សហគ្រិនវ័យក្មេងកម្ពុជា​៤រូប​ ក្លាយ​ជាម្ចាស់​ពាន់រង្វាន់​​សហគ្រិន​វ័យ​ក្មេង​​ឆ្នើម​ប្រចាំឆ្នាំ​២០១៥​​

សមាគម​សហគ្រិន​វ័យក្មេង​ បានប្រកាស​​ជាផ្លូវ​កាល​ ពីរាត្រី​ថ្ងៃទី​៣០ ​ឧសភា​ ២០១៥ ​នៅសណ្ឋាគារ​​សុខា​ភ្នំពេញ​ ថា​ ខ្លួន​បាន​រកឃើញ​បេក្ខជនវ័យក្មេង​លេចធ្លោ​ ចំនួន​៤រូប​ ក្នុងចំណោម​បេក្ខជន​​១២រូប​ ក្លាយ​ជាម្ចាស់​ពាន់រង្វាន់​​សហគ្រិន​វ័យ​​ក្មេង​​ ឆ្នើមប្រចាំ​ឆ្នាំ​២០១៥​​ បន្ទាប់​ពីធ្វើកាប្រកួត​ជំរុះ​ជាច្រើន​លើក​រួចមក​។

2កម្មវិធីផ្ដល់ពាន​រង្វាន់​សហគ្រិន​​​វ័យក្មេង​​កម្ពុជា​២០១៥​ វគ្គផ្ដាច់​ព្រ័ត្រ​នេះ​ បង្កើត​​ឡើង​​ក្នុងគោល​បំណង​​ដើម្បីបង្កើន​ការ​លើក​កម្ពស់​​សហគ្រិន​​វ័យក្មេង​​ គាំទ្រ​​ស្មារតី​សហគ្រិន​ ​និង​ជំរុញការ​​ប្រកប​អាជីវកម្ម​​ តាមរយៈការ​​ដឹកនាំ​​អាជីវកម្ម​នៅ​ទូទាំង​ពិភព​លោក​​​​​។​

លោក​ឧកញ៉ា​ សុខ​ ពិសិដ្ឋ​ ប្រធាន​សមាគមសហគ្រិន​វ័យក្មេង​កម្ពុជា​ បាន​មាន ប្រសាសន៍ថា ​បេក្ខជន​​ពានរង្វាន់​​សហគ្រិន​​វ័យក្មេង​កម្ពុជា​ ២០១៥​ ដែល​ បាន​ដាក់​ពាក្យប្រកួត​​មានរហូត​ដល់​ទៅ​១០០នាក់​ ហើយ​​ក៏បានជម្រុះ​យកអ្នកត្រូវ​​ជាមួយ​លក្ខ័ខណ្ឌ័​សល់​តែ៣០នាក់​។ បន្ទាប់​មក​​យើងរក​បាន​សហគ្រិន​​វ័យ​ក្មេង​ចំនួន​១២រួប​ ដែល​ត្រូវ​បានជ្រើសរើ​ស​ម្រិតសម្រាំង​​ ក្នុងចំណោម​​បេក្ខជន​​ទាំង​​៣០នាក់​។ ជាចុងក្រោយ​បង្អស់​ យើងជ្រើសរើស​​បេក្ខជន​លេចធ្លោ​​ចំនួន​៤រូប​ ចេញពី​១២រូបនោះ​ ជា​អ្នកដឹកនាំ​ជំនួញឆ្នើម​ និង​​ផ្ដល់​កិត្តិយស​​ប្រគល់ពានរង្វាន់​​ក្នុងវគ្គផ្ដាច់ព្រ័ត្រ។

លោកឧកញ៉ា​ សុខ ពិសិដ្ឋ ​បានបញ្ជាក់ថា ​បេក្ខជន​៤រូប​ ដែលត្រូវបានជ្រើស​រើស​​ជាអ្នកដឹកនាំ​ជំនួញ​ឆ្នើម​​ ចេញពី​បេក្ខជន​ ជ័យលាភី​១២រូប​ រួមមាន​ ១. ពានរង្វាន់​អាជីវកម្ម​ប្រចាំឆ្នាំ2015​ បានទៅ​លោក​ ឃនឈុន​ ដារា​ មកពីក្រុមហ៊ុន​ករុណា​ កយកាហ្វេ​ ២. ពានរង្វាន់​សហគ្រិន​ស្រ្តីឆ្នើម​ បានទៅ​លោកស្រី​ កែវ មុំ​ មកពីក្រុមហ៊ុន​ផលិតនំ​ស្រួយ លី លី ​៣. ពាន់រង្វាន់​ អាជីវកម្ម​សង្គមបានទៅ​អ្នកស្រី​ងន វ៉ាន់ថា​​ មកក្រុមហ៊ុន​សូត្រពណ៌​ និង៤ ​ពាន់រង្វាន់​អាជីវកម្មបច្ចេកវិទ្យា​បានទៅលោក​ អៀ អ៊ុយ​ មកពី​ក្រុម​ហ៊ុន​​ អស្ចារ្យស្តូឌីយូ​​។

ក្រៅពីនេះ​ចំពោះ​សហគ្រិន​៨រូប​ ដ៏ទៃ​ទៀត​ត្រូវបានបំពាក់​មេដាយ​កិត្តិយស​ផងដែរ​។ លោក​​​ សាត ​សាមី ​រដ្ឋលេខាធិការ​​ក្រសួង​ឧស្សាហកម្ម​ ​និងសិប្បកម្ម​​បានមានប្រសាសន៍ថា​ ក្រសួង​ឧស្សាហកម្ម ​សូមគាំទ្រ​ឲ្យមានកម្មវិធីនេះ​ជាបន្តទៀត​ហើយ​ក្រសួង​បានខិតខំប្រឹង​ប្រែង​ដើម្បីជួយសម្រួល​​ដល់​សហគ្រិន​វ័យក្មេង​​របស់យើង​ដូចជា​​ ជំរុញ​ផលិតផល​​នាំចេញ ​និងការ​កែច្នៃ ​ជាដើម​​ តែទោះ​ជាយ៉ាង​ណា​​ក៏មិនទាន់​គ្រប់គ្រាន់​ទេ​ យើង​ត្រូវបន្ត​រិះរក​​វិធីសាស្ត្រ​​ផ្សេងទៀត​​ដើម្បី​អោយសហគ្រិន​​របស់យើង​ កាន់តែ​មានភាពងាយ​ស្រួល​ក្នុងការ​ដំណើរ​ការ​សហគ្រាស​​ និងអាជីវកម្ម​​ ​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative