បាយឆា​បង្កង

រូបភាពទស្សនាវដ្តីសុខភាពយើង

  • បរិមាណមនុស្ស ៖ ២នាក់
  • រយៈពេលរៀបចំ​គ្រឿង ៖ ១ម៉ោង
  • រយៈពេល​ចម្អិន ៖ ១នាទី

គ្រឿងផ្សំ

  • បង្កង ២៥០ក្រាម (គួរជ្រើសរើស​បង្កងស្រស់)
  • អង្ករផ្កាខ្ញី
  • ជ្រក់ល្ហុង
  • ប្រេងខ្យង ១ស្លាបព្រា​កាហ្វេ
  • អំបិល ១ស្លាបព្រា​កាហ្វេ
  • ម្រេច ១ស្លាបព្រា​កាហ្វេ
  • ត្រសក់ ១ផ្លែ
  • ពងមាន់ ១គ្រាប់

របៀបធ្វើជ្រក់ល្ហុង

  • ល្ហុងឈូសជាសរសៃ រួចច្របាច់​ជាមួយ​អំបិល
  • ប្រលាក់ទឹកខ្មេះ ស្ករ និង​អំបិល
  • ទុករយៈពេល២៤ម៉ោង ដើម្បីឱ្យ​ចូលជាតិ

រូបភាពទស្សនាវដ្តីសុខភាពយើង

វិធីធ្វើ

  • ដាំបាយឱ្យឆ្អិន រួចទុក​មួយឡែក
  • បង្កងយកទៅបកសម្រកលាង​ទឹកឱ្យ​ស្អាត រួចយក​ទៅត្រាំ​ជាមួយ​ប្រេងឆា​ឱ្យចូលជាតិ ដើម្បី​កុំឱ្យវា​ស្ងួតសាច់
  • រួចយកបង្កងទៅប្រលាក់ជាមួយអំបិល និងម្រេច ដើម្បីកុំ​ឱ្យឆ្អាប
  • យកខ្ទះចាក់ប្រេងឆាដាំឱ្យក្ដៅ រួចដាក់បង្កងចូល ឆាឱ្យ​ជិតឆ្អិន និងស្រង់​ទុកមួយ​ឡែក
  • ដាក់ប្រេងខ្យង ១ស្លាបព្រាកាហ្វេ បន្លែ គោះពង​មាន់ចូល​ក្នុងខ្ទះឆា និងដាក់បាយ​ដែលបានដាំ​ឆ្អិនដំណាលគ្នា ហើយច្របល់​ចូលគ្នា​ជាការ ស្រេច។

ចំណាំ

1. យើងទទួលទាន​ជាមួយ​ជ្រក់​ដើម្បី​កុំឱ្យ​ទ្រលាន់។

2. បង្កងឆ្ងាញ់ជាងគេនៅលើខួរ ដូច្នេះនៅពេលឆាបាយ ឆ្កឹះយកខួរ​បង្កងឆា​ជាមួយ​បាយ ដើម្បីឱ្យ​រស់ជាតិ​ចូលគ្នា។

3. នៅពេលដួសទទួលទានបង្កង​ត្រូវពុះ​ជា២ ដោយរៀប​ចំជ្រក់​ល្ហុង ត្រសក់ចិត​ជាចំណិត ដាក់់នៅ​ចំហៀង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative