មន្រ្តី​ជំនាញ​ផ្តល់សារ​មួយចំនូន​ដល់​ពលរដ្ឋ​កម្ពុជា​ដែលមាន​បំណង​ធ្វើដំណើរ​ទៅតំបន់​មជ្ឈឹមបូព៌ា

ក្នុងគោល​ដៅបង្ការ​ការពារ​ការឆ្លងជំងឺ​ផ្លូវដង្ហើម​មជ្ឈឹមបូព៌ា​ មន្រ្តី​ជាន់ខ្ពស់​នាយកដ្ឋាន​ប្រយុទ្ឋជំងឺ​ឆ្លង​នៃក្រសួង​សុខា​ ភិបាល​ បាន​ផ្តល់​​សារមួយ​ចំនួន​ដល់ពលរដ្ឋ​កម្ពុជា​ ដើម្បី​បញ្ចៀស​ហានិភ័យ​នៃ​ការឆ្លង​ជំងឺនេះ។

1ក្នុង​ពេលដែល​បុរស​ជនជាតិ​កូរ៉េ​ខាងត្បូង​ អាយុ៦៨ឆ្នាំ​ទើប​បាន​ឆ្លង​ជំងឺ​ផ្លូវ​ដង្ហើម​មជ្ឈឹម​បូព៌ា​​ក្រោយ​ពេលគាត់​មក​ពី​ប្រទេស​បារ៉ែន​ លោក​វេជ្ជបណ្ឌិត​ លី សូវ៉ាន់​ ប្រធាន​នាយកដ្ឋាន​ជំងឺ​ឆ្លង​ និង​ជា​​អ្នក​នាំ​​ពាក្យ​ក្រសួង​​សុខាភិបាល​ បាន​បង្ហោះ​សារ​របស់​ អប់រំ​សុខភាព​ ដើម្បី​​​បញ្ចៀស​​ការ​ឆ្លង​ជំងឺ​​ផ្លូវដង្ហើម​នៅតំបន់​មជ្ឈឹមបូព៌ា​ ត្រូវអនុវត្តន៍​ការងា​រ​បង្ការ​បឋម​ងាយៗ​ថា​ ទី១​ ប្រសិន​ជា មាន​រោគសញ្ញា​គ្រុនក្តៅ​ ក្អក ​និង​ពិបាក​ដក​ដង្ហើម​ ត្រូវ​ស្វែងរក​ការ​ព្យាបាល​ជាបន្ទាន់​ ទី២​ ប្រសិន​​ជាអ្នក​ទើបមក​ពីតំបន់​មជ្ឈឹម​ បូព៌ា និង​មាន​រោគសញ្ញា​មួយចំនួន​​ដូច​ជាគ្រុនក្តៅ​ ក្អក ​និង​​ពិបាក​ដកដង្ហើម​ និង​រាគក្នុង​រយៈពេល​១៤ថ្ងៃ​​ទើប​ត្រលប់​មកពីតំបន់​ មជ្ឈឹម​បូព៌ា​ អ្នកត្រូវ​ទៅមន្ទីរ​ពេទ្យ​ជាបន្ទាន់​ព្រម​ទាំង​ប្រាប់​គ្រូពេទ្យ​ថា​ អ្នកទើប​មកពី​តំបន់​មជ្ឈឹមបូព៌ា​។ ទី៣​ ប្រសិន​ជាអ្នក​មាន​ រោគ​សញ្ញា​ផ្លូវដង្ហើម​ស្រួចស្រាវ​ អ្នក​ត្រូ​វ​​អនុវត្ត​ទម្លាប់​ខ្ទប់​មាត់​ ឬច្រមុះ​ជាមួយ​ក្រណាត់​ឬសម្លៀក​បំពាក់​​នៅ​ពេល​ក្អក​ឬ ​កណ្តាស់​ និង​លាង​សំអាត​ដៃឲ្យ​បានញឹក​ញាប់​ ទី៤​ ប្រសិ​ន​ជាអ្នកមាន​រោគ​សញ្ញា​រលាក​ផ្លូវដង្ហើម​យូរ​អ្នក​គួរតែ​ពន្យា​ពេល​ធ្វើ​ដំណើរ​។​

លោក​វេជ្ជបណ្ឌិត​លី សូវ៉ាន់ ​បានបន្ត​ឲ្យដឹងទៀត​ថា​ នៅពេល​ធ្វើ​ដំណើរ​អ្នកអាចបញ្ចៀ​សហានិភ័យ​នៃការចម្លង​មេរោគ​ដោយ​ អនុ​វត្តន៍​វិធីងាយៗ​មួយចំនួន​ដូចជា​ ទី១​ ជៀសវាង​ប៉ះពាល់​ជាមូយ​អ្នកជំងឺ​មាន​រោគសញ្ញា​ស្រួចស្រាវ​ ទី២​ ជៀសវាង​ហូប​ សាច់​មិន​ឆ្អិន​ល្អ​ បន្លែ​ ផ្លែឈើ​មិនបានចិត​សំបក​ និង​ទឹកមិន​មានសុវត្ថិភាព​ ទី៣​ លាង​ដៃឲ្យ​បានញឹក​ញាប់​ជាមួយ​សាប៊ូ​ឲ្យ​បាន​ ញឹក​ញាប់នឹងទឹក ជាពិសេ​ស​​ក្រោយពេល​​ប៉ះពាល់​អ្នកមាន​ជំងឺ ​និង​នៅបរិស្ថាន​ជំវិញអ្នក​ជំងឺ​ និងទី៤​ ជៀស​វាង​ទៅ​លេង​កសិដ្ឋាន​ចិញ្ចឹម​សត្វ​ស្រុក​ និង​សត្វព្រៃ​ជាពិសេស​សត្វអូដ្ឋ​ឈឺ​ឬងាប់។

បណ្តា​ប្រទេស​នៅតំបន់​មជ្ឈឹមបូព៌ា​ មាន​ដូចជា​ ប្រទេស​ហ្សកដានី​ គូវ៉ែត​ អូម៉ង់​ កាតា​ អារ៉ាប់ប៊ីសាអូឌីត​ អារ៉ាប់អេមីរ៉េត​ និង​ប្រទេស​យ៉េមែន​។

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative