មូលនិធិ​ហ្រ្វេតហូទ្បូ​ផ្តល់​វគ្គបំប៉ន​ដល់គ្រូនៅ​ខេត្តកំពង់ស្ពឺ​

ក្នុងគោលដៅ​រួមចំណែក​ក្នុងការលើកស្ទូយ​ នឹងការពារ​​កុំមាន​​បញ្ហា​សុខភាព​ភ្នែករបស់​សិស្សានុសិស្ស​ លោកគ្រូ​ អ្នកគ្រូ​ មូល​និធិហ្វ្រេតហូឡូ​ បានបើវគ្គ​បំប៉នមួយ​​ស្តីពីកា​រ​អប់​រំ​សុខភាព​ភ្នែកដល់​គ្រូឈរប្រចាំថ្នាក់​ តាមសា​លា​បឋម​សិក្សា​ ប្រព្រឹត្ត​នៅ​សាលាបឋមសិក្សា​ចំបក់ ស្ថិត​នៅ​ឃុំវល្លិ៍​ស​ ស្រុកសំរោងទង​ ខេត្តកំពង់ស្ពឺ​។

2លោក លាង​ ចន្ទធី​​ អនុប្រធាន​មន្ទីរអប់រំ​ខេត្ត​កំពង់ស្ពឺ​ បាន​ថ្លែង​ក្នុងពិធី​បើកវគ្គ​បណ្តុះ​បណ្តាល​ កាល​ពី​សប្តា​​ហ៍​មុនថា​ លោក​គ្រូ អ្នកគ្រូ​ ដែល​ជា​បុគ្គលិក​ទាំងថ្នាក់​មត្តេយ្យ បឋមសិក្សា​ និង​អនុវិទ្យាល័យ​ និងវិទ្យាល័យ     ​​​​​​​ទូ​​ទាំង​ខេត្ត​សរុប​៥១៣៤​នាក់​ មាន​ចំនួន​ស្រី​១៨១១នាក់​។ លោក​បន្ត​ថា​ក្នុង​ខេត្តកំពង់ស្ពឺ​ មានក្រុង​​ស្រុកចំនួន៨សង្កាត់​ ឃុំ៨៧​ ភូមិ​ចំ​នួន១៣៧៣ភូមិ​។ លោក​អនុប្រធាន​ ក៏​បាន​ថ្លែង​អំណរ​គុណ​​ដល់​ក្រសួង​អប់រំ ​និងមូលនិធិ​ដែលបានបើកវគ្គ​​បំប៉ន​​​ពន្យ​ល់​​​ និងណែនាំ​ដល់លោកគ្រូ​ អ្នកគ្រូ​ពីបញ្ហា​សុខភាពភ្នែក​ អាហា​រូបត្ថម្ភ​ អនាម័យខ្លួន​ប្រាណមាត់ធ្មេញ​ការប្រើប្រាស់​​បង្គន់​ ទឹកស្អាត​សង្គ្រោះ​បឋមដង្កូវព្រូនថ្នាំ​ជក់​​គ្រុនចាញ់។​

​លោកសិទ្ធ សំអាត​ ប្រធានអង្គការមូលនិធិ​ ហ្វ្រេតហូឡូ​ បានមានប្រសាសន៍​ថា​រាល់ថ្ងៃ​នេះ បញ្ហាសុខភាព​របស់​មនុ​ស្ស​ភាគ​ច្រើន​កើតឡើង​ដោយសារមនុស្ស​ភាគច្រើន​ចូលចិ​ត្តប្រើ​កុំព្យូទ័រ ​និងរបស់ទំនើប​ដែលមានពន្លឺ​ភ្លឺ​ ភាគច្រើន​​លោ​កគ្រូ​ អ្នកគ្រូ​និងសិស្សានុសិស្ស​ ដែលឈរក្នុង​ថ្នាក់សិស្សា​ ហើយសន្លឹង​មើលទៅក្តារខៀន​ នាំអោយងាយប៉ះពាល់​ដល់​បញ្ហា​ និង​សុខភាព​ភ្នែក​។ ហេតុនេះហើយ​ទើបអង្គការមូលនិធិ​ហ្វ្រេតហូឡូ​ បាន​បង្កើត​នៅវគ្គបំប៉ន​នេះឡើង​។

លោកក៏បានបញ្ជាក់ថា​ មូល​និធិហ្វ្រេតហូឡូ​នេះ​ បង្កើត​​ឡើងដោយជនជាតិ​អូស្ត្រាលី​ រហូ​តមក​ដល់ឆ្នាំ១៩៩៨​ ទើប​មូលនិធិ​នេះ​មកដល់​ប្រទេស​កម្ពុជា​ ដោយសហការ​ជាមួយ​ក្រសួងសុខាភិបាល​ ក្រសួងអប់រំ​ និង​ក្រសួងកិច្ចការនារី​។​ លោកបន្ត​ថា​ ខេត្ត​កំពង់ស្ពឺ​ មាន​សំ​ណា​​ងណាស់​ដោយសារ​មូលនិធិ​ហ្វ្រេតហូឡូ​ បានសាង​សង់​​អគារពេទ្យ​ដ៏ធំមួយ​នឹង​ឧបករណ៍​ប្រើប្រាស់​គ្រប់​ទាំង​អស់​ ជាពិសេសមានគ្រូ​ពេទ្យ​ជំនាញៗ​ជាច្រើន​ថែមទៀតផង​។

1លោកស្រី គឹម សេដ្ឋានី             រដ្ឋលេខាធិកា​ក្រសួង​អប់រំ​បាន​មាន​ប្រសាសន៍​ថ្លែងអំណរគុណ​ដល់​អង្គការ​មូលនិធិ​ហ្វ្រេត​ហូឡូ​ ដែល​បាន​បង្កើតនូវ​សកម្មភាព​ជួយប្រជាជន ​កុំឲ្យ​មាន​​បញ្ហាសុខភាពភ្នែក​ ដូច្នេះ​ក្នុងនាម​លោកស្រី ​តំណាង​ឲ្យ​ក្រ​សួង​អប់រំ​ សូម​គ្រាំ​ទ្រ​ចំពោះ​សកម្មភាព​បែប​នេះ​ នឹងស្នើ​ដល់​អង្គការមូលនិធិ​ ត្រូវបន្តជួយ​បង្ហាត់​បង្រៀន​ដល់​លោកគ្រូ​ អ្នកគ្រូ​ ឲ្យយល់ដឹង​ពីរ​បៀប​បង្ការកុំឲ្យ​កើតមាន​​បញ្ហាសុខ​ភាព​​ភ្នែក​ ហើយនឹង​ត្រូវព្យាបាល​ដល់ប្រជាជន​ដែលកំពុង​​មាន​បញ្ហាភ្នែក​។ 

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៦ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative