មន្ទីរពេទ្យកាល់ម៉ែត​ប្រារពទិវាវេជ្ជសាស្រ្ត​ និងសល្យសាស្រ្ត​លើកទី១៧

ក្នុងគោលដៅ​បង្កើន​ចំណេះ​ដឹង​ដល់គ្រូពេទ្យ​ ​និងដើម្បី​ផ្លាស់​ប្តូរ​ចំណេះដឹង​ពីគ្នាទៅវិញ​ទៅ​មក​ មន្ទីរពេទ្យកាល់ម៉ែត​បានប្រា​រព​ទិវាវេជ្ជសាស្រ្ត​ និងស​ល្យ​សាស្រ្ត​បានប្រារព​ទិវា​វេជ្ជសាស្រ្ត​ និង​​សល្យសាស្រ្តលើក​ទី១៧​​។

2លោកសាស្រ្តាចារ្យ ​ឈាង រ៉ា​ អគ្គនាយកមន្ទីរ​ពេទ្យកាល់ម៉ែត​ ​បាន​ថ្លែងក្នុង​ទិវាវេជ្ជសាស្រ្ត​ដែល​ប្រារពធ្វើ​នៅមន្ទីរពេទ្យកាល​ពីព្រឹក​​ថ្ងៃទី២៧ ឧសភា​ កន្លងមក​ បាន​សម្តែងការ​ស្វាគមន៍​ និង​ក្តីរីក​រាយ​ចំពោះវត្តមាន​ចូលរួម​របស់លោក​សាស្រ្តាចារ្យ​វេជ្ជបណ្ឌិត​គ្រូពេ​ទ្យ​​ក្នុងទិវានេះ​ ដែលនឹងជំរុញ​ឲ្យទិវានេះ​កាន់តែ​មានអត្ថន័យ​ និង​មានសារៈសំខាន់​ពិសេស​ក្រុមគ្រូពេទ្យ​ឯកទេស​ជំនាញដែល​នឹង​ត្រូវធ្វើបទ​បង្ហាញ​ដើម្បីទុកជា​មេរៀន ​ដើម្បីបង្កើន​ចំណេះដឹង​ផ្នែក​វេជ្ជសាស្រ្ត​​​ជឿនលឿន​ ជាគុណ​ប្រយោជន៍​សម្រាប់​សុខមាលភាព​ ដល់ប្រជាពលរដ្ឋ​យើង។

លោកសាស្រ្តាចារ្យ​ ធា គ្រុយ ​រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល​​ បានមាន​ប្រសាសន៍​សម្តែងការ​កោតសរសើរ​ ដល់​សមត្ថភាព​ ថែរទាំព្យាបាល​ និងការគ្រប់គ្រង​មន្ទីរពេទ្យកាល់ម៉ែត​ ដែលធ្វើឲ្យមន្ទីរពេទ្យ​​នេះ​ក្លាយជាមន្ទីរពេទ្យ​បង្អែក​ដ៏ធំ និង​មាំទាំ​ ក្នុងការចូលរួម​លើកកំ​ពស់​សុខមាលភាព​របស់ប្រជាពលរដ្ឋកម្ពុជា​។ លោកបន្តថា ​ទិវានេះ​មានសារៈសំខាន់​ និងផ្តល់​គុណប្រយោជន៍​យ៉ាងខ្លាំង​ពាក់ព័ន្ឋ​នឹងការ​សេវាថែរ​ទាំព្យាបាល​អ្នកជំងឺ​ហើយប្រជាជន​ និងគ្រូពេទ្យ​​ទូទាំង​​ប្រទេស​តែងតែ​គិត​ដល់​មន្ទីរពេទ្យ​នេះ​មុនគេនៅពេលពួកគេឈឺ​។

លោកបន្តថា​ “មានការគ្រប់គ្រង​ល្អ​គ្មានបញ្ហានោះទេ​​ តែពេល​មានបញ្ហាកើត​ទ្បើង​គឺពេលចុះសិក្សា​យើងតែងតែរកឃើញ​ចំណុចខ្វះខាត​របស់គ្រូពេទ្យ ព្រោះ​បញ្ហារបស់វិស័យសុខាភិបាល​​នាពេ​លនេះ​ គឺតែងតែពាក់ព័ន្ឋ​នឹងឥរិយាបទរបស់គ្រូពេទ្យ​ ទាក់ទង​នឹង​ស​ម​ត្ថភាពថែរទាំព្យាបាលជំងឺ​”។ លោកបន្តថា​“សមត្ថភាព​មាន​កម្រិ​ត​រប​ស់គ្រូពេទ្យវាមិនមាន​បញ្ហានោះទេ អ្វី​ដែលសំខាន់ថា​ តើគ្រូ​ពេទ្យ​នោះ​​សម្រេចចិត្តព្យាបាលខ្លួនឯង​ ឬបញ្ជូនទៅគ្រូពេទ្យ​ដែល​មាន​ជំនាញ​ពិតប្រាកដឬអត់​”។​​

លោកសាស្រ្តាចារ្យ​ធា គ្រុយ ​បានបន្តថាឥរិយាបទ​នៃការថែរទាំព្យាបាល​ គឺជាបញ្ហារបស់គ្រូពេទ្យសព្វថ្ងៃ​នេះហើយ​បើគុណ​ភាព​នៃការ​ព្យាបាល​ ជាការ​បារម្ភរបស់នាយក​មន្ទីរពេទ្យ​វានឹងមិន​មាន​បញ្ហា​នោះទេ​ បើនោះជាការបារម្ភ​របស់នាយកគ្រប់គ្រង​មន្ទីរពេទ្យ ​តែបើគុណភាពនៃការ​ថែរ​ទាំព្យាបាល​មិនមែនជាការបារម្ភ​របស់​នាយកមន្ទីរពេទ្យ​នោះហើយជាបញ្ហា។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៨ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative