គ្រោះថ្នាក់​​ចរាចរណ៍​​ ​ថ្ងៃទី២៩ឧសភា​​ ស្លាប់​មនុស្ស​​៤នាក់​និងរបួសធ្ងន់​ស្រាល១៣នាក់

គ្រោះ​ថ្នាក់​ចរាចរណ៍​ នៅ​ទូ​ទាំង​​ប្រ​ទេស​កាលពី​ថ្ងៃ​​ទី​២៩​ ខែឧសភា​ ឆ្នាំ​២០​១៥​ បាន​កើត​ឡើង​​ ចំ​នួន​១០​លើក ​យប់​៧​លើក​ បណ្តាល​អោយ​​មនុស្ស​ស្លាប់​៤​នាក់​​(ប្រុស) ​របួស​ធ្ងន់​៩​នាក់​​(ស្រី​ម្នាក់)​ ​និង​របួស​ស្រាល​៤​ ​(ស្រី​២​នាក់​)​។

4យោងតាម​របាយការណ៍​ របស់​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នង​ការ​​នគរបាល​ជាតិ​ បាន​ឲ្យដឹងថា​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង១០​លើក​នេះ​ បាន​​បង្ក​ឲ្យ​ខូច​ខាត​ ​យាន​យន្ត​​សរុប​១៧គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូ​តូ​​ចំ​នួន​​១៤​គ្រឿង​ រថ​យន្ត​​ធុន​​តូច​២​គ្រឿង​ រថ​យន្ត​ធុន​ធំ​​១​គ្រឿង​ ​និង​ថ្មើរ​ជើង​ម្នាក់​។​

មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​​រួម​មាន​ ល្មើស​ល្បឿន​​៤​លើក​ មិន​​ប្រកាន់​​​ស្តាំ​២​លើក​​ ប្រជែង​​គ្រោះ​ថ្នាក់​១​លើក​ មិន​គោរព​សិទ្ធ​១​លើក​ ​ស្រ​វឹង​១​លើក​​ និង​កត្តា​យាន​យន្ត​១​លើក​។ ចំ​ពោះ​អ្នក​ជិះ​ម៉ូ​តូ​គ្រោះ​ថ្នាក់ ​​ដោយ​មិន​​បាន​ពាក់​មួក​​សុវត្ថិ​ភាព​​ចំ​នួន​១៥​នាក់​​(យប់១០នាក់​)​។

គួរបញ្ជាក់ថា​ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំងប្រទេស​​ កាលពីថ្ងៃទី​២៦​ ​ខែឧសភា​ ​ឆ្នាំ​២០១៥​ បាន​កើត​ឡើង​​ចំនួន​៣​លើក​​ យប់​២​លើក​​ បណ្តាលអោយ​មនុស្ស​ស្លាប់​ម្នាក់​​(​ស្រី​)​  របួសធ្ងន់​ ២​នាក់​​(​ប្រុស​)​ ​និង​របួសស្រាល​​៤(​ស្រី​២​នាក់​)​​ បាន​បង្ក​​ឲ្យ​ខូចខាត​​យានយន្ត​​សរុប​៥គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​ចំនួន​៤​គ្រឿង​​ រថយន្ត​ធុន​តូច​១​គ្រឿង​​។ ​មូលហេតុដែល​​​បណ្តាល​​ឲ្យ​មាន​គ្រោះថ្នាក់​​រួមមាន​ ល្មើស​ល្បឿន​២​លើក​​ មិន​ប្រកាន់​ស្តាំ​១​លើក​។ ចំពោះ​អ្នកជិះ​ម៉ូតូ​​គ្រោះថ្នាក់​ដោយ​​មិនបាន​ពាក់មួក​សុវត្ថិភាព​​ចំនួន​៥​ នាក់​(​យប់​)​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ៣០ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative