មនុស្ស​ជាង២លាននាក់​ បាន​ស្លាប់​ជារៀងរាល់ឆ្នាំ​ដោយសារ​ចំណី​អាហារ​គ្មាន​សុវត្ថិភាព​

មនុស្ស​ជាង២លាន​នាក់​ បាន​ស្លាប់ជា​រៀងរាល់​ឆ្នាំ​ដោយ​សារ​កា​រ​បរិភោគ​អាហារ​គ្មានសុវត្ថិភាព​ និង​ទទួលទាន​ទឹក​មិន​ស្អាត​។​

2យោងតាម​សេចក្តី​ប្រកាស​ព៌តមាន​របស់​អង្គការ​សុខភាព​ពិភព​លោក​ និង​ក្រសួង​សុខាភិបាល​ក្នុង​ទិវា​សុខភាព​ពិភពលោក​ កាលពី​ពេលថ្មីៗ​​នេះ​បានឲ្យ​គេហទំព័រសុខភាព​កម្ពុជាដឹងថា​ មនុស្ស​ជាង​២លាននាក់​បាន​ស្លាប់ជារៀង​រាល់ឆ្នាំ​ដោយសារ​ការ​បរិភោគ​អាហារ​ គ្មានសុវត្ថិភាព​ និងជា​មូលហេតុ​នាំមុខគេ​ទី២​សំរាប់​កុមារ​អាយុ​​ក្រោម​​៥ឆ្នាំ​។ អាហារគ្មាន​សុវត្ថិភាព​ជាវដ្ត​វិលចុះ​វិលទ្បើង​នៃ​ជំងឺ​រាក​ និង​​កង្វះ​អាហារ​រូបត្ថម្ភ​ គំរាម​កំហែង​ដល់​ស្ថានភាព​កង្វះ​អាហា​រូបត្ថម្ភ​នៃ​អ្នក​ងាយរង​គ្រោះ​។ ពេល​ដែលការផ្គត់​ផ្គង់​អាហារ​មិនធានា​ជាក់​លាក់​ ប្រជាជន​ទំនង​ជាផ្លាស់ប្តូរ​ទៅរក​អាហារ​ ដែល​មិនសូវ​មានសុខ​ភាព​ល្អ​ និង​ទទួលទាន​អាហារ​គ្មានសុវត្ថិភាព​កាន់តែ​ច្រើន​ អាហារ​មាន​ជាតិគីមី​ អាហារមាន​មេរោគ​ និងគ្រោះថ្នាក់​នានា​ដែលបង្កហានិ​ភ័យ​ដល់សុខភាព​។

អាហារ​ដែលមានបាក់​តេរីវីរុស​ និង​ប៉ារ៉ាស៊ីត​ឬជាតិ​គីមីបង្ក​ជំងឺ​ជាង​២០០មុខ​ ចាប់តាំង​ពីជំងឺ​រាករូស​រហូត​ដល់ជំងឺ​មហារីក​។

សេចក្តី​ប្រកាសព៌តមាន​បានបន្តថា​ ភស្តុតាង​បានបង្ហាញ​ថាដោ​យ​សារការផ្គត់ផ្គង់​អាហារ​បានកើន​ទ្បើងជាសាកល​ តម្រូវការ​នៃការ​ពង្រឹង​ប្រព័ន្ឋ​សុវត្ថិភាព​អាហារនៅ​ក្នុង​ និងរវាង​ប្រទេសទាំងអស់​ជា​បន្ថែម​ទៀតកាន់​តែច្បាស់ទ្បើង​។ ហេតុនេះ​ហើយ​បាន​ជាក្រសួង​សុ​ខាភិបាល ​និង​អង្គការស្បៀង​អាហារ​ ​និង​កសិកម្មសហប្រជាជាតិ​ និងអង្គការសុខភាព​ពិភពលោក​ ក្រសួង​និង​ស្ថាប័ន​ពាក់ព័ន្ឋ​នានាបាន​លើក​កំពស់កិច្ចខិតខំ​ប្រឹងប្រែង​ ដើម្បី​ធ្វើឲ្យប្រសើរ​ទ្បើងនូវ​សុវត្ថិភាព​អាហារ​ពីកសិដ្ឋាន​រហូត​ដល់​តុអាហារ​ សម្រាប់​ទិវា​សុខភាព​ពិភព​លោក​​ ជាមួយ​នឹងគោលបំណង​នៃការបង្ការ​ និង​ត្រួតពិនិត្យ​ជំងឺ​បណ្តា​ល​មកពី​អាហារ​នេះ។

1លោកវេជ្ជបណ្ឌិត ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួង​សុខាភិបាល​បាន​លើកទឹក​ចិត្តដល់​មនុស្ស​គ្រប់គ្នា​ ដើម្បី​អនុវត្តន៍​នូវកូនសោគន្លឹះ​ចំនួន​៥​សំរាប់​ធ្វើឲ្យអាហារ​មាន​សុវត្ថិភាព​ តាមបទបញ្ញត្តិ​របស់អង្គការ​សុខភាព​ពិភពលោក​ដែលបទបញ្ញត្តិ​ឬសារ​ទាំងនោះ​មានដូចជាទី១​ រក្សាភាពស្អាត​ និង​លាងដៃរបស់​អ្នកមុនចាប់កាន់​ចំណី​អាហារ និងកំទ្បុង​ពេលរៀបចំ​ចំណីអាហារ ​ទី២​ ទុកដាក់អាហារឆៅ និង​ឆ្អិនដាច់​​ពីគ្នា​ ទី៣​ ចំអិន​អាហារ​ឲ្យបានឆ្អិនល្អ​ ជាពិសេស​សាច់សត្វស្លាប​ និង​​អាហារ​សមុទ្រ​ ទី៤​ ទុក​ដាក់អាហារ​ក្នុងសីតុណ្ណភាព​មានសុវត្ថិភាព​ និងទី៥​ ប្រើប្រាស់​ទឹក និង​វត្ថុធាតុ​ដើម​មាន​សុវត្ថិភាព។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៥ ខែឧសភា ឆ្នាំ២០១៥ 

Google Analytics Alternative