គ្រោះ​ថ្នាក់​​ចរាចរណ៍​​ ថ្ងៃទី​២៦​ ឧសភា ​ឆ្នាំ​២០១៥​ ​ស្លាប់​មនុស្ស​១១​នាក់​ និង​របួសធ្ងន់​ស្រាល​​១៣​នាក់

យោង​តាម​​របាយ​ការ​ណ៍​ ពី​នាយកដ្ឋាន​​សណ្ដាប់ធ្នាប់​ នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​​ បានឲ្យដឹងថា​គ្រោះថ្នាក់​ ចរាចរណ៍  នៅ​ទូ​ទាំង​ប្រទេសកាលពី​​ថ្ងៃទី​២៦​​ ខែឧសភា ​​ឆ្នាំ​២០១៥​ បានកើតឡើង​ចំនួន​១០​លើក ​យប់​៦​លើក​​ បណ្តាល​​អោយ​មនុស្ស​​ស្លាប់​១១​នាក់​​(​ស្រី​២​នាក់​)​ របួសធ្ងន់៥​នាក់​​(​ស្រី​៣​នាក់​)​ និង​​របួសស្រាល​៨​(​ស្រី​៣​នាក់​)​។​​

1ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​១០​​លើក​​នេះ បាន​បង្ក​ឲ្យ​ខូច​ខាត​យានយន្ត​សរុប​១៤គ្រឿង ក្នុង​នោះ​មាន​ម៉ូតូ​ចំនួន​៩​គ្រឿង​ រថយន្ត​ធុន​តូច​៣​គ្រឿង​ ​រថយន្ត​ធុន​ធំ​១​គ្រឿង​ ​យាន​ផ្សេងៗ​១​គ្រឿង ​និង​ថ្មើរជើង​ម្នាក់​។​ ​មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់​​រួមមាន ល្មើស​ល្បឿន​៤​លើក​ មិន​គោរព​សិទ្ធ​១​លើក​ ​ស្រវឹង​២​លើក​ ​បើកបរ​ងងុយដេក​១​លើក ​និង​កត្តា​យានយន្ត​១​លើក ។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន​៩​នាក់​(​យប់​៧​នាក់​)​។​

រថយន្ត​​ពិន័យ​សរុប​​ចំនួន​៥៧៣​គ្រឿង​ ​(​រថយន្ត​ធំ​​១៧៩​គ្រឿង​)​​ស្មើ​នឹង​​៦១៩​ករណី​​ ករណី​ល្មើស​​ក្រដាស​ស្នាម​​៣៧៣​គ្រឿង ​ស្មើនឹង​​៣៧៤​ករណី​​ ចំពោះ​ករណី​​ល្មើស​បច្ចេកទេស​​១៩៩​ស្មើនឹង​​២៤៥​ករណី​ ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​​សរុប​ចំនួន​១.២៨៧​គ្រឿង​​។

គួរបញ្ជាក់​ថាកាលពី ថ្ងៃ​ទី២៥ ​ខែឧសភា​ ​ឆ្នាំ២០១៥​ ​គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំងប្រទេស​​កើតឡើង​ចំនួន៨លើក​ យប់២​លើក​ បណ្តាល​​អោយ​មនុស្ស​ស្លាប់​៤នាក់​(ស្រីម្នាក់) ​របួសធ្ងន់៥នាក់​ (ស្រីម្នាក់)​ និង​​របួសស្រាល៥​(​ស្រី២នាក់)​ ​បាន​បង្ក​ឲ្យ​​ខូចខាត​​យានយន្ត​​សរុប១៥គ្រឿង​ ក្នុងនោះ​មាន​​ម៉ូតូ​ចំនួន​១២​គ្រឿង​​ រថយន្តធុនតូច២គ្រឿង​ យានផ្សេងៗ១គ្រឿង​ និង​ថ្មើរជើង​ម្នាក់​។​

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative