សមត្ថកិច្ច​បង្ក្រាប​​គ្លីនិក​ជន​ជាតិ​ចិន​​ អត់​ច្បាប់​នៅ​ខេត្តបាត់ដំបង​

គ្លីនិក​របស់​​ជនជាតិ​ចិន៣​​កន្លែង​​​ ដែលបានបើក​​ដំណើរ​អស់ការ​រយៈ​​ពេល​ប្រមាណ​១០​ឆ្នាំ​ ​ដោយ​អត់​ច្បាប់នោះ​ នៅ​ស្រុក​​ចំនួន​២​ ​ខេត្តបាត់ដំបង​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ធ្វើ​ការ​បង្ក្រាប​ ​និង​រឹប​អូស​​វត្ថុតាង​បាន​មួយ​ចំនួន​។

2បើតាមសេចក្ដី​រាយ​ការណ៍​​បាន​ឲ្យ​ដឹង​ថា​ គ្លីនិក​ចិន​​ទាំង​នោះ​​មាន​ឈ្មោះ​​ថាសមាគម​គ្រូពេទ្យ​​គុណធម៌​​កម្ពុជា​​ ត្រូវ​បាន​​សមត្ថកិច្ច​ចម្រុះ​​ ដឹកនាំ​​ដោយ​លោក​ ​នួន សាន្ត​ ​ព្រះ​រាជអាជ្ញា​​អម​សាលា​ដំបូង​​ខេត្ត​ ធ្វើ​ការ​​បង្ក្រាប​កាល​​ពី​ព្រឹក​ថ្ងៃ​ទី​២៧​ ខែ​ឧសភា​ ឆ្នាំ​២០១៥​​នេះ​ នៅ​ចំណុច​​ភូមិ​ភ្នំ​៧​ ឃុំ​បួរ​ ស្រុក​ភ្នំព្រឹក​ និង​​​២​ទី​តាំង​​ទៀត​នៅ​ស្រុក​​សំពៅ​លូន​ ​ខេត្ត​បាត់ដំបង។​

បើតាម​សមត្ថកិច្ច​បានបញ្ជាក់ថា​ ទីតាំង​ខាង​លើ​នោះ​​បើក​ដំណើរ​​ការ​រយៈ​ពេល​​ប្រមាណ​១០​ឆ្នាំ​​មក​ហើយ​ ទោះ​ជា​មាន​​ការ​ព្រមាន​​ពី​មន្ទីរ​សុខាភិបាល​​យ៉ាង​ណា​ក៏​​ដោយ​​ ក៏​នៅ​តែ​​ដំណើរ​ការ​លក់​ថ្នាំ​ និង​​ព្យាបាល​ជា​ធម្មតា។​

ទោះ​យ៉ាង​​ណា​សមត្ថកិច្ច​​ចម្រុះ​​ បាន​ចុះ​ហាម​​ឃាត់​​ និង​រឹប​អូស​​បាន​សម្ភារៈ​​ និង​ថ្នាំ​ព្យាបាល​​មួយ​ចំនួន​ និង​ឃាត់​ខ្លួន​​សាក​សួរ​​គ្រូពេទ្យ​​អត់​ច្បាប់​​ទាំង​នោះ​ទៀត​ផង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative