គ្រោះថ្នាក់​​ចរាចរណ៍​​ ថ្ងៃទី​២៨​​ ឧសភា​ ​ស្លាប់​មនុស្ស​​ម្នាក់​និងរបួសធ្ងន់​ស្រាល​ 0៦​នាក់​​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ន​ កាលពីថ្ងៃទី​២៦ ​ខែឧសភា ​​ឆ្នាំ​២០១៥​ បាន​កើត​ឡើងចំនួន​៣​លើក​ យប់​២​លើក​​បណ្តាល​អោយ​មនុស្ស​​ស្លាប់​ម្នាក់​(​ស្រី​)​  របួសធ្ងន់២​នាក់​​(​ប្រុស​)​ និង​​របួសស្រាល​៤​​(ស្រី​២​នាក់​)​​។​​

2តាម​​របាយ​ការណ៍​ ​ពី​នាយកដ្ឋាន​​​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​​ជាតិ​ ​បានឲ្យដឹងថា​ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង៣​លើក​នេះ​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​យានយន្ត​​សរុប​៥គ្រឿង​ ក្នុងនោះ​មាន​​ម៉ូតូ​ចំនួន​​៤​គ្រឿង​ ​រថយន្ត​ធុន​តូច​១​​គ្រឿង​​។​ មូលហេតុ​ដែល​បណ្តាល​​ឲ្យ​មាន​គ្រោះ​ថ្នាក់​​រួមមាន​ ល្មើស​ល្បឿន​២​លើក​​ មិន​​ប្រកាន់​​ស្តាំ​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់​មួក​​សុវត្ថិភាព​​ចំនួន​៥​ នាក់​(​យប់​)​។​​

ចំពោះ​ ​រថយន្ត​​ពិន័យ​​សរុប​ចំនួន​​៦៤២​គ្រឿង​​(​រថយន្ត​ធំ​២៨១​គ្រឿង​)​​ស្មើ​នឹង​​៦៦៨​​ករណី​​​​ ​ករណី​ល្មើស​​ក្រដាស​​ស្នាម ​​៣៣៣​គ្រឿង​ស្មើនឹង​៣៤១​​ករណី​​ ចំពោះ​​ករណី​​ល្មើស​បច្ចេកទេស​​៣០៩គ្រឿង​ ​ស្មើនឹង​៣២៧​ករណី​ ដោយឡែក​ម៉ូតូ​​ត្រូវបាន​ពិន័យ​​សរុប​ចំនួន​​១.៣២៥​គ្រឿង​​។​

គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​ កាលពី​ថ្ងៃទី​២៧​ ខែឧសភា ​ឆ្នាំ​២០១៥​ បានកើតឡើងនចំនួន​៣​លើក​មិនមានមនុស្សស្លាប់ទេតែ​មាន​អ្នក​រង​ របួស​ធ្ងន់​៧​នាក់​(​ស្រី​៤​នាក់​)​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១១​គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៥​គ្រឿង​ រថយន្ត​ធុន​តូច​៣​គ្រឿង​ រថយន្ត​ធុន​ធំ​១​គ្រឿង​ ​យាន​ផ្សេងៗ​​២​គ្រឿង ​និង​ថ្មើរជើង​ម្នាក់​។​​ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​២​លើក​ និង​មនុស្ស​ដើរ​ឆ្លងផ្លូវ​១​លើក​។​ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់ មួក​សុវត្ថិភាព​ចំនួន​២​នាក់​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៩ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative