គ្រោះថ្នាក់​ចរាចរណ៍​​ថ្ងៃទី​៣១​ឧសភា​ ស្លាប់​៨​នាក់​​ និង​រង​របួស​ធ្ងន់​​ស្រាល​​១៨​នាក់​​

ករណី​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​​ កាលពី​ថ្ងៃទី​៣១​ ខែឧសភា​ ឆ្នាំ​២០១៥​ បាន​កើតឡើង​​ចំនួន ១១​​លើក​ ក្នុង​​នោះ​យប់​ ៦​លើក​​ បណ្តាល​​ឲ្យ​មនុស្ស​ស្លាប់​៨​នាក់​ (​ស្រី​២​នាក់​)​ រង​របួស​ធ្ងន់​១០​នាក់​ (​ស្រី​ម្នាក់​) ​និង​​របួសស្រាល​៨នាក់​ (​ស្រី​ម្នាក់​)​។

1យោង​តាម​របាយការណ៍​​ ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​​​បានឲ្យ​ដឹង​ថា​ នៅក្នុង​ហេតុការណ៍​​គ្រោះថ្នាក់​ចរាចរណ៍​​ទាំង១០​លើក​​នេះ​ បាន​បង្ក​ឲ្យ​មាន​ការ​ខូចខាត​​យាន​យន្ត​​សរុប ២២គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន១៧គ្រឿង​ ​រថយន្ត​ធុន​តូច​ ៤​គ្រឿង​​ រថយន្ត​ធុន​ធំ​ ១​គ្រឿង ​និង​ថ្មើរជើង ២​នាក់​។

យោង​តាម​របាយ​ការ​ណ៍​ដដែល​ បាន​បន្ត​ថា​មូលហេតុ​​ដែល​បណ្តាល​ឲ្យ​​កើត មាន​​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​រួមមាន ល្មើស​ល្បឿន៣​លើក​​ មិន​ប្រកាន់​ស្តាំ​៣​​លើក​​ ស្រវឹង២​លើក មិន​គោរព​សិទ្ធិ ១​លើក​ បត់​គ្រោះថ្នាក់១​លើក​ និង​​មិន​ចេះ​​បើកបរ​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់​​មួក​​សុវត្ថិភាព​​ចំនួន២០​នាក់​ (​យប់​១១​នាក់​)។​

ចំពោះ រថយន្ត​​ទាំងអស់​​ដែល​ត្រូវ​ផាក​ពិន័យ​សរុប​​ចំនួន​៣១៤​គ្រឿង​ (​រថយន្ត​ធំ ៩០​គ្រឿង​) ស្មើ​​នឹង ​៣១៤​ករណី​​ ​ករណី​ល្មើស​​ក្រដាស​ស្នាម​១៨៧​គ្រឿង​ ស្មើនឹង១៨៧​ករណី​ ចំណែក​ករណី​​ល្មើស​បច្ចេកទេស​១២៧​គ្រឿង ស្មើនឹង១២៧​ករណី​។ ដោយ​​ឡែក​​ម៉ូតូ​ត្រូវ​​បាន​ពិន័យ​​សរុប​ចំនួន​ ៩៨៨​គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០១៥

Google Analytics Alternative