គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​១​ មិថុនា​ ស្លាប់​២​នាក់ និង​ រង​របួស​ធ្ងន់​-ស្រាល​១១​នាក់

គ្រោះ​ថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​ ​កាលពី​ថ្ងៃទី​១​ ខែ​មិថុនា​ ឆ្នាំ​២០១៥​ បាន​កើត​​ឡើង​​ចំនួន​​៨​លើក​ ក្នុងនោះ​​យប់​៤​​លើក​ បណ្ដាល​​ឲ្យ​មនុស្ស​​ស្លាប់​២​នាក់​​ (​ប្រុស​)​ រង​របួស​ធ្ងន់​​៧​នាក់ ​(​ប្រុស​) ​និង​របួស​ស្រាល​​៤​នាក់ ​(​ប្រុស​) ​នេះ​បើ​​យោង​​តាម​ការ​​ឲ្យ​ដឹង​ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់ ​នៃ​អគ្គ​ស្នងការដ្ឋាន​​នគរ​បាល​​ជាតិ។​

3យោង​តាម​​របាយការណ៍​ ​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​​ជាតិ​បាន​​​ឲ្យ​ដឹង​ថា​ នៅក្នុង​​ហេតុ​ការណ៍​​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​៨​​លើក​​នេះ​ បាន​បង្ក​​ឲ្យ​មានការ​​ខូចខាត​​យាន​យន្ត​សរុប​​ ១៦​គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ ចំនួន​​១០​គ្រឿង​ ​រថយន្ត​ធុន​តូច​​១​គ្រឿង​​ រថយន្ត​ធុន​ធំ​​៤​គ្រឿង​ និង​​យាន​ផ្សេងៗ​​១​គ្រឿង​។ ​មូល​ហេតុ​​ដែល​បណ្ដាល​​ឲ្យ​កើតមាន​​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​ រួម​មាន ​ល្មើស​ល្បឿន​​២​លើក​ ​មិន​ប្រកាន់​​ស្តាំ​៣​លើក​​ ស្រវឹង​១​​លើក​​ ប្រជែង​គ្រោះ​ថ្នាក់​១​លើក​ និង​កត្តា​យានយន្ត​​១​លើក​។ ចំពោះ​អ្នក​​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ ដោយ​មិន​បាន​ពាក់​មួក​សុវត្ថិភាព​​ចំនួន ១២​នាក់​ (​យប់​៩​នាក់​)។​​

ចំពោះ​ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​​ផាកពិន័យ​​សរុប​ ​ចំនួន​៤៤៩​​គ្រឿង​ (​រថយន្ត​ធំ​​១៤២​គ្រឿង​)​ ស្មើ​នឹង​​៤៤៩​ករណី​​ ករណីល្មើស​​ក្រដាស​​ស្នាម​ ​២៧០​គ្រឿង​ស្មើនឹង​ ២៧០​ករណី​ ចំណែក​​ករណី​​ល្មើស​​​បច្ចេក​ទេស​​១៧៩​គ្រឿង​ ស្មើនឹង​១៧៩​​ករណី​។ ដោយ​ ឡែក​​ម៉ូតូ​ត្រូវ​បាន​​ពិន័យ​សរុប​​ចំនួន​១.១២៩​គ្រឿង​។

គួរបញ្ជាក់​ថា​ករណី​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស​ ​កាលពី​​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៥​ បាន​កើត​ឡើង​​ចំនួន​១១​លើក​ ក្នុង​នោះ​​យប់ ៦​លើក​​ បណ្តាល​​ឲ្យ​មនុស្ស​​ស្លាប់ ៨​នាក់​ (​ស្រី​២​នាក់​)​ រង​របួស​ធ្ងន់ ​១០​នាក់ ​(​ស្រី​ម្នាក់​) ​​និង​របួសស្រាល​ ៨​នាក់​ (​ស្រី​ម្នាក់​)​បាន​បង្ក​ឲ្យ​មាន​ការ​ខូច​ខាត​​យាន​យន្ត​​សរុប ​២២គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​ ១៧​គ្រឿង​​ រថយន្ត​​ធុន​តូច​ ៤​​គ្រឿង​​ រថយន្ត​​ធុន​ធំ ​១​គ្រឿង ​និង​ថ្មើរជើង​ ២​នាក់​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០២ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative