យុវជន​​ជាង​​៣​រយ​ជិះ​កង់​នាក់​​ រ៉ៃ​អង្គាស​ប្រាក់​​ជួយ​​ឧបត្ថម្ភ​​ដល់​មន្ទីរពេទ្យ​​កុមារ​គន្ធបុប្ផា​​ឬ​​ជ័យវរ្ម័ន​ទី​៧​

ក្រុម​យុវជន​ជាង​​៣​រយ​នាក់​ មកពី​តាម​​បណ្ដា​ខេត្ត​ផ្សេង​ និង​​រាជធានី​ភ្នំពេញ​កាលពីថ្ងៃ​ទី២៥​ ឧសភា​ បាន​នាំ​គ្នា​​ជិះ​កង់​​នៅ​​តំបន់​​ទេសចរ​អង្គរ​ ដើម្បី​​រ៉ៃ​អង្គាស​​ប្រាក់​ ជួយ​ឧបត្ថម្ភ​​ដល់​មន្ទីរពេទ្យ​​កុមារ​​គន្ធបុប្ផា ​​ឬ​ ជ័យវរ្ម័ន​​ទី​៧ ​និង​​ដើម្បី​​សុខភាព​ បរិស្ថាន​ និង​​បង្ហាញ​​ពី​ការ​សាមគ្គីភាព​ផងដែរ​។​​

2ក្បួន​ជិះ​កង់​​នេះ​ ​បាន​​ដង្ហែ​​ចេញ​ពី​ចំណុច​​ផ្សារ​​សាមគ្គី​កាត់​​តាម​បណ្ដា​​ផ្លូវ​​សំខាន់ៗ​​មួយ​ចំនួន​ក្នុង​​ក្រុង​សៀមរាប​ឆ្ពោះ​ទៅ​​កាន់​តំបន់​​ប្រាសាទ​​អង្គរវត្ត។​

លោក គីម ប៊ុន​ថា​ន់​ អ្នក​រៀប​ចំ​​កម្មវិធី​​បានឲ្យ​ដឹងថា​ ក្រុម​យុវជន​​ទាំងនោះ​​មកពី​​តាម​​បណ្ដា​ខេត្ត​​ផ្សេងៗ​​ដូចជា​ ខេត្ត​សៀមរាប​ បាត់ដំបង​ និង​​រាជធានី​ភ្នំពេញ​ ដោយ​​ពួកគេ​​បាន​ចំណាយ​​ថវិកា​​ផ្ទាល់ខ្លួន​​របស់​គាត់​​។ ​លោក​ថា​ ព្រឹត្តិ​ការ​​ជិះ​កង់​​នេះ​ ដើម្បី​​រ៉ៃ​អង្គាស​​ប្រាក់​ផ្ដល់​​ដល់​មន្ទីរពេទ្យ​​កុមារ​គន្ធបុប្ផា​ និង​​បង្ហាញ​​ពី​ភាព​​សាមគ្គី​ភាព​ ព្រមទាំង​​ដើម្បី​បរិស្ថាន​​ និង​​សុខភាព​​ផង​ដែរ​​។ លោក​ គីម ប៊ុន​ថា​ន់​ បញ្ជាក់​​ថា​ ថវិកា​​ដែល​បាន​មក​​ពី​សប្បុរស​ជន​ ​និង​ការ​​ជិះ​កង់​នេះ​សល់​ពី​​ចំណាយ​ លោក​នឹង​​ប្រគល់​​ជូន​មន្ទីរពេទ្យ​​កុមារ​ ឬ​​មន្ទីរ​ពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ដើម្បី​ជួយដល់​កុមារកម្ពុជា​​។​

ក្រុមយុវជន​ដែល​ចូលរួម​ជិះ​​កង់​នេះ​ បានអះអាង​ថា​ ការ​ជិះ​កង់​នេះ​មិន​​ត្រឹមតែ​ជួយ​​ឲ្យ​មាន​សុខ​ភាព​ល្អ​ និង​បរិស្ថាន​​ប៉ុណ្ណោះ​​ទេ ថែមទាំង​​បង្ហាញ​ពី​ការ​រួម​​ចំណែក​​ជួយ​សង្គម​​ផង​ដែរ​ព្រោះ​ថាមន្ទីរពេទ្យ​​កុមារ​​គន្ធបុប្ផា​​បាន​ជួយ​សង្គ្រោះ​​ដល់​កុមារ​​កម្ពុជា​​រាប់​​លាន​​នាក់ ហើយ​​ត្រូវការ​​ជំនួយ​ពី​សប្បុរស​ជន​​ជា​ចាំបាច់​​ពី​សប្បុរស​ជន​ ដូច្នេះ​ក្នុង​នាម​ជា​យុវជន​ខ្មែរ​​ត្រូវ​មាន​​ឆន្ទះ​​រួមចំណែក​​ជួយ​​ដល់​សង្គម​។​​ គួរ​រំលឹក​ថា​​ ​នេះ​ជា​លើក​​ទី​២​​ហើយ​ដែល​ក្រុម​​យុវជន​​ បង្កើត​ព្រឹត្តិការ​​ជិះ​កង់​ ដើម្បី​រ៉ៃ​អង្គាស​​ប្រាក់​​ជួយ​ដល់​​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ និង​​ដើម្បី​សុខភាព ​ដែល​កាលលើកទី១​​មាន​យុវជន​​ចូលរួម​ចំនួន​២០២​នាក់​​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative