កម្ពុជា​រៀបចំ​សន្និសិទ​ថ្នាក់​តំបន់​អាស៊ាន​​ស្ដី​ពី​សេវាកម្ម​ថ្នាក់​សហគមន៍​សម្រាប់​មនុស្ស​ចាស់​

អង្គការ​មនុស្ស​ចាស់​អន្ដរជាតិ​ ប្រចាំ​តំបន់​ភូមិភាគ​អាស៊ី​ប៉ាស៊ីហ្វិក​ កាល​ពីពេល​ថ្មីៗ​នេះ​បាន​រៀបចំ​សន្និសីទ​​ថ្នាក់​តំបន់​អាស៊ាន​ស្ដី​ពី​សេវាកម្ម​ថ្នាក់​សហគមន៍​សម្រាប់​មនុស្សចាស់​នៅ​ខេត្ត​បាត់ដំបង​ ដោយ​មាន​ការ​ចូលរួម​ពីលោក​ ចេង ដារ៉ាវុធ​ ប្រធាន​នាយកដ្ឋាន​ស្ដីទី​នាយកដ្ឋាន​សុខុមាលភាព​មនុស្សចាស់​ នៃ​ក្រសួង​សង្គមកិច្ច​អតីតយុទ្ធជន​ និង​យុវនីតិសម្បទា​។​

4សន្និសិទ​នោះ​​ក៏មានការ​ចូលរួម​ពីមន្ត្រី​មកពីអង្គការ​មនុស្សចាស់កូរ៉េ​ និង​មូល​និធិ​សហប្រតិបត្ដិការ​ រ៉ក អាស៊ាន​ផងដែរ។​

លោក ​ចេង ដារ៉ាវុធ​ បានមាន​ប្រសាសន៍​នៅក្នុង​សន្និសិទ​ថា​ សន្និសីទ​ថ្នាក់​តំបន់​អាស៊ាន​ ស្ដី​ពីសេវាកម្ម​ថ្នាក់​សហគមន៍​​សម្រាប់​មនុស្សចាស់​ ធ្វើ​ឡើង​ក្នុង​គោល​បំណង​ ចែក​រំលែក​នូវលទ្ធផល​ និង​បទ​ពិសោធន៍​ គម្រោង​សាកល្បង​សេវាកម្ម​ថ្នាក់​សហគមន៍​សម្រាប់​មនុស្សចាស់​ ដោយការ​ថែទាំ​សុខភាព​មនុស្សចាស់​​ដែល​​គ្មានទីពឹង​នៅតាមលំនៅដ្ឋាន​ និងសហគមន៍​។

មូលនិធិ​សហប្រតិបត្ដិ​ការ​ រ៉ក អាស៊ាន​ គម្រោង​សាកល្បង​សេវាកម្ម​ថែទាំ​មនុស្ស​ចាស់​ នៅ​ថ្នាក់​សហគមន៍​នៅ​ក្នុង​ប្រទេស​ កម្ពុជា​ ឡាវ ​មីយ៉ាន់ម៉ា​ និងប្រទេស​វៀតណាម​ រៀប​ចំ​អនុសាសន៍​សម្រាប់​តំបន់អាស៊ាន​។

លោក ចេង ដារ៉ាវុធ បានមានប្រសាសន៍ទៀតថា សន្និសីទក៏នឹងផ្ដល់ឪកាសអោយប្រទេស កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងប្រទេសវៀតណាម ធ្វើបទបង្ហាញអំពីសេវាកម្មថ្នាក់សហគមន៍សម្រាប់មនុស្សចាស់ ហើយពិភាក្សាជ្រើសរើសរកចំណុចរួមដើម្បីរៀបចំអនុសាសន៍សម្រាប់តំបន់អាស៊ានដើម្បីអនុវត្ដ។

សន្និសីទថ្នាក់តំបន់ ក៏ផ្ដល់អនុសាសន៍ដល់រដ្ឋាភិបាល បណ្ដាប្រទេសអាស៊ាន ដើរតួនាទីក្នុងការគាំទ្រទៅលើសេវាថែទាំមនុស្សចាស់ នៅថ្នាក់សហគមន៍ដែលមានគោលនយោបាយ ធានាលើហិរញ្ញវត្ថុ សម្រាប់សេវាកម្មប្រកបដោយគុណភាពនៃការថែទាំតាមលំនៅដ្ឋាន និងសហគមន៍។ ដោយធ្វើការវិនិយោគបណ្ដុះបណ្ដាលវិជ្ជាជីវៈតាមតម្រូវការមនុស្សវ័យចំណាស់ដូចជា ការព្យាបាលថែទាំសុខភាព និងលើកទឹកចិត្ដដល់មនុស្សចាស់ជរា-ពិការ និងគៀគរវិស័យឯកជន ជួយឧបត្ថម្ភគាំទ្រដល់វិស័យសុខុមាលភាពមនុស្សចាស់ផងដែរ។ នៅក្នុងសន្និសិទនោះអង្គការ  HelpAge អន្ដរជាតិ រៀបចំ​អនុសាសន៍​ចំនួន ០៨សំខាន់ៗ សម្រាប់ពិភាក្សាលើកជាអនុសាសន៍បណ្ដាលប្រទេសអាស៊ាន រៀបចំសិក្ខាសាលាស្ដីពីការពិភាក្សាលើអនុសាសន៍សេវាថែទាំមនុស្សចាស់ និងរៀបចំសៀវភៅគោលការណ៍ ស្ដីពីការអភិវឌ្ឍសេវាថែទាំមនុស្សចាស់ នៅថ្នាក់ សហគមន៍។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative