គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ​ទី២២​ឧសភា​ ស្លាប់​មនុស្ស៤នាក់​ និង​របួស​​ធ្ងន់​ស្រាល​

គ្រោះថ្នាក់​ចរាចរណ៍​នៅទូទាំង​ប្រទេស​ កាល​ពីថ្ងៃ​ទី២២​ ខែឧសភា​ ឆ្នាំ២០១៥​ បាន​កើត​ឡើង​ ចំនួន១១លើក​ យប់​៤លើក​ បណ្តាល​អោយ​មនុស្សស្លាប់​៤នាក់​ (ស្រីម្នាក់)​ របួស​ធ្ងន់​៦នាក់​(ប្រុស) ​និង​របួស​ស្រាល៤​(ស្រីម្នាក់)​។

1បើ​យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​ នៃ​អគ្គស្នងការ​ដ្ឋាន​នគរបាល​ជាតិ​​ បាន ​ឲ្យដឹងថាក្នុង​​គ្រោះ​ថ្នាក់​ ចរាចរណ៍​ទាំង១១​លើក​​នេះ​​​បាន​​បង្ក​​ឲ្យ​ខូច​​ខាត​​យាន​យន្ត​​​​សរុប​​ ​១៨គ្រឿង​​ ក្នុង​នោះ​​មាន​ម៉ូតូ​​ចំនួន​៧​គ្រឿង​​ រថយន្ត​​ធុន​​តូច​​៤គ្រឿង​​ រថយន្តធុនធំ​៤គ្រឿង​ យានផ្សេង​ៗ៣គ្រឿង​ និង​ថ្មើរជើង​២នាក់​។ មូលហេតុ​ដែល​បណ្តាល​ឲ្យ​មាន​គ្រោះថ្នាក់​ រួមមាន​ល្មើសល្បឿន​៤លើក​ មិន​ប្រកាន់​ស្តាំ​១លើក​ មិនគោរព​សិទ្ធ​២លើក​ ប្រជែង​គ្រោះថ្នាក់​១លើក​ បើកបរ​ងងុយ​ដេក១លើក​ និង​មនុស្ស​រត់ឆ្លង​ផ្លូវ​១​លើក​។ ចំពោះអ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ ដោយ​មិនបានពាក់​មួក​សុវត្ថិភាព​ចំនួន៦នាក់​(យប់៣នាក់)​។

ចំពោះ​រថយន្ត​ពិន័យ​សរុប​ចំនួន​៥៥៩គ្រឿង​ (រថយន្តធំ​១៨០គ្រឿង) ស្មើនឹង​៥៦៩ករណី​ ករណី​ល្មើស​ក្រដាស​ស្នាម​ ៣៦៦  គ្រឿង ​ស្មើនឹង៣៧៦ករណី ចំពោះករណី​ល្មើស​បច្ចេកទេស​១៩៣​ស្មើនឹង​១៩៣​ករណី​​ ដោយឡែក​ម៉ូតូត្​រូវបាន​ពិន័យសរុប​ ចំនួន​ ១,៤៣៣គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២៣ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative