នគរបាល​​ខេត្ត​បន្ទាយ​មានជ័យ​​​ដាក់​ផែន​ការការពារ​សុវត្តិភាព​ដល់សិស្ស​ពីគ្រោះថ្នាក់​ចរាចណ៍​​

ដើម្បី​​ធានា​សុវត្ថិភាព​​ចំពោះ​សិស្សានុសិស្ស​ លោក​ឧ​ត្ត​ម​សេនីយ៍​​ត្រី​​ អាត់​ខែម​​ស្នងការ​នគរបាល​​ខេត្តបន្ទាយមានជ័យ​ បាន​ដាក់​​ផែនការ​ឲ្យមន្ត្រីនគរបាល​ចរាចរណ៍​ធ្វើចរាចរណ៍​​ពេលសិស្សានុសិស្ស​​ចេញ​ពី​សាលារៀន​​ត្រឡប់ទៅផ្ទះវិញ។​

3លោក​ស្នងការ​​ បាន​លើកឡើង​បែបនេះ​នៅក្នុងពិធីបើក​​វេទិការ​សាធារណៈ​ផ្សព្វ​ផ្សាយ​​ទាក់ទង​​ទៅនឹង​ច្បាប់​​ចរាចរណ៍​កាលពីរសៀល​ថ្ងៃទី២៣​ ខែឧសភាឆ្នាំ២០១៥។

លោកស្នងការ​បាន​ណែនាំ​​ដល់​ឲ្យ ក្មួយៗ​​សិស្សានុសិស្ស​​ធ្វើដំណើរ​​ដោយ​ថ្មើ​ជើង​ ជិៈ​កង់​ ​ឬ​ម៉ូតូ​ ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ទោះ​​បត់​​ឆ្វេង​​​ឬ​ស្តាំ​ក៏​ដោយ​ ជាងនេះ​ទៀត​​លោក​ឧ​ត្ត​ម​សេនីយ៍​​ស្នងការ​​បាន​ណែនាំ​​ឲ្យ​មានការ​ពាក់​មួក​សុវត្ថិភាព​ទោះ​បី​ជា​ជិៈ​ម៉ូតូ​​ឬ​កង់​មាន​​មួកសុវត្ថិភាព​ ដើម្បី​ការពារ​​ក្បាល​​នៅពេល​ដួល​បោក​​ទៅនឹង​​ថ្នល់​​ពេលដែល​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​។​

ក្នុងនោះ​ដែរ​ ដើម្បី​បញ្ជាក់​ឲ្យ​​ឃើញ​ពី​ការចូលរួម​​គោរព​ច្បាប់​​ចរាចរណ៍​ លោក​​​  ​ឧ​ត្ត​ម​សេនីយ៍​​ស្នងការ ​បាន​ណែនាំ​​ដល់​លោក​ អ្នកគ្រូ​ រក​សិស្ស​​ចំនួន​១៥​​នាក់​​ដែល​​ស្ម័គ្រ​ចិត្ត​​ដើម្បី​បំពាក់​​កន្សែង​ក្រហម​ សហការ​​ជាមួយ​​កម្លាំង​​នគរបាល​​ចរាចរណ៍​​​ ធ្វើ​​ចរាចរណ៍​​ពេល​សិស្ស​ចេញ​ពី​សាលារៀន​​។​ ដើម្បី​ឲ្យ​មាន​ការ​ចូលរួម​ច្បាប់​​ចរាចរណ៍​នេះ​​ទៀតសោត​ លោក​ស្នង​ការ​បាន​យក​​ធុងសាំង​ដោយ​មាន​លាបថ្នាំ​​ក្រហម​ ស​ ​និង​លឿង​ សរសេរ​អក្សរ​ដាក់​ថា​សូម​​បន្ថយល្បឿន​ ដាក់​ក្បែរ​ផ្លូវជាតិ​ទាំង​ខាងឆ្វេង​ ​និង​ស្តាំ​ផ្លូវ​​នៅមុខ​សាលារៀន​ ដើម្បី​ឲ្យ​​អ្នក​បើកបរ​យាន្ត​​គ្រប់​ប្រភេទ​ ពេល​ដល់​មុខ​​សាលារៀន​ត្រូវ​បង្អង់​​ល្បឿន​ ជៀសវាង​គ្រោះថ្នាក់​​ដល់​សិស្សានុសិស្ស​​ពេល​​​ចេញ​ពី​​សាលារៀន​​ផងដែរ​។​ ​ចំពោះ​​ការដាក់​ធុងសាំង​​បែបនេះ​តាម​ផែនការ​​គឺ​ឲ្យ​តែ​សាលារៀន​​ដែល​នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​​លេខ​៥​​​ និង​លេខ​៦​ ដែលមាន​​រថយន្ត​តូច​ ធំ ​ធ្វើ​ចរាចរណ៍​​គឺ​ត្រូវដាក់​ទាំងអស់​​ដើម្បីការពារសុវត្តិភាព​ដល់សិស្ស​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative