សវស​បើកវគ្គបណ្តុះ​បណ្តាល​ ឯកទេស​ចក្ខុគិលានុប្បដ្ឋាន​ជាលើក​ដំបូង​

សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​(សវស)​ សហការ​ជាមួយ​កម្មវិធីជាតិ​សុខភាពភ្នែក​ ក្រោមការ​ជួយឧបត្ថម្ភ​ពីមូលនិធិ​ហ្វ្រេតហូឡូ​ ប្រចាំ​នៅកម្ពុជា​កាល​​ពីថ្ងៃទី០៣ ​ខែមិថុនា​ ឆ្នាំ២០១៥​ បានបើកវគ្គ​បណ្តុះ​បណ្តាល​​ ថ្នាក់​ឯកទេស​ចក្ខុ​គិលានុប្បដ្ឋាន​ជំនាន់ទី១​ក្រោម​អធិបតីភាព​លោកសាស្ត្រាចារ្យ​ ធា គ្រុយ​​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ តំណាង​ឲ្យ​រដ្ឋមន្ត្រី​ក្រសួង​សុខាភិបាល​។

3លោកសាស្ត្រាចារ្យ​ សាផុន​ វឌ្ឍនៈ​ សាកលវិទ្យា​ធិការ​សាកល​​វិទ្យាល័យ​វិទ្យា​សាស្ត្រ​​សុខាភិបាល​ បាន​មានប្រសាសន៍​​ថា​​និស្សិត​ដែលត្រូវ​ចូលរៀន​នៅ​ក្នុង​វគ្គនេះ​មាន​ ចំនួន៤០នាក់​ ដែល​ក្នុងនោះ​មូល​និធិ​ហ្វ្រេតហូឡូ​ ជួយ​បង់ថ្លៃ​សិក្សា​ជួន​ចំពោះ​និស្សិត​ចំនួន​៣០នាក់​ និង១០នាក់​ទៀត​ ត្រូវ​បង់​ថ្លៃ​ដោយ​ខ្លួន​ឯង​។ លោក​បានបន្ត​ថា​ នេះ​គឺ​ជាសមិទ្ធិផល​ថ្មី​មួយ​ទៀត​ដែល​ សវស​ និង​ដៃគូ​ទាំងអស់​ ទើប​សំរេចបាន​ក្នុងការ​ចូលរួម​ចំណែក​កសាង​ធនធាន​មនុស្ស​វិស័យ​សុខាភិបាល​ ដើម្បី​ចូលរួម​សំរេច​ឲ្យបាន​នូវការផ្តួច​ផ្តើម​ជាសាកល​ ក្នុងការកាត់​បន្ថយ​នូវ​ពិលារភាព​នៅទូទាំង​ពិភពលោក​ នាឆ្នាំ២០២០​ ស្តីពីគំហើញ​ ២០២០​ និង​សិទ្ធ​ក្នុងការមើល​ឃើញ​ដែលក្រសួង​សុខាភិបាល​បានគាំទ្រ​តាំងបិ ឆ្នាំ​១៩៩៩​មក។​

លោកសាស្ត្រា​ចារ្យ​ ធា គ្រុយ ​បានមាន​ប្រសាសន៍ថា​ «ចក្ខុគិលានុប្បដ្ឋាក​ គឺ​ជាតួអង្គ​មួយយ៉ាង​សំខាន់​ នៅ​ក្នុង​រចនាសម្ព័ន្ធ​សុខាភិបាល​ ដែល​មានតួនាទីក្នុងការ​ថែទាំ​សុខភាព​ភ្នែករបស់​ប្រជាពលរដ្ឋ​ ដើម្បី​ចូលរួម​ចំណែក​សំរេច​ឲ្យបាន​នូវការកាត់​បន្ថយ​ពិការ​ភាពភ្នែក​ជួនប្រជាពលរដ្ឋ​កម្ពុជា»។

លោកសាស្ត្រាចារ្យ​ បានធ្វើការ​កោត​សរសើរ​ដល់ថ្នាក់ដឹកនាំ​ មន្ត្រី​បុគ្គលិក​សាកល​វិទ្យាល័យ​ និង​កម្មវិធី​ជាតិ​សុខភាព​ភ្នែក​ដែល​បានខិតខំ​ប្រឹងប្រែង​ធ្វើការងារ​រួមគ្នា​ជាមួយដៃ​គូអភិវឌ្ឍន៍​ ក្នុង​ការបង្កើត​ឲ្យមាន​កម្ម​វិធីសិក្សា​ និង​បើកវគ្គ​សិក្សា​នេះ​សំរាប់​គិលានុប្បដ្ឋាក​របស់​កម្ពុជា​យើង​ ឲ្យកាន់តែមាន​សមត្ថភាព​ខ្ពស់​ថែមទៀត​សំរាប់​បំរើប្រជាពលរដ្ឋ​ក្នុងប្រទេសផង​ និង​សំរាប់​ត្រៀមក្នុង​សមហរណកម្ម​ផង​។

លោករដ្ឋ​លេខាធិការ​ បានផ្តាំផ្ញើរ​ដល់ក្មួយៗ​និស្សិត​ត្រូវខិតខំរៀន​សូត្រ​ត្រងត្រាប់​យកចំណេះដឹង​ ចំណេះធ្វើ ​ពីអ្នកគ្រូ​លោក​គ្រូ​ និងគោរព​វិន័យ​សាកលវិទ្យាល័យ​ ដើម្បី​ឲ្យការសិក្សា​ទទួល​បានលទ្ធផលល្អប្រសើរ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative