ក្រសួងមហាផ្ទៃ​នឹងបើក​យុទ្ធនាការ​ផ្ដល់​អត្ត​សញ្ញាណ​ប័ណ្ណ​​គំរូថ្មី​ បន្ថែម​៦លាន៥សែន​សន្លឹក​

ក្រសួងមហាផ្ទៃ​ នឹងធ្វើយុទ្ធនាការ​ចុះចែកអត្តសញ្ញាណប័ណ្ណ​​សញ្ជាតិខ្មែ​រ​គំរូ​ថ្មី​​ ជូន​ឲ្យបាន៦លាន៥សែនសន្លឹក​ ចាប់ពី​ថ្ងៃ​ទី១ ខែមិថុនា​ឆ្នាំ២០១៥​ រហូ​ត​​ដល់​​ថ្ងៃ​ទី៣១​ ខែធ្នូ ​ឆ្នាំ២០១៦​ ខាង​មុខនេះ​។

4លោក​ ព្រុំ សុខា ​រដ្ឋលេខា​ធិការ​​ក្រសួង​​មហាផ្ទៃ​ បានថ្លែង​នៅក្នុង​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការ​ស្តី​ពីយុទ្ធនាការ​ផ្តល់អត្ត​សញ្ញាណ​​ប័ណ្ណ​សញ្ជាតិខ្មែរ​គំរូថ្មី​ កាលពី​ថ្ងៃទី២៨​ ខែឧសភា​ នៅ​ទី​​ស្តី​ការ​ក្រសួង​មហាផ្ទៃ​ឲ្យ​ដឹង​ថា​ គិតចាប់​តាំង​ពីកម្ពុជា​បាន​ប្រកាស​ធ្វើអត្តសញ្ញាណប័ណ្ណ​គំរូថ្មី រហូតមកត្រឹមថ្ងៃទី៣០ ខែមេសា ឆ្នាំ​២០១៥នេះ ក្រសួងមហាផ្ទៃបានចុះធ្វើសកម្មភាពចែកអត្តសញ្ញាណបណ្ណគំរូថ្មីនេះ ​ជូនប្រ​ជា​ពល​ រដ្ឋបានជិត៤លាន៥សែននាក់ រួចមកហើយ។ លោកបានបន្តថា បើសរុបការ​​ផ្តល់​​អត្តសញ្ញាណប័ណ្ណ​​គំរូចាស់​ និង​​គំរូ​ថ្មីជូនប្រពលរដ្ឋ​​ប្រើប្រាស់​ មានចំនួន​ប្រមាណជាង១៣លាន២​សែន​​នាក់​ ដោយមិនទាន់​កាត់ចេញ​​នូវ​ចំនួន​អ្នកស្លាប់​ អ្នកបាត់​ អ្នកខូច​ និង​មិនទាន់​កាត់​ចេញនៃ​អ្នកមាន​អត្តសញ្ញាណ​​ចាស់ហើយ​សុំ​ផ្លាស់​មក​​ ធ្វើអត្តសញ្ញាណបណ្ណ​គំរូថ្មី។

លោក​នាយឧត្តមសេនីយ៍​ ម៉ៅ ច័ន្ទតារា​ អគ្គនាយក​នៃអគ្គនាយក​ដ្ឋាន​​អត្ត​សញ្ញាណកម្ម​​ក្រសួង​មហាផ្ទៃ​ ថ្លែងការ​ផែន​ការ​​ថ្មី​​ផ្តល់​​អត្ត​សញ្ញាណបណ្ណ​គំរូ​ថ្មី​នេះ​ ជា​ផែន​ការ​​បំពេញ​បន្ថែម​ បន្ទាប់​​ពី​ថ្នាក់​ដឹក​នាំ​​ក្រសួង​មហាផ្ទៃ​ បាន​ជំរុញ​​នឹង​ប្តេជ្ញា​ថ្មី​​ក្នុង​ការ​ធ្វើ​អត្ត​សញ្ញណ​បណ្ណ​​គំរូ​ជូន​​ ពលរដ្ឋ​ខ្មែរ។ លោកបាន​បន្តទៀតថា​ តាមផែនការចាស់​ ក្នុង​១ថ្ងៃ​ក្រសួងមហាផ្ទៃបាន​ប្តេជ្ញា​ចិត្ត​​ធ្វើ​អត្ត​សញ្ញាណ​ប័ណ្ណ​ថ្មីនេះឲ្យបាន​ ១២៣៣៤​នាក់​ក្នុង១ថ្ងៃ​ ដោយឡែកសម្រាប់​ផែនការថ្មីនេះ​ គឺក្នុង១ថ្ងៃ​​គឺខិតខំធ្វើបាន ២១៩៤៧នាក់។

លោកបានធ្វើការ​ណែនាំ​ឲ្យប្រជាពលរដ្ឋ​​ ដែលកំពុង​បាន​ប្រើ​ប្រាស់​​អត្តសញ្ញាណប័ណ្ណគំរូចាស់​ អ្នកបាត់​ និងអ្នកគ្រប់​អាយុ​១៥ឆ្នាំ​ ត្រូវនាំ​គ្នាមកធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​គំរូថ្មីនេះ​។ ដោយឡែក​សម្រាប់​អ្នកមានអត្តសញ្ញាណប័ណ្ណ​​ចាស់​ រាជរដ្ឋាភិបាល​​ បាន​សម្រេច​ពន្យា​ពេល​​ធ្វើ​អត្តសញ្ញាណប័ណ្ណ​​គំរូ​ថ្មី​រហូត​​ ដល់​ថ្ងៃ​ទី​៣១​ ខែ​ធ្នូ ​ឆ្នាំ​២០១៨​។

គួរបញ្ជាក់ថា​ សម្រាប់​ការ​ធ្វើ​អត្តសញ្ញាណប័ណ្ណ​គំរូថ្មី​ ជូនប្រជាពលរដ្ឋ​នោះ​ ក្រសួងមហាផ្ទៃ​បានសម្រេច​ យក​ប្រាក់​១ម៉ឺន​ រៀល​​ក្នុង​ម្នាក់​ សម្រាប់ចំណាយ​ជូនមន្ត្រីចុះធ្វើ​អត្តសញ្ញាណ​ប័ណ្ណ​ និង​​លុបបំបាត់​ការ​លួច​​ផ្តល់​​លុយ​ក្រោម​តុ​ពីសំណាក់​ប្រជាពលរដ្ឋ​ជាដើម​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative