ក្នុងខែ​ឧសភា ​គ្រោះថ្នាក់​ចរាចរណ៍​​សំលាប់​​មនុស្ស​​ជាង ២៣០នាក់ ​និងរងរបួស​ជាង១ពាន់​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ នៅក្នុងខែឧសភា​ ឆ្នាំ២០១៥​ នេះបានកើត​ឡើង​ចំនួន៤៨៧​លើក​ បណ្តាល​ឲ្យមនុស្ស​ស្លាប់​ចំនួន​ ២៣២​នាក់​ និង​របួស១១១៨នាក់​។ ចំនួនេះ​បើធៀប​នឹងខែ​មេសាកន្លង​ទៅ​ ឃើញថា​មានការកើន​ឡើង។

5យោង​តាម​របាយការណ៍ពីនាយកដ្ឋាន​​សណ្តាប់​ធ្នាប់​បានឲ្យដឹង​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុងខែឧសភា​ ឆ្នាំ​២០១៥​​ បានកើត​ឡើង​ចំនួន​ ៤៨៧លើក​ លើ៣៦៧​ លើក​ កើន១២០​លើក ស្មើ៣៣ភាគរយ​ ប្រៀប​ធៀប​​ខែមេសា​ និងជាមធ្យម​ក្នុង​មួយ​ថ្ងៃគ្រោះ​ថ្នាក់លើ​ក្រោម​ ១៥លើក​ ​បណ្ដាលឲ្យ​មនុស្សរងគ្រោះ​សរុប​ ១,១១៨​នាក់​ លើ៧៩៤​នាក់​ កើន៣២៤នាក់​ ស្មើ៤១ ភាគរយ​ ក្នុងនោះ​ស្លាប់​ ២៣២នាក់​ លើ១៨១នាក់​ កើន៥១នាក់​ ស្មើ២៨ភាគរយ​ គិតជាមធ្យម​​ក្នុង​មួយ​ថ្ងៃ​​ស្លាប់​​លើក្រោម​ ០៧នាក់​ (ជនបរទេសម្នាក់ )។ ​រងរបួសសរុប​ ៨៨៦នាក់​ លើ​ ៦១៣​នាក់​ កើន២៧នាក់​ ស្មើ៤៥​ភាគរយ​ ជាមធ្យមមួយ​ថ្ងៃរងរបួស​ លើក្រោម ២៨​នាក់​ ( ជនបរទេស​ ០៩នាក់ )​ ក្នុងរបួសធ្ងន់​ ៤៩២នាក់​ លើ៣៤៦នាក់​ កើន​ ១៤៦​នាក់​ ស្មើ៤២ភាគរយ ​របូសស្រាល​ ៣៩៤នាក់​ លើ២៦៧នាក់​ ស្មើ៤៨ភាគ រយ ។

របាយការណ៍ដដែល​បានបន្តថា​ គ្រោះថ្នាក់​ទាំងអស់​នេះបណ្ដាល​ឲ្យខូចខាត​មធ្យោបាយសរុប​ ៨១៧​គ្រឿង ​លើ​៥៩៤គ្រឿង​ កើន​ ២២៣គ្រឿង ​ស្មើ​៣៨ភាគរយ​ ក្នុងនោះ ទោចក្រយាន្ត​ ៥៣៣គ្រឿង​ លើ៣៧៤គ្រឿង ​កើន១៥៩គ្រឿង​ ស្មើ ៧ភាគរយ​ រថយន្តតូច​ ១៧៨គ្រឿង លើ១១៥គ្រឿង​ កើន​៦៣គ្រឿង​ ស្មើ ៥៥ភាគរយ ​រថយន្តធំ៦៩គ្រឿង​ លើ៦១គ្រឿង​ កើន៨គ្រឿង ​ស្មើ១៣ភាគរយ​ យានផ្សេងៗ​ ៣៧គ្រឿង​ លើ៤៤គ្រឿង​ ថយ៧គ្រឿង​ ស្មើ១៦ភាគរយ ​អ្នកថ្មើរជើង​រងគ្រោះ ​៤៨នាក់​ លើ​ ៤៤នាក់​ កើន៤នាក់​ ស្មើ៩ភាគរយ​ មិនពាក់​មួក​​ពេល​គ្រោះថ្នាក់​ ៤២៥នាក់​ លើ២៦៥​នាក់​ កើន​១៦០​នាក់​ ស្មើ៦០ភាគរយ។

គ្រោះថ្នាក់ខាងលើនេះ​ បណ្ដាលពី​កត្តាមនុស្ស​ ៩៦ភាគរយ​ ក្នុងនោះ​​បើកបរ​លើស​​ល្បឿន​កំណត់​ ៤០ភាគរយ​ មិនគោរព​សិទ្ធិអាទិភាព​ ១៤ភាគរយ​ មិនប្រកាន់ស្ដាំ​ ៦ភាគរយ​ ប្រជែង​ ១៣ភាគរយ​ បើកបរស្រវឹង​ ១៣ភាគរយ​ បត់មិនប្រយ័ត្ន​ ៩ភាគរយ​ សុខភាព​ ១ភាគរយ​ កត្តា​យាន​យន្ត ​២ភាគរយ​ និងកត្តាផ្សេងៗ ​២ភាគរយ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative