គ្រោះថ្នាក់​​ចរាចរណ៍​​ ​ថ្ងៃ​ទី២៤ ឧសភា​ ​ស្លាប់​មនុស្ស​​៤នាក់​និងរបួសធ្ងន់​​ស្រាល​១៣នាក់​

តាម​របាយ​ការ​ណ៍​ពី​នាយកដ្ឋាន​​សណ្តាប់ធ្នាប់​ ​នៃ​អគ្គស្នងការដ្ឋាន​​នគរ​បាល​ជាតិ​ នៅ​ថ្ងៃទី​២៤​ ខែឧសភា​​ ឆ្នាំ២០១៥​នេះ​មាន​​គ្រោះថ្នាក់​​ចរាចរណ៍​នៅ​ទូទាំង​​ប្រទេស​ចំនួន​១០លើក​ យប់៦លើក​ បណ្តាល​អោយ​មនុស្ស​ស្លាប់​៤នាក់​(ស្រីម្នាក់)​ របួសធ្ងន់​ ១០នាក់​(ស្រី២នាក់) ​និង​​របួសស្រាល៣​(ស្រីម្នាក់)​។

1ក្នុង​គ្រោះ​​ថ្នាក់​​ចរាចរណ៍​​​ទាំង​១០​លើក​​​នេះ​​ បាន​បង្ក​​ឲ្យ​ខូច​ខាត​​​យានយន្ត​​សរុប​១៥​គ្រឿង​ ក្នុងនោះ​​មាន​ម៉ូតូ​​ចំនួន៨គ្រឿង​ រថយន្តធុនតូច​៦គ្រឿង​ យានផ្សេង​ៗ១គ្រឿង​ និង​ថ្មើរជើងម្នាក់​។​

មូល​ហេតុ​ដែល​បណ្តាល​ឲ្យ​​មាន​គ្រោះថ្នាក់​​រួមមាន​ ល្មើស​ល្បឿន​៣លើក​ មិន​ប្រកាន់​ស្តាំ១លើក​ ប្រជែងគ្រោះថ្នាក់​១លើក​ ស្រវឹង៤លើក ​និង​ថយរឡូកិន​មនុស្ស​១លើក​។ ចំពោះ​អ្នក​ជិះ​ម៉ូតូ​​គ្រោះថ្នាក់​​ដោយ​មិន​បាន​ពាក់មួក​​សុវត្ថិភាព​​ ចំនួន​១២នាក់​(យប់១០នាក់)​។

ចំពោះ​រថយន្ត​​ពិន័យ​​សរុប​​ ចំនួន២៣៤​គ្រឿង​(រថយន្ត​ធំ១៤១គ្រឿង) ​ស្មើ​នឹង​២៣៤​ករណី​ ករណី​​ល្មើស​ក្រដាស​​ស្នាម​ ៥៨​គ្រឿង​ស្មើ​នឹង៥៨ករណី​ ចំពោះ​​ករណី​​ល្មើស​​បច្ចេកទេស​១៧៦​ស្មើនឹង​១៧៦​ករ​ណី​ ដោយឡែក​​ម៉ូតូ​​ត្រូវបាន​​ពិន័យ​សរុប​​ចំនួន​៧៥៩គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative