គ្រោះថ្នាក់​​ចរាចរណ៍​ ​ថ្ងៃទី២៥​ ឧសភា​ស្លាប់​​មនុស្ស​៤នាក់​ និង​របួសធ្ងន់​ស្រាល​១០នាក់​

តាម​របាយ​ការណ៍​ ​ពី​នាយកដ្ឋាន​​សណ្ដាប់​ធ្នាប់​នៃ​អគ្គស្នង​ការដ្ឋាន​​នគរ​បាល​​ជាតិ​ ​នៅ​ថ្ងៃទី២៥​ ខែឧសភា​ ឆ្នាំ២០១៥ នេះ​មាន​​គ្រោះថ្នាក់​​ចរាចរណ៍​​នៅ​ទូទាំងប្រទេស​​ ចំនួន៨លើក​ យប់២លើកបណ្តាល​​អោយ​មនុស្ស​​ស្លាប់៤នាក់​ (ស្រី​ម្នាក់)​ របួស​ធ្ងន់៥នាក់​ (ស្រីម្នាក់)​ និង​​របួសស្រាល៥​ (ស្រី២នាក់)។​

1ក្នុង​គ្រោះថ្នាក់​​ចរាចរណ៍​​ទាំង​៨លើក​នេះ​ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប១៥​គ្រឿងក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១២គ្រឿងរថយន្តធុនតូច២គ្រឿង យានផ្សេងៗ​១គ្រឿង និងថ្មើរជើងម្នាក់។ មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន​ល្មើស​ល្បឿន៤លើក មិនប្រកាន់ស្តាំ​១​លើក ប្រជែងគ្រោះថ្នាក់១លើក មិនប្រកាន់​ស្តាំ២លើក និងមិនគោរពសិទ្ធ១លើក។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះ​ថ្នាក់​​ដោយ​​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន១១នាក់(យប់៣នាក់)។

រថយន្ត​​ពិន័យ​​សរុប​​ចំនួន៤៤៦គ្រឿង​ (រថយន្ត​ធំ​១៥៣គ្រឿង)​ ស្មើ​​នឹង​៤៦៨ករណី​ ករណី​ល្មើស​​ក្រដាស​ស្នាម​២៤៨គ្រឿង​ស្មើ​នឹង​២៦៨ករណី​ ចំពោះ​ករណី​ល្មើស​​បច្ចេកទេស១៩៨ស្មើ​នឹង២១០ករ​ណី​​ដោយ​ឡែក​​ម៉ូតូ​ត្រូវ​បាន​ពិន័យ​​សរុប​ចំនួន៨១៧​ គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative