លោក​​​​ អ៊ិត សំហេង​ ដឹកនាំ​គណប្រតិភូ​ចូលរួម​សន្និសីត​ស្តី​ពី​ផល​លាភ​​ប្រជាសាស្ត្រ​ និងការងារ​សមរម្យ​នៅទីក្រុង​ញូយ៉ក​

លោក អ៊ិត  សំហេង​ រដ្ឋមន្ត្រី​ក្រសួង​ការងារ​និងបណ្តុះបណ្តាល​វិជ្ជាជីវៈ​ បានដឹកនាំ​ប្រតិភូ​ក្រសួង​ចូលរួម​សន្និសីតស្តី​ពី​ផល​លាភ​ប្រជាសាស្ត្រ​ និងការងារសមរម្យ នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ទីក្រុងញូយ៉ក។

6ថ្លែងទៅកាន់​ អង្គសន្និសីទ​ កាល​ពី​ថ្ងៃ​ទី​០១​​ មិថុនា​នេះ​ លោក​ ​អ៊ិត សំហេង​បាន​គូស​បញ្ជាក់​អំពីភាព​វិជ្ជមាន​នៃផលលាភ​ប្រជាសាស្ត្រ​​ ដែល​​កម្ពុជា​​​មាន​ប្រជាជន​វ័យ​ក្មេង​ច្រើន​ និងមានអាត្រា​កំណើន ​ប្រជាជន​​មធ្យម​​មួយ​ដែល​អាច​គ្រប់​គ្រង​​បាន​ ដែល​ជាហេតុ​ធ្វើឱ្យ​កម្ពុជាអាចផ្គត់ផ្គង់​កម្លាំង​​ពលកម្ម​គ្រប់គ្រាន់ ​​ទៅក្នុង​សង្វាក់​​​​​​​ផលិតកម្ម ​និងដំណើរ​ការអភិវឌ្ឍ​សេដ្ឋកិច្ច​។ ទន្ទឹមនឹង​នេះលោក​​ក៏បាន​បង្ហាញ​​ពីចំណុច​ប្រឈម​នៃរចនា​សម្ព័ន្ធ​ប្រជាសាស្ត្រ​របស់កម្ពុជា ​ដែលមាន​លក្ខណ:​ខុស​ពីប្រទេស​ដទៃ​ដោយកម្ពុជា​ខ្វះមនុស្ស​ដែលមានវ័យកណ្តាល​អាយុ​៤០​ទៅ៥០ឆ្នាំ​ ជាស្ពាន​ផ្ទេរចំណេះ​ដឹង​​​​​​ និងចំណេះ​ធ្វើ​ទៅមនុស្សវ័យ​ក្មេង​ពីព្រោះ​មនុស្ស​ស្ថិតក្នុង​វ័យ៤០​-៥០ឆ្នាំ​នេះ​​ត្រូវបាន​​សម្លាប់​យ៉ាង​​ច្រើន​នៅ​ក្នុង​របបខ្មែរក្រហម​។

លោករដ្ឋមន្ត្រី​បានបន្តថា​ ការខ្វះខាត​នៃរចនាសម្ព័ន្ធ​នេះ​ រួម​ផ្សំ​​ជាមួយ​​នឹង​កំណើន​ប្រជាជន​យ៉ាងគំហុក​ ក្រោយ​របបខ្មែ​ក្រហម​ បាន​តម្រូវឱ្យ​កម្ពុជាត្រូ​វ​វិនិយោគ​យ៉ាង​ច្រើន​​​​ទៅលើសេវា​សុខាភិបាល​ និងអប់រំដើម្បី​ធានាថា​​កម្លាំង​ពលកម្មថ្មី​​នេះ​មាន​សុខ​ភាព​​ និង​ជំនាញ​សមរម្យ​មួយដែលនឹងជួយ​ពួកគេឱ្យ​ទទួលបាននូវ​ការងារ​សមរម្យ​មួយ​​ក្នុង​សង្គម​។​

រដ្ឋមន្ត្រីបានលើក​ឡើងទៀតថា​ «ដើម្បីបង្កើត​បាននូវការងារ​កាន់តែសមរម្យកម្ពុជា​បានតាំងចិត្ត​នឹង​ធ្វើការ​ទ្វេ​ដង​​ថែមទៀត​​​ក្នុងការបណ្តុះ​បណ្តាល​ជំនាញវិជ្ជាជីវៈ​ ធានាស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច​ និង​ស្ថិរភាព​​នៃវិស័យ​ទំនាក់ទំនង​វិជ្ជាជីវៈ​សំដៅ​បង្កើនភាព​ទាក់​ទាញវិនិយោទុន​ពីបរទេស​មកវិនិយោគ​លើវិស័យ​អតិពលកម្ម​ កម្មន្តសាល​ និង​ឈានជើង​បណ្តើរៗ​​ទៅកាន់​វិស័យ​បង្គំ​​បរិក្ខា​​ប្រើ​ប្រាស់​បរិក្ខាអគ្គីសនី​»។ល។ ​                                                                                                ​​

គួរបញ្ជាក់ថា​ តាម​​​​​​​កម្ម​​វិធី​លោករដ្ឋមន្ត្រី​នឹងជួបប្រជុំ​​ទ្វេភាគី​​ជាមួយ​តំណា​ង​អង្គការ ​ILO ​ប្រចាំ​ទី​ក្រុង​ញូយ៉ក​ ឯកអគ្គរដ្ឋទូត​មួយចំនួន​ដែលជាមិត្ត​នៃកម្មវិថី​ការងារ​សមរម្យផងដែរ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative