ក្រសួង​សុខាភិបាល​រៀបចំ​គោលនយោបាយ​ទប់ស្កាត់​ភាពសុំា​របស់ឱសថ​ប្រឆាំង​នឹង​មេរោគ​

ក្នុងគោលដៅ​ទប់ស្កាត់​ភយ័ន្តរាយ​ បណ្តាល​មកពីឱសថ​សុំា​នឹងមេរោគ​ ក្រសួង​សុខាភិបាល​ បានរៀបចំ​គោលនយោបាយ​ ក្នុង​ការ​ត្រៀមទប់ទល់​ និង​ឆ្លើយតប​ចំពោះភាព​សុំា​របស់មេរោគ​ទប់ទល់​​នឹងឱសថ​ សម្រាប់ព្យាបាល​ជំងឺជាច្រើន​។

1លោក​សាស្រ្តាចារ្យ​ អេង ហួត​ រដ្ឋលេខាធិការ​ក្រសួង​សុខា​ភិ​បាល​​ បានថ្លែងក្នុង​សិក្ខា​សា​លា​​​ផ្សព្វផ្សាយ​គោលនយោបាយ​ និងផែន​ការ​យុទ្ឋសាស្រ្ត​ជាតិ​ស្តីពី​ ភាពសុំារបស់​ឱសថ​ប្រឆាំង​មេរោគ​ កាល​ពី​ថ្ងៃច័ន្ទ​ទី២​ មិថុនា​ កន្លងមកថា​ ការស្រាវជ្រាវ​បានរកឃើញថា​​ ឱសថ​ព្យាបាល​ជម្ងឺរបេង​ ឪសថព្យា​បាល​ជងឺអេដស៍​ និងឱសថ​អង់​ទីប៊ីយោ​ទិក​ជំរើសទីមួយ ​ដើម្បីព្យា​បាល​ការបង្ករោគ​មានភាពសុំា​នឹងឳសង​។ ភាពស៊ាំ​នឹងឱសថ​ប្រឆាំងមេរោគ ​បានគំរាម​យ៉ាង​ធ្ងន់ធ្ងរ​​ ចំពោះ​​សុខ​ភាព​សាធារណះ​ ដោយហេតុថា​ យើងពុំអាច​ឱសថ​​ព្យាបា​ល​ជំងឺ​ទាំងនោះ​ និងតម្រូវឲ្យ​មានការស្រាវជ្រាវ​រក​ឱសថថ្មីៗ​ជំនួស​ ដើម្បីធ្វើ​ការ​ព្យាបាល​។ ភាគច្រើន​នៃភាពស៊ាំ​ និងឱសថប្រឆាំង​មេរោគ​ទាំង​នេះ​ បង្កមកពីការប្រើបា្រស់​ឱសថមិន​បានសមស្រប​។

ទន្ទឹមនឹង​ភាពស៊ាំ​គឺថាតាំងពីឆ្នាំ​១៩៨៧​ មកទល់​បច្ចុប្បន្ន​ ពុំ​មាន​​ឱសថប្រឆាំង​មេរោគថ្មីៗ​ត្រូវបានរកឃើញទេ​។ នៅក្នុង​​សហគមន៏​អឺរ៉ុប​តែមួយ ​បាក់តេរី​ដែលស៊ាំនឹង​ឪសថ​អង់ទីប៊ីយោទិក​ បានសំ​លាប់​​មនុស្សប្រមាណ​២៥,០០០នាក់​ក្នុងមួយឆ្នាំ​ៗ  ការខាត​បង់ជាថវិកា​​ចំពោះផ្នែក​សុខាភិបាល ​និងផលិតកម្ម​ប្រមាណ​១,៥០០លានអឺរ៉ូ​។

លោកបន្តទៀតថា​ ក្រសួងសុខាភិបាល​បានធ្វើកិច្ចការ​ជាច្រើន​ ដើម្បីលើក​កម្ពស់ការ​ប្រើបា្រស់​ បានសមស្រប​រួមមាន​ការ​បង្កើត​​ឡើង​នូវមគ្គុ​ទេស​ក៏ព្យាបាលជាតិ ការរៀបចំនូវ​បញ្ជីឱសថ​សារវន្ត​ ការ​ស្រាវជ្រាវ​រកភាពស៊ាំ​ នឹងថ្នាំប្រឆាំង​មេរោគរបេង​ គ្រុនចាញ់​ និង​អេដស៍​ បម្រាមចែក​ចាយ និងលក់ឱសថ​ព្យាបាល​ជំងឺរបេង​ ការព្យា​បា​ល​ថ្នាំគ្រុនចាញ់​ ដោយឱសថ​មួយមុខ​ ឱសថ​មិនគ្រប់ស្តង់ដារ​ ឬឱសថក្លែងក្លាយ​ ការត្រួតពិនិត្យ​គុណភាព​ឱសថ​ និងការអភិបា​ល​​ជាប្រចាំ​ ការអនុវត្តន៏​កម្មវិធី​សំរាប់​ព្យាបាល​អ្នកជំងឺរបេង​ និងការផ្ត​ល់​​​នូវម៉ាស៊ីន​ធ្វើតេស្ត​ Gene Expert​ ការរៀបចំ​ឲ្យមានការ​ធ្វើតេស្ត​​រក​ជំងឺ​គ្រុនចាញ់​នៅ​ក្នុង​សហគមន៏​ និងឱសថនានា​ ការរៀបចំ​​សមត្ថ​ភា​ព​របស់មនី្ទរ​ពិសោធន៏​វេជ្ជសាស្រ្ត​ ការពង្រឹងនូវ​ការបង្ការ​ និងត្រួត​ពិនិត្យការ​ចំលង​មេរោគ និងការសិក្សាស្រាវជ្រាវអំពីប្រសិទិ្ធភាព​របស់ថ្នាំប្រឆាំងមេរោគដូចជា​ឱសថព្យាបាលជំងឺគ្រុនចាញ់ ។

លោកវេជ្ជបណ្ឌិត​ដុង អ៊ីលអាញ់​ ប្រធានអង្គការ​សុខភាព​​ពិភព​លោក​ប្រចាំកម្ពុជា​បានលើកឡើងថា​ បានសម្តែង​ក្តីរីករាយ​ថ្ងៃនេះ ​ដោយ​សង្កេ​ត​​ឃើញគោលនយោបាយ ​និងផែនការយុទ្ធ​សាស្រ្ត​ជាតិ ក៏ដូចជា​ផែនការ​សកម្មជាតិ​ ដែលរៀបចំ​ឡើង​ និង​ធ្វើការផ្សព្វផ្សា​យ​​ប្រយុទ្ធប្រឆាំង ​ទៅនឹងភាពស៊ាំ​ឪសថ​ដែលជា​សមាភាព​មួយ​ដ៏សំខា​ន់​​ដែលយើង​ត្រូវការ​ ហើយក្នុងនេះ​យើងមាន​វិធាន​ការណ៏ចំនួន៣​។ ទី១យើងត្រូវ​អនុវត្តគោល​​នយោបាយ​ និងសកម្មភាព​ជាតិ​សម្រាប់​​ប្រទេសទាំងអស់​ ទី២​ យើងត្រូវ​តាមមើល​របស់មនី្ទរ​ពិសោធន៏​ និង​ទី៣​ ការប្រើបា្រស់​ឱសថសមស្រប។ ដូច្នេះ​សមាសភាព​ទាំង៣នេះ ​បានឆ្លុះ​បញ្ចាំង​យ៉ាងច្បាស់​ ហើយយើង​ក៏បានចាប់ផ្តើម​ដ៏ល្អផងដែរ​៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀតនៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ០៣ ខែ​មិថុនា ឆ្នាំ២០១៥

Google Analytics Alternative