ជំងឺគ្រុនចាញ់​ស៊ុំាថ្នាំ​ កំពុង​កើនទ្បើង​នៅព្រំដែន​កម្ពុជាថៃ​

ជំងឺគ្រុនចាញ់​សុំាំថ្នាំ​បាន​ និងកំពុងកើន​ទ្បើងនៅព្រំដែន​កម្ពុជា ថៃ​ ក្នុងខេត្តប៉ៃលិន​។ នេះជាការ​លើកឡើង​របស់លោក​ជំទាវ​ តាន់ វួចឆេង​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​។

1លោកស្រី​ តាន់ វួចឆេង​​​​​ ​​             រដ្ឋលេខា​ធិការក្រសួង​សុខាភិបាល​បាន​​ថ្លែងថា​ បច្ចុប្បន្ន​នេះ​ភស្តុតាង​បានបញ្ជាក់​ឲ្យឃើញ​ថាបញ្ហាភាព​ស៊ាំ​នៃថ្នាំ​បានកើត​មាននៅ​តាម​តំបន់​មួយចំនួន​ក្នុងប្រទេស​កម្ពុជា​ ហើ​យ​បញ្ហា​នេះមិនមែន​ជាបញ្ហា​របស់​ប្រទេស​កម្ពុជា​តែ​មួយ​នោះទេ​ តែក៏ជាបញ្ហា​ក្នុងតំបន់​ និងមានសក្តានុពល​ប៉ះពាល់​រហូត​​ដល់ពិភព​​លោក​ទាំងមូល​។ ដូច្នេះការ​លុប​បំបាត់​ភាព​​ស៊ាំមេរោគ​នៃ​ជំងឺ​គ្រុន​ចាញ់​​ក្នុង​ប្រទេស​របស់យើង​ នឹងនៅ​តែមិន​អាច​កាត់​​បន្ថយ​​បាន​​​ឡើ​យ​ប្រសិន​បើយើង​​មិនធានា​ឲ្យបាន​នូវការផ្តល់​បទ​អន្តរាគមន៏​​ដែល​មានគុណភាព​ខ្ពស់គ្រប់​កញ្ចប់​សំនុំ​សកម្មភាព​យុទ្ធសាស្រ្ត​ រួមទាំង​​ការព្យាបាល​ជាមួយ​ថ្នាំដែល​មានប្រសិទ្ធភាព​ និង​បង្កើន​ការឃ្លាំ​មើល​ឲ្យ​​កាន់តែ​ខ្លាំងនៅ​តាមតំបន់​​គោលដៅ​ ប្រជាជន​ចំណាក​ស្រុក​ និង​ប្រជាជនចល័ត​។

លោកស្រី​បានបន្តថា​ ផែនការ​យុទ្ធសាស្រ្ត​សម្រាប់ការ​លុប​បំបាត់​​ជំងឺគ្រុនចាញ់​នៅក្នុងប្រទេស​កម្ពុជា​ ២០១១-២០២៥​ ត្រូវ​បាន​​អនុម័ត​ដោយសម្តេច​អគ្គមហា​សេនាបតីតេជោ​ ហ៊ុន សែន​ នាយក​រដ្ឋមន្រី្ត​នៃព្រះ​រាជាណាចក្រ​កម្ពុជា​ នៅក្នុង​សមាជសុខាភិបាល​ជាតិ​​ដែលបានបា្ររព្ធ​ឡើងនៅខែមិនា​ ឆ្នាំ២០១១​ ហើយក្នុង​ពេលថ្មីៗ​នេះ​ក្នុងកម្មវិធីសម្ពោធ​អាគារព្យាបាល​ភ្នែក​ នៃមនី្ទរ​ពេទ្យ​ព្រះអង្គឌួង​នៅ​ថ្ងៃទី១៣​ ខែឧសភា​ ឆ្នាំ២០១៥ ​សម្តេចបានមាន​ប្រសាសន៏​​ក្រើនរំលឹ​ក​​ជាថ្មីម្តងទៀត​ដល់អង្គការ​​ដៃ​គូរអភិវឌ្ឍន៏​ទាំងអស់​ ឲ្យ​បន្តការ​​ស​ហ​ការណ៏​ និង​ជំរុញ​ការលុប​បំបាត់​ជំងឺ​គ្រុនចាញ់​ ឲ្យ​កាន់​តែលឿន​ទៅ​តាម​ផែនការ​ដែល​​បាន​កំណត់ ។

គោលដៅ​ពាក់កណ្តាល​សហសវត្ស​ ដើម្បី​ឆ្ពោះ​ទៅរកការ​​លុប​បំបាត់​ជំងឺគ្រុនចាញ់​នៅទូទាំង​ប្រទេស​កម្ពុជា​ ដោយ​មាន​​ការ​ ផ្តោត​សំ​ខាន់​ទៅលើជំងឺ​គ្រុនចាញ់​ប្រភេទ​ ប្លាស្មូដ្យូមហ្វាល់ស៊ីប៉ារ៉ូម​ និង​ធានា​​ឲ្យគ្មាន​ករណី​ស្លាប់​ណា​មួយដោយសារ​ជំងឺគ្រុនចាញ់​នៅឆ្នាំ២០២០​ និងគោលដៅ​សហសវត្ស​រយះពេលវែង​សំរេច​ឲ្យបាន​​ការលុប​បំបា​ត់​រាល់ប្រភេទ​នៃជំងឺ​គ្រុនចាញ់​នៅក្នុង​ប្រទេស​កម្ពុជា ឆ្នាំ២០២៥។

2លោកវេជ្ជ​បណិ្ឌត​ដុង អ៊ីលអាញ់​ ប្រធានអង្គការ​សុខភាព​​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​លើក​ឡើងថា​ វាជាការចាំបាច់​ណាស់​ដែល​​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​ស្វែងយល់​ និង​ចូល​រួមក្នុងផែនការ​លុបបំ​បាត់​​ជម្ងឺគ្រុនចាញ់ ​របស់កម្មវិធី​ជាតិ​ដែលបានធ្វើការ​កែ​សម្រួល​​សម្រាប់ឆ្នាំ​២០១៥-២០១៩ ​ស្របទៅតាមយុទ្ធសាស្រ្ត​លុបបំបា​ត់​ជម្ងឺ​គ្រុនចាញ់​របស់ប្រទេស​មហាអនុតំបន់​ទន្លេមេគង្គ​ ហើយការ​​អនុវត្ត​ន៏នេះ​ នឹងជួយឲ្យ​ផែន​​ការលុបបំបាត់​ជម្ងឺគ្រុនចាញ់​​ បានសម្រេច​​គោលដៅ​ និងមានភាពរលូន​នៅ​កម្ពុជា​ផង​​ដែរ។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative