ផ្តល់​ធានារ៉ាប់រង​សុខភាព​គ្រោះថ្នាក់ និង​អាយុជីវិត​ដល់ពលរដ្ឋ​កម្ពុជា

ក្រុមហ៊ុន PKMI របស់​បារាំង​ជា​សាខា​របស់ ​Prévoir Group ដែល​បាន​បង្កើតឡើង នៅ​ក្នុង​​ប្រទេស​​កម្ពុជា​តាំងពី​ឆ្នាំ២០១១​បានប្រកាស​នូវ​ជំរើស​ជាច្រើន​សម្រាប់​ការ​ធានា​រ៉ាប់​រង​​​សុខភាព​ និង​អាយុជីវិត​ដល់​ក្រុមហ៊ុន​ក៏ដូចជា​បុគ្គល​នៅក្នុងប្រទេសកម្ពុជា

IMG_2244 (1)_1ការប្រកាស​នេះ​​បាន​​​ប្រព្រឹត្ត​​​ទៅ​​​កាលពី​រាត្រី​ថ្ងៃទី ២១ ខែ​ឧសភា​ឆ្នាំ ២០១៥នៅ​ភោជនីយដ្ឋាន D22​ សណ្ឋាគារ​Tama​ ​អគារ​ Phnom Penh​ Tower​ ដោយមាន  ការ​ចូល​រួម​ពី​​លោក​ស្រី​ សូ លែនហ្វារ៉េ​ (SolèneFavre)​ នាយក​​ប្រតិបត្តិ​ ​របស់​​PKMI​ លោក​ ជីន​ ហ្វ្រង់ស័រផ័ម​បឿ ​(Jean-Francois Poimboeuf) ឯកអគ្គរដ្ឋទូត​នៃ​​ប្រទេស​​បារាំង​​ប្រចាំ​​នៅ​​ព្រះរាជាណាចក្រ​​កម្ពុជា​​ ​និង​​តំណាង​ក្រសួង​​       សេដ្ឋ​កិច្ច ​និង​ហិរញ្ញវត្ថុ។

នេះ​​គឺ​ជា​ការ​កំណែ​ទម្រង់​​លើក​ទី៥​នៃ​ផលិតផល​​ធានា​រ៉ាប់រង​​លើ​​សុខភាព​ ​និង​អាយុ​ជីវិត​​របស់ខ្លួន​​ PKMI​ ស្នើឱ្យ​​មានការ​​ផ្តល់​ជូន​​ដែល​​អាច​ឱ្យ​ក្រុម​ហ៊ុន​នីមួយៗ​ធ្វើ​ការ​​ផ្ទៀង​ផ្ទាត់​​លទ្ធផល​​សេដ្ឋកិច្ច​​ និង​​សុខុ​មាល​ភាព​​របស់​បុគ្គ​លិ​ក​។

លោកស្រី​​ សូលែនហ្វារ៉េ​ ​(នាយក​ប្រតិបត្តិ​​របស់​ PKMI​ បាន​ថ្លែងថា​៖ “បញ្ហា​​ប្រឈម​​របស់​យើង​​គឺ​ដើម្បី​​បង្ហាញ​​ពី​គ្រប់​​អាជីវកម្ម​ ចាប់​ពី​​អាជីវកម្ម​​ជា​តិអន្តរជាតិ​​រហូត​ដល់​​អាជីវកម្ម​​ខ្នាតតូច​ក្នុង​ស្រុក​​អាច​ប្រើ​​ធានា​រ៉ាប់រង​​និយោជិត​​សម្រេច​បាន​​នូវ​គោលដៅ​​រយៈពេល​វែង​​ជំនួស​​ឱ្យ​ការ​ព្យាយាម​​ដើម្បី​​យកឈ្នះ​​លើ​​ឧបសគ្គ​របស់​​បុគ្គលិក​​ក្នុង​រយៈពេល​ខ្លី​ “។ លោកស្រី​​បាន​បន្ត​ទៀតថា​៖ “ប្រាក់​បៀវត្ស​​មិនមែន​ជា​កត្តា​​លើកទឹកចិត្ត​​តែមួយគត់​​សម្រាប់​​ក្រុមការងារ​​នោះ​ទេ​”។

ជាមួយនឹង​ដៃគូ​​សុខាភិបាល​​ប្រមាណ​ ១៥០កន្លែង​​នៅ​​ទូទាំង​​ខេត្ត​​ក្រុង​​ក្នុង​ប្រទេស​​កម្ពុជា​ (មន្ទីរ​ពេទ្យ​កាល់ម៉ែត​​គ្លីនិក​​ណាហ្គា​​មន្ទីរ​​ពហុ​ព្យាបាល​​សុក្រឹត​។ល។) ​និង​​ធានា​រ៉ាប់រង​ដែលមាន​​តម្លៃ​​សមរម្យ​​ក្នុង​មួយ​ឆ្នាំ​ (៣៣ ដុល្លារ​អាមេរិក) ​PKMI​ មាន​​គោល​បំណង​​ផ្តល់ជូន​បុគ្គលិក​ជាមួយ​នឹង​កញ្ចប់​​ធានារ៉ាប់រង​​សម្រាប់​​ការចំណាយ​​លើ​សុខភាព​ចាប់ពី​​ការពិគ្រោះ​យោបល់​​មុន​​ព្យា​បាល​​​នៅ​​មន្ទីរពេទ្យ​​រហូតដល់​​ការ​គាំពារ​​ក្រោយ​ការ​ព្យាបាល​​នៅ​មន្ទីរពេទ្យ​​ក្នុងករណី​មាន​ជំងឺ​ឬ​គ្រោះថ្នាក់។ ជាក់ស្តែង​ផលិត​ផល​​ថ្មី​នេះ​គឺ​បាន​ផ្តល់ជូន​ដល់​និយោជិត​ក្នុងការ​ប្រឆាំងនឹង​ហានិភ័យ​សុខភាព​ និង​អាយុជីវិត​ទាំងអស់​ដូចជា​ការព្យាបាល​នៅ​មន្ទីរពេទ្យ​និង​ថ្លៃ​វះកាត់​រថយន្ត​សង្គ្រោះបន្ទាន់ ​និង​សេវា​គ្រូពេទ្យ។ នេះ​ជាការ​ការពារ​ដល់​និយោជិត​និង​គ្រួសារ​របស់គេ​ពី​បញ្ហា​ផ្នែក​ហិរញ្ញវត្ថុ​មិនបាន​រំពឹងទុក ​និង​ការចំណាយ​លើ​វេជ្ជសាស្ត្រ​ និង​ធានា​សុវត្ថិភាព​ប្រាក់ចំណូលរ​បស់​ពួកគេ​កំឡុង​ពេលនោះ។

លោកស្រី​សូលែនហ្វារ៉េ ​(បានលើកឡើង​ទៀត ថា៖ “ជាមួយនឹង​កញ្ចប់​ពេញលេញ​រួមបញ្ចូល​គ្នា​រវាង​ធា​រា​រ៉ាប់រង​សុខភាព​គ្រោះថ្នាក់ ​និង​ធានារ៉ាប់រង​អាយុជីវិត​ PKMI មាន​គោលបំណង​ឈានមុខ​គេ​ក្នុង​ការពង្រឹង​សារៈប្រយោជន៍​ផ្នែក​សុខភាព​ដល់​និយោជិត​ក្នុងប្រទេស​កម្ពុជា​ដោយ​ការយក​ហានិភ័យ​ចេញពី​បុគ្គលិក​ដោយ​ដៃ​របស់​និយោជក​ផ្ទាល់ ​និង​តែងតែ​នៅលើ​ជួរមុខ​នៃ​តម្រូវការ​ក្នុងស្រុក ​PKMI បាន​បង្កើន​ការយល់ដឹង​ទៅលើ​តម្រូវការ​សម្រាប់​ក្រុមហ៊ុននីមួយៗដើម្បី​អភិវឌ្ឍ​កញ្ចប់​ធានារ៉ាប់រង​ឲ្យ​សមស្រប​ជាមួយនឹង​បុគ្គលិក​របស់​ពួកគាត់ និង​សម្រប​ទៅនឹង​តម្រូវការ​ក្នុង​ជីវិត។ នោះ​ហើយ​ជា​ហេតុ​​ធ្វើ​​ឲ្យ​ PKMI បាន​អភិវឌ្ឍ​ផលិតផល “ការទទួលបាន​អត្ថប្រយោជន៍​ពី​កំណើត “។ លោកស្រី​បាន​បន្ថែមថា​ការផ្តល់ជូន​ថ្មី​ដែល​នឹង​ផ្តល់​ទាំង​បុរស​និង​ស្ត្រី​ជា​ទុន(ពី ១៥០ ដុល្លារ​ទៅ ៤៥០ ដុល្លារ​អាមេរិក) នៅក្នុង​ករណី​នៃ​ទារក​ទើបនឹង​កើត​នៅក្នុង​គ្រួសារ។

គួរ​បញ្ជាក់ថា​បច្ចុប្បន្ន​នេះ ​PKMI មាន​កិច្ចសន្យា​ធានារ៉ាប់រង​ជាង ៨០,០០០ និង​ធ្វើការ​ជាមួយដៃ​គូ​សុខា​ភិបាល​​ជាង​ ១៥០ នៅ​ទូទាំងប្រទេស​កម្ពុជា។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative