គ្រោះថ្នាក់​​ចរាចរណ៍​​ថ្ងៃទី​២​​ មិថុនា​​ ​ស្លាប់​១០​នាក់​​ របួសធ្ងន់​​-ស្រាល​៥​នាក់​

យោង​​តាម​របាយការណ៍​​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​​បានឲ្យ​ដឹង​ថា​ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​​កាលពី​ថ្ងៃទី​២​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ បានកើតឡើង​​ចំនួន​១០​លើក​ ក្នុង​នោះ​យប់​​៥​លើក​ ​បណ្ដាល​​ឲ្យ​​មនុស្ស​​​ស្លាប់​១០​នាក់​ (​ស្រី​៥​នាក់​)​ រង​របួស​ធ្ងន់​​៤​នាក់​ (​ស្រី​ម្នាក់​)​ និង​​របួស​ស្រាល​ម្នាក់​(​ស្រី​)។​​

1នៅក្នុង​​ហេតុការណ៍​​គ្រោះ​ថ្នាក់​​ ចរាចរណ៍​​ទាំង​​១០​​លើក​​នេះ​ ​បាន​​បង្ក​​ឲ្យ​​មាន​ការ​​ខូច​ខាត​​យាន​យន្ត​​សរុប​​ ១៥​គ្រឿង​ ក្នុង​​នោះ​មាន​​ម៉ូតូ​ចំនួន​​៩​គ្រឿង​​ ​រថយន្ត​ធុន​​តូច​​៤​គ្រឿង​​ រថយន្ត​ធុន​​ធំ​១​គ្រឿង​​ ​យាន​ផ្សេងៗ​​១​គ្រឿង​ និង​​ថ្មើរជើង​ម្នាក់​។ ​មូល​ហេតុ​​ដែល​​បណ្ដាល​​ឲ្យ​កើត​មាន​​ករណី​​គ្រោះថ្នាក់​​ចរាចរណ៍​រួមមាន​ ល្មើស​​ល្បឿន​​៣​លើក​​ មិន​ប្រកាន់​​ស្តាំ​១​លើក​​ ​ស្រវឹង​​២​លើក​​ ​មិន​​គោរព​សិទ្ធ​​៣​លើក​ និង​​បើក​បរ​ងងុយ​ដេក​១​លើក​។ ចំពោះ​​អ្នក​ជិះ​​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​​មិន​បាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​​១៣​នាក់​ (​យប់​៥​នាក់​)​​។​

ចំពោះ​រថយន្ត​​ទាំងអស់​​ដែល​​ត្រូវ​ផាក​ពិន័យ​​សរុប​​ចំនួន​ ៦៤៣​គ្រឿង​ (​រថយន្ត​​ធំ​​២២៧​គ្រឿង​​) ស្មើ​​នឹង​៦៦២​​ករណី​​ ករណី​ល្មើស​​ក្រដាស​​ស្នាម​​៣៨៤​គ្រឿង​ ស្មើ​នឹង​​៣៨៤​ករណី​ ចំណែក​​ករណី​​ល្មើស​​បច្ចេក​ទេស​​២៥៩​គ្រឿង ស្មើ​នឹង​​២៧៨​ករណី។ ដោយ​ឡែក​​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​​សរុប​ចំនួន​​១.៥៥២​គ្រឿង។

គួរបញ្ជាក់​ថា​គ្រោះថ្នាក់​​ចរាចរណ៍​ ​នៅ​ទូទាំង​​ប្រទេស​កាល​ពី​ថ្ងៃទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ បាន​កើត​​ឡើង​​ចំនួន​​៨​លើក​ ក្នុងនោះ​​យប់​​៤​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​២​នាក់​​(​ប្រុស​)​ រង​របួស​ធ្ងន់​​៧​នាក់(​ប្រុស​)​ និង​របួស​ស្រាល​​៤​នាក់​ (​ប្រុស​) ​បាន​បង្ក​ឲ្យ​​មាន​ការ​ខូចខាត​​យាន​យន្ត​​សរុប​​១៦​គ្រឿង ​ក្នុង​នោះ​មាន​​ម៉ូតូ​​ចំនួន​​១០​គ្រឿង​​ ​រថយន្ត​ធុន​តូច​​១​គ្រឿង​​ ​រថយន្ត​ធុន​​ធំ​​៤​គ្រឿង​ និង​​យាន​ផ្សេងៗ​​១​គ្រឿង​។​ មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួមមាន​ ល្មើស​​ល្បឿន​​២​លើក​​ មិន​​ប្រកាន់​​ស្តាំ​៣​លើក​​ ​ស្រវឹង​​១​លើក​ ​ប្រជែង​​គ្រោះថ្នាក់​​១​លើក​ និង​កត្តា​​យានយន្ត​១​លើក​។ ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​​មិនបាន​​ពាក់មួក​សុវត្ថិភាព​​ចំនួន ១២​នាក់ (​យប់​៩​នាក់​)។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative