ការរួមភេទគ្រាដំបូង និងគភ៌

នាងខ្ញុំ​នៅលីវ​មិនទាន់​រៀបការ​ទេ។ ខ្ញុំសូម​សួរថា តើការ​រួមភេទ​ដំបូង​របស់ស្ដ្រី អាចបង្ក​មានផ្ទៃពោះ​ដែរ ឬទេ? កញ្ញា ស.ច.ធ អាយុ១៩ឆ្នាំ ភ្នំពេញ

លោកវេជ្ជបណ្ឌិត លី ចេងហ៊ុយ ៖ ការរួមភេទ​ដំបូង​អាចបណ្ដាល​ឱ្យមាន​ផ្ទៃពោះ គឺជា​ការពិត។ មានស្ដ្រី​ច្រើនមក​ហើយដែល​មាន​ផ្ទៃពោះ ដោយសារ​តែការ រួមភេទ​លើកដំបូង ជាអាទិក​រណីចាប់រំលោភ១​ដងមាន​ផ្ទៃពោះ ករណី​ជ្រុលជ្រួស​ជាមួយ​សង្សារ១ដង​មានផ្ទៃពោះ​ជាដើម។ ដូច្នេះ​បើមាន​ការ រួមភេទ​ដំបូងក្ដី ទីប៉ុន្មានក្ដី ដែលមិនចង់​បានកូន ត្រូវប្រើ​ស្រោមអនាម័យ ឬរកវិធី​ពន្យារកំណើត​ផ្សេងទៀត។ វេជ្ជបណ្ឌិត​យើងសូម​រំលឹកថា ការរួមភេទ មិនត្រឹមតែ​បង្កការ​តាំងគភ៌​ដែលមិនចង់​បាន​ប៉ុណ្ណោះទេ ថែមទាំ​ងបង្កការ​ឆ្លងជម្ងឺ​កាមរោគ ដូចជា​មេរោគអេដស៍ វីរុសរលាក​ថ្លើម ស្វាយប្រមេះ​ជាដើម។

បើប្អូនស្រី​មានការ​រួមភេទ ដែលអាច​បង្កការ​មានផ្ទៃពោះ សូមរួសរាន់​ទៅពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ជំនាញ ឬឱសថការី ដើម្បីសាក សួររក​ថ្នាំគ្រាប់​ការពារ​កំណើត​បន្ទាន់។ ថ្នាំគ្រាប់​ការពារ​កំណើត​បន្ទាន់ គឺជាវិធី​ទប់ស្កាត់​កំណើត​មួយប្រភេទ។ វាកាន់តែ​មាន​ប្រសិទ្ធិភាព បើ ប្រើក្រោយ​ពេលរួមភេទ​ហើយភ្លាមៗ តែមិន​ត្រូវលើស​ពី៧២ម៉ោង​(៣ថ្ងៃ)ឡើយ។ សូមបញ្ជាក់ថា ថ្នាំគ្រាប់​ការពារ​កំណើត​បន្ទាន់នេះ មិនមែនជា​ថ្នាំរំលូត​កូនទេ ហើយក៏​មិនអាច​ការពារ​ការឆ្លង​ជម្ងឺកាមរោគ មេរោគអេដស៍ និងជម្ងឺអេដស៍​បានដែរ។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Categories: ,

Leave a Reply

Your email address will not be published. Required fields are marked *