គ្រោះថ្នាក់​​ចរាចរណ៍​​ ​ថ្ងៃទី​២៧​​ឧសភា​ មិនមានអ្នកស្លាប់​តែមានអ្នក​របួសធ្ងន់​​៧​នាក់​​

តាម​របាយ​ការណ៍​ ​​ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់​នៃ​អគ្គស្នងការ​ដ្ឋាន​​នគរ​បាល​ជាតិ​ បានឲ្យដឹងថា​​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​​ប្រទេស ​កាលពី​​ថ្ងៃទី​២៧​​ ខែឧសភា​ ​ឆ្នាំ​២០១៥​ ​បានកើតឡើង​ចំនួន​៣​លើក​ ​មិនមាន​មនុស្សស្លាប់ទេ​តែ​មាន​អ្នក​រង​​ របួស​​ធ្ងន់​៧​នាក់​​(​ស្រី​៤​នាក់​)​​។​

1ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​៣​លើក​នេះ​ ​បាន​បង្ក​ឲ្យ​ខូចខាត​​យានយន្ត​សរុប​​១១​គ្រឿង​ ក្នុង​នោះ​មាន​​ម៉ូតូ​ចំនួន​៥​គ្រឿង​​ រថយន្ត​ធុន​តូច​​៣​គ្រឿង​​ ​រថយន្ត​ធុន​ធំ​​១​គ្រឿង​​ ​យាន​ផ្សេង​ៗ​២​គ្រឿង​​ និង​​ថ្មើរជើង​ម្នាក់​​។ ​​មូល​ហេតុ​​ដែល​បណ្តាល​​ឲ្យ​មាន​​គ្រោះ​ថ្នាក់​រួមមាន​​ ល្មើស​ល្បឿន​២​លើក​ ​និង​​មនុស្ស​ដើរ​ឆ្លងផ្លូវ​​១​លើក​​។ ​ចំពោះ​​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ចំនួន​២​នាក់​​។​

ចំពោះរថយន្ត​​ពិន័យ​​សរុប​ ចំនួន​៧៤៩​គ្រឿង​​(​រថយន្ត​ធំ​២៧៤​គ្រឿង​)​ស្មើ​​នឹង​៧៨៤​ករណី​​ ករណី​​ល្មើស​ក្រដាស​​ស្នាម​៤៩៨​គ្រឿង​​ស្មើនឹង​៥៣៣​ករណី​​ ​ចំពោះ​​ករណី​​ល្មើស​បច្ចេកទេស​​២៥១​ស្មើ​នឹង​២៥១​ករណី​ ​ដោយឡែក​ម៉ូតូ​​ត្រូវ​បាន​​ពិន័យ​សរុប​ចំនួន​​១.៥៧៣​គ្រឿង​​។

គួរបញ្ជាក់ថា​ កាលពី​ថ្ងៃទី​២៦​​ ខែឧសភា​ ឆ្នាំ​២០១៥​ គ្រោះថ្នាក់​​ចរាចរណ៍ ​នៅ​ទូ​ទាំង​ប្រទេស​បានកើតឡើង​ចំនួន​១០​លើក​ យប់​៦​លើក​​ បណ្តាល​អោយ​មនុស្ស​​ស្លាប់​១១​នាក់​​(​ស្រី​២​នាក់​)​ របួសធ្ងន់ ៥​នាក់​​​(ស្រី​៣​នាក់​)​ និង​របួសស្រាល​៨​(​ស្រី​៣​នាក់​)​ ​បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​សរុប​១៤គ្រឿង​ ក្នុង​នោះ​​មាន​ម៉ូតូ​ចំនួន​​៩​គ្រឿង​​ រថយន្ត​ធុន​តូច​៣​​គ្រឿង​ ​​រថយន្ត​ធុន​ធំ​១​គ្រឿង​​ ​យាន​ផ្សេងៗ​១​​គ្រឿង​​ និង​ថ្មើរជើង​ម្នាក់​​។​ ​មូល​ហេតុ​​ដែល​បណ្តាល​ឲ្យ​មាន​​គ្រោះថ្នាក់​រួមមាន​ ល្មើស​ល្បឿន​៤​លើក​ ​​មិន​គោរព​​សិទ្ធ​១​លើក​​ ស្រវឹង​២​លើក​​ បើកបរ​ងងុយដេក​១​លើក​​ និង​កត្តា​យានយន្ត​១​លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិនបាន​​ពាក់មួក​​សុវត្ថិភាព​​ចំនួន​៩​នាក់​​(​យប់​៧​នាក់​)​។​​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative