សម្តេច​តេជោ​​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ផ្តល់​អាហារ​​សាមគ្គី​ដល់​កុមារ​៤០០នាក់​ អបអរ​សាទរទិវាកុមារអន្តរជាតិ

សម្តេច​អគ្គមហាសេនាបតី​តេជោ​ ហ៊ុន សែន​ និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុនរ៉ានី​ ហ៊ុនសែន​​ តាម​រយៈអង្គការ​​មជ្ឈ​មណ្ឌល​វប្បធម៌ជាតិ​ និង​សីលធម៌​សង្គម​ ដែលជាអង្គការ​ជួយលើគំរោង​ទប់ស្កាត់ការ​ប្រើប្រាស់គ្រឿងញៀន​ ពិសេស​ កុមារ​រងគ្រោះនានា​កាល​ពី​ព្រឹក​​ថ្ងៃ​ទី៣១​ឧសភា​ ឆ្នាំ២០១៥​ បានរៀបចំ​អាហារ​សាមគ្គីមួយ​ពេលដល់កុមារ​ ចំនួន​ប្រមាណ​៤០០នាក់​ នៅក្នុងសហគមន៍​ត្រពាំងឈូក​ ស្ថិតនៅ​ក្នុងសង្កាត់​ទឹកថ្លា​ ខណ្ឌ​សែនសុខ​​ រាជធានី​ភ្នំពេញ​ ក្នុង​គោលបំណង​ដើម្បីចូលរួម​អបអរសាទរ​ក្នុងឪកាសទិវា​កុមារអន្តរជាតិ​ ០១មិថុនា​។

3ចូលរួម​នៅក្នុងពិធី​នោះដែរ​ មាន​ការចូលរួម​ពីលោក ​តាន់ ណាវិន​ ចៅសង្កាត់​ ទឹកថ្លា​ តំណាង​ឲលោក​ លី សាវ៉េត​ អភិបាលខណ្ឌ​ សែនសុខ​ ហើយ​ដើម្បី​ អបអរ​សាទរ​ឪកាស​ទិវាកុមារ​អន្តរជាតិ​ ០១មិថិនា​នេះដែរ ​លោក​អភិបាល​​ខណ្ឌ ​តាមរយះ​លោក​ចៅ​​សង្កាត់ ​បានជួយឧបត្ថម្ភ​នូវថវិកា​ ចំនួន​៥០ម៉ឺនរៀល​ ដើម្បី​រួម​ចំ​ណែក​ជាមួយអង្គការ​ ក្នុងការ​ជួយ​លើកុមាររងគ្រោះ​នៅរាជធានី​ភ្នំពេញ។

លោក ប៉ូ សំណាង​ ប្រធាន​អង្គការ​មជ្ឈ​មណ្ឌល​វប្បធម៌ជាតិ​ និង​សីលធម៌​សង្គម​ ដែលជា​​អ្នក​រៀបចំ​ផ្តល់​​អាហារ​​ដល់កុមារ​ទាំងនោះ​បានមានប្រសាសន៍​ថា​ ដោយ​​មានក្តី​អាណិតស្រលាញ់​ និង​យក​ចិត្ត​ទុក​ដាក់​ខ្ពស់ចំពោះក្មួយៗ​ ជា​កុមារា​កុមារីរស់នៅក្នុង​សហគមន៍ក្រីក្រ​ នៅក្នុង​រាជធានី​ភ្នំពេញ​ សម្តេច​អគ្គមហា​សេនាបតី​តេជោ​ ហ៊ុន​ សែន និង​សម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុនសែន​ បានឲ្យ​លោក​រៀប​ចំផ្តល់​អាហារ​ សាមគ្គី​មូយ​ពេល​ដែលជាថវិកាផ្ទាល់ខ្លួន​ របស់លោក​ទាំងពីរ​ ដល់​ក្មួយៗ​​កុមារ​រស់នៅក្នុង​សហគមន៍​ត្រពាំងឈូក​ ប្រមាណ៤០០នាក់​ បាន​ទទួល​ទាន​អាហារជុំគ្នា​ ពិសេសដើម្បី​អបអរសាទរ​ក្នុងឪកាសទិវា​កុមារ​អន្តរជាតិ​០១មិថុនា​។

ក្នុងនាម​អង្គការ​ និងកុមារ​ទាំងអស់​ សូមថ្លែងអំណរ​គុណយ៉ាងជ្រាជ្រៅ​ជួនចំពោះ​សម្តេច​ និងសម្តេច​កិត្តិព្រឹទ្ធ​បណ្ឌិត​ ដែល​បាន​ផ្តល់អាហារ​សាមគ្គីមួយពេល​នេះដល់កុមារ ​ដែល​នេះបាន​​បង្ហាញ​ពី​ការ​យក​​ចិត្តទុកដាក់​ដ៏ខ្ពង់ខ្ពស់ដល់​សុខទុក្ខ​កុមារ​ជា​កូន​​ចៅ​ប្រជាពលរដ្ឋ​រស់​​នៅ​ក្នុង​សហគមន៍​​ក្រីក្រ​។ សូមជួនពរដល់​លោកទាំងពីរ​ ទទួលបាន​សុខភាព​ល្អបរិបូរណ៍​ កំលាំង​មាំមួន​ក្នុងការដឹកនាំ​ប្រទេស​កម្ពុជា​ឲ្យកាន់តែរីកចំរើនថែមទៀត​។

លោក ប៉ូ សំណាង​ បានឲ្យដឹងទៀតថា​ បច្ចុប្បន្ននេះ​អង្កការ​ បានជួយអប់រំ​ស្តីពីបញ្ហា​ គ្រឿងញៀន​ ការជួញ​ដូរមនុស្ស​ និង​អំពើ​អសកម្ម​នានា​ ដល់កុមារ​នៅរងគ្រោះ​នៅក្នុងរាជធានី​ភ្នំពេញ​ ដែលពួកគេ​រស់នៅ​ សហគមន៍​ក្រីក្រនានា​ ដូចជាសហគមន៍​​ប៊ូឌីង សហគមន៍​ ភូមិផ្អេរ​ក្នុងខ័ណ្ឌចំការមន​ សហគមន៍​ ក្រីក្រម្លុក​រោងកុនហែមជាតិ​ សហគមន៍​ ក្រីក្របឹងកក់​ ​សហគមន៍​មុខវត្ត​ស្រះចក សហគមន៍​កុមារ​មុខវត្តភ្នំ​ ក្រោយក្រុម​ប្រឹក្សាអភភិវឌ្ឍកម្ពុជា​សហគមន៍បុរីកីឡា​ និង​សហគមន៍​កុមារ​ក្រោយ​រោងកុន​ម៉ូស្គូ ដែលសរុប​ទាំងអស់មានកុមា រប្រមាណ៧ពាន់នាក់។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative