រាជរដ្ឋាភិបាល​​សហកា​រ​​ជាមួយ​អង្គការ​ក្រៅ​រដ្ឋាភិបាល​​​ចំនួន​៩​ ប្រយុទ្ធប្រឆាំង​​អំពើ​ជួញដូរ​​កុមារ​

គណកម្មាធិការ​ជាតិ​ ​ប្រយុទ្ធប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស ​(គ.ជ.ប.ជ ) ​ដែល​តំណាង​​ឲ្យរាជរដ្ឋាភិបាលកម្ពុជា​​ បាន​សហការ​​ជាមួយ​មាន​អង្គការ​​សមាគមជាតិ​ និង​​អន្តរជាតិ​ចំនួន​ផ្សេងៗ​ ចូលរួម​អនុវត្ត​​សកម្មភាព​​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​​មនុស្ស​ ពិសេស​​អំពើ​ជួញដូរ​​កុមារ​នៅ​កម្ពុជា។

3ការ​រួមគ្នា​ប្រឆាំង​​ការជួញដូរ​​នៅ​កម្ពុជា ​បានធ្វើឡើងនៅ​ក្នុងពិធី​ចុះហត្ថលេខា​​លើ​​កិច្ចព្រមព្រៀង​​​ទទួល​ជំនួយ​​បច្ចេកទេស​​ និង​ការអនុវត្ត​​សកម្មភាព​ប្រយុទ្ធ​ប្រឆាំង​​ជួញដូរ​មនុស្ស​​ជាមួយ​អង្គការ​​ដែនដី​មនុស្ស​ហូ​ឡង់​ កាលពី​ថ្ងៃទី២៨​ ខែ​ឧសភា​ នៅ​ទី​ស្នាក់​​កណ្តាល ​គ.ជ.ប.ជ ។

លោកស្រី ជូ ប៊ុន​អេង​​​​ ​​​រដ្ឋលេខា​ធិការ​​ក្រសួងមហាផ្ទៃ​ និង​​ជា​អនុ​ប្រ​ធាន​អចិន្ត្រៃយ៍​​គណៈក​ម្មា​ធិ​ការ​ជាតិ​ គ.ជ.ប.ជ ​មានប្រសាសន៍ថា​ គណៈកម្មាធិការ​​ជាតិ​​ប្រយុទ្ធប្រឆាំង​អំពើ​​ជួញដូរ​​មនុស្ស ​គ.ជ.ប.ជ​ បច្ចុប្បន្ន​ ​បាន​កំពុង​ធ្វើការ​​លក្ខណៈ​អន្តរក្រសួង​ និង​​មានការ​ចូលរួម​​ផងដែរ​ពី​សំណាក់​​អង្គការ​ជាតិ​​អន្តរជាតិ​​ជាច្រើន​ បាន​កំពុង​ធ្វើការ​ងារ​ និង​​អនុវត្ត​​ផែន​ការ​​យុទ្ធសាស្ត្រ​ជាតិ​ រយៈពេល៣ឆ្នាំ​ ​ឆ្នាំ២០១៥ ឆ្នាំ២០១៨​ ប្រយុទ្ធប្រឆាំង​​អំពើ​ជួញដូរ​មនុស្ស​​នៅ​កម្ពុជា។

លោកស្រី​បានបន្តថា​ តាមរយៈ​ការចុះហត្ថលេខា​​កិច្ចព្រមព្រៀង​​នាពេលនេះ​ គឺ​នឹង​ទទួល​បាន​​ជំនួយ​បច្ចេកទេស​​ឧបត្ថម្ភ​​សម្រាប់​ការគាំទ្រ​ ការអនុវត្ត​ ការត្រួតពិនិត្យ​  និង​វាយតម្លៃ​ផែនការ​​សកម្មភាព​រ​ហូត​​ដល់​ចប់​ផែនការ​​យុទ្ធសាស្ត្រ​​នា​ឆ្នាំ២០១៨​ ខាងមុខ។

លោក សួន សុភាព​ ប្រធាន​អង្គការ​​ដែនដី​មនុស្ស​ហូ​ឡង់​​ ប្រចាំ​នៅ​កម្ពុជា​បាន​មានប្រសាសន៍ថា​កិច្ចព្រមព្រៀង​​ដែល​បាន​​ចុះហត្ថលេខា​​នាពេលនេះ ​គឺ​ស្របតាម​ផែនការ​​យុទ្ធសាស្ត្រ​​របស់​អង្គការ​ឆ្នាំ២០១៥ – ឆ្នាំ២០២០​ ហើយ​ត្រូវអនុវត្ត​​ឲ្យ​ស្របគ្នា​​ជា​មួយ​នឹង​ផែនការ​យុទ្ធសាស្ត្រ​​ជាតិ​​របស់​គ.ជ.ប.ជ​។ លោក សួន សុភាព ​បន្តថាអង្គការ​​ដែនដី​មនុស្ស​ហូ​ឡង់ ​កន្លង​មក​បាន​ផ្តល់​ជំនួយ​​ការ​ការពារ​កុមារ​ រួច​ផុត​ពី​ការកេងប្រវ័ញ្ច​ការរំលោភបំពាន​​ផ្លូវភេទ​ នៅក្នុង​ខេត្ត​​រាជធានី​​ចំនួន១០​ ជាមួយ​នឹង​អង្គការ​​ចំនួន​ផ្សេងៗទៀត​។ លោក​បាន​បន្តថា​​អង្គការ​ដែនដី​​មនុស្ស​ហូ​ឡង់​ កន្លងមក​​ត្រូវបាន​គេ​ដឹងថា​ កំពុង​បាន​​អនុវត្ត​កម្ម​វី​ធី​​របស់​ខ្លួន​​ចំនួន៣​ សំខាន់​រួមមាន ​១.ការទប់ស្កាត់​​អំពើ​ជួញដូរ​​មនុស្ស ​ពិសេស​កុមារ​នៅក្នុង​តំបន់​​អាស៊ី​ ដែលមាន​​ស្នាក់ការ​​កណ្តាល​​នៅ​ក្រុង​បាងកក​។ ២. ការ​ទប់​ ស្កាត់​អំពើ​ជួញដូរ​​ផ្លូវភេទ​ ដែល​ត្រូវ​​សហការ​​ជា​មួយ​​អង្គការ​ផ្សេងៗជាច្រើន​ និង​​ទី៣ បញ្ឈប់​ការ​​ប្រវ័ញ្ច​​កម្លាំង​​ពលកម្ម​កុមារ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative