មន្ត្រី​​កាំកុង​ត្រូល​​ដុត​​​កម្ទេច​​ចោល​​គ្រឿង​​បរិភោគ​​​ខូចគុណ​ភាព​​​​នាំចូល​​ពី​ប្រទេស​ថៃ

មន្ត្រីកាំកុង​ត្រូលច្រក​ទ្វារអន្តរជាតិ​ប៉ោយប៉ែត​បាន​ធ្វើការ​ដុត​​កំទីក​​​ចោល​​​​នូវ​ទំនិញ​​​​ជា​​​​គ្រឿង​​​​​បរិភោគ​​​ខូច​​គុណ​​​​ដែល​នាំ​​ចូល​​មកពី​ប្រទេស​ថៃ​​ដើម្បី​​ការពារ​​​សុខភាព​​ជូន​ប្រជាពល​រដ្ឋ​​​ជាអ្នក​ប្រើប្រាស់​នូវទំនិញ​ទាំងនេះ​ប្រចាំថ្ងៃ ។

N400_1ការ​ដុត​​កំទេច​ចោល​នូវទំនិញ​ទាំងនេះបានធ្វើឡើង​​កាល​ពី​ថ្ងៃ​ទី ​២១​ ខែឧសភា​ ឆ្នាំ​​២០១៥​​ ​នៅ​ត្រង់​ចំណុច​ខាង​ជើង​កាស៊ីណូ​​ផ្កាយ​៥ ​ក្រោយ​​ពី​ទំនិញ​​ទាំង​នោះ​ត្រូវ​​បាន​គេ​រក​​ឃើញ​តាម​ទីផ្សារ​​ និង​​តាម​ទី​​សាធារណៈ​​ដែល​មាន​ដាក់លក់​នៅ​តូប​​លក់​ ចិញ្ចើម​​ផ្លូវ​រួចមក។

បើតាមលោក​ ហុង លាង​ អនុប្រធាន​​ទីមួយស្នាក់​ការ​កាំកុង​ត្រូល​ច្រក​ទ្វា​អន្តរ​ជាតិ​ ​បាន​ឲ្យ​ដឹង​ថាទំនិញ​ដែលធ្វើការដុត​កំទេចចោល​នាពេលនេះ ​រួមមាន​​សត្វ​​ក្រួច​​ក្លាសេជាង​ ​៩០​គី​ឡូ ទឹក​ផ្លែ​ឈើ ២៨០​កំប៉ុង រួម​ទាំង​ទឹកដោះគោ​ជូរ​ និង​គ្រឿង​បរិភោគ​១​ចំនួន​ជាច្រើន​គីឡូ​ថែម​ទៀត​ផង។

លោក​បាន​បន្ត​ទៀត​ថា ចាប់ពីពេលនេះទៅមន្ត្រីរបស់យើងត្រូវ​ចុះ​ប្រមូល​រាល់​ទំនិញ​ជា​គ្រឿង​បរិភោគ​ដែល​ខូចគុណភាពនៅ​តាម​ទីផ្សារ​ដើម្បី​យក​មក​ដុត​បំផ្លាញ​ចោល។ ក្រៅពីនេះក៏​មាន​គម្រោង​ចុះ​ត្រួតពិនិត្យ​ទំនិញ​ជា​គ្រឿង​បរិភោគនៅ​តាម​ហាង​តូច​ធំ នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ ជាពិសេស​ គឺ​នៅ​ក្រុង​ប៉ោយប៉ែត និង​នៅ​ក្រុង​សិរី​សោភ័ណដែល​ក្រុម​អាជីវករ​បាន​ដាក់​តាំង​លក់​បន្លំ​ភ្នែកជា​មួយ​និង​ទំនិញ​ល្អៗ​ជាច្រើនធ្វើអោយ​អ្នក​ទិញ​មានការ​យល់​ច្រឡំ​ថា ទំនិញ​ទាំងនោះ​ជា​ទំនិញសុទ្ធ​ល្អ​ ហើយ​ទិញ​យក​ទៅ​ទទួលទាន​ធ្វើ​ឲ្យដល់​ប៉ះពាល់សុខ​ភាពដល់ពួកគាត់ ។

លោកបានបន្ថែមថា ដូចនេះ​មន្ត្រី​របស់​លោក​ត្រូវ​តែ​ចាត់វិធានការ​ទប់ស្កាត់​ឲ្យ​បាន​ទាន់​ពេល​វេលា​ ដើម្បីការពារដល់សុខភាពរបស់ប្រជាពលរដ្ឋ។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative