន​ បង្កើន​ការ​យល់​ដឹង​អំពី​ភាពសុំា​របស់​ឱសថ​ប្រឆាំង​មេរោគ​ ពង្រឹង​ការតាមដាន​ និង​ស្រាវជ្រាវ​ កាត់​បន្ថយ​ជំងឺ​ឆ្លង​ បង្កើន​ប្រសិទ្ឋិភាព​នៃ​ការ​ប្រើប្រាស់​ឱសថប្រឆាំងមេរោគ និងធ្វើ​ការវិនិយោគប្រកបដោយនិរន្តរភាព នៅក្នុងការទប់ស្កាត់ភាពសុំារប​ស់ឱសថប្រឆាំងនឹងមេរោគ។

លោកសាស្រ្តាចារ្យ អេង ហួត បានបន្តថា ជាមោទនភាពផងដែរសម្រាប់កម្ពុជាយើងស្ថិតក្នុងចំណោមប្រទេសចំនួន៤ នៅក្នុងតំបន់​អាស៊ីប៉ាស៊ីហ្វិកខាងលិច ដែលមានប្រទេសចំនួន២៧ បានរៀបចំផែ​នការយុទ្ឋសាស្រ្តជាតិ ទប់ស្កាត់ភាពសុំានឹងឱសថប្រឆាំងមេរោគ។

លោក​វេជ្ជបណ្ឌិត​ ដុង អ៊ីលអាញ់​ ប្រធាន​តំណាង​អង្គការ​សុខភាព​ពិភព​លោក​ប្រចាំ​កម្ពុជា​បានថ្លែងថា​ យើង​កំពុង​ប្រឈម​មុខ​ជាមួយ​​គ្នា​ចំពោះ​វិបត្តិ​ទាក់ទង​បញ្ហានេះ ​ដូច្នេះ​យើង​ទាំងអស់​គ្នា​ ត្រូវចាត់​វិធា​នការ​នាពេល​នេះ​តែម្តង​ ហើយ​វិធាន​ការណ៍​អ្វី​ដែល​យើង​ត្រូវចាប់​ផ្តើម​ធ្វើទ្បើង ​ហើយថ្ងៃនេះ​គោលនយោបាយ ​និងផែនការ​យុទ្ឋ​សា​ស្រ្ត​ជាតិ​បានរៀបចំ​ធ្វើ​ទ្បើង​នៅកម្ពុជា​ ដែល​ជា​ប្រទេសមួយ​ក្នុង​ចំណោ​ម​ប្រទេសតិចតួច​បំផុត​ ដែល​បានរៀបចំ​គោលនយោ​បាយ​​ទាក់ទង​នឹងការបង្ការ ​និងទប់​ស្កាត់​ភាពសុំានឹងឱសថសម្រាប់​ព្យា​បាលជំងឺ។

លោកបន្តថា​ “ខ្ញុំសូម​អបអរ​សាទរ​ ដែលបាន​ និង​កំពុង​រៀបចំ​​គោលនយោបាយ​ ដើម្បី​ប្រយុទ្ឋ​ប្រឆាំង​នឹង​ឱសថ​សុំានឹង​មេរោគ​​នា​ពេលនេះ​ ដែល​នេះ​ជា​ការ​ប្តេជ្ញាចិត្ត​របស់​ក្រុម​ការងារ​បច្ចេកទេស​ ​និងក្រសូង​សុខាភិបាល​”។​

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហ​ទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៤ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative