គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃទី​២១​ ឧសភា​ ​ស្លាប់​មនុស្ស​៤​នាក់ និង​របួសធ្ងន់​ស្រាល​២២​នាក់​

យោងតាម​របាយ​ការ​ណ៍ពី​នាយកដ្ឋាន​សណ្ដាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិបានឲ្យដឹងថា​ ​ គ្រោះថ្នាក់​ចរាចរណ៍​​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃទី​ ២១​ ខែឧសភា ​ឆ្នាំ​ ២០១៥ ​បានកើតឡើងចំនួន ​៩ ​លើក​យប់​ ៣​ លើក​ ​បណ្តាល​អោយ​មនុស្ស​ស្លាប់​ ៤​នាក់​(​ស្រី​ម្នាក់​)​របួសធ្ងន់ ​១២​នាក់​(​ស្រី​២​នាក់​) ​និង​របួសស្រាល​១០(​ស្រី​៣​នាក់​)​។​

8_1ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង​ ៩​លើក​នេះ​បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប ​១៣​គ្រឿងក្នុង​នោះ​មាន​ម៉ូតូ​ចំនួន ​៨​គ្រឿង​ រថយន្ត​ធុន​តូច២​គ្រឿង​ ​រថយន្ត​ធុន​ធំ​១​គ្រឿង​យាន​ផ្សេងៗ ​២​គ្រឿង​ និង​ថ្មើរជើង​ម្នាក់​។ ​មូល​ហេតុ​ដែល​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​រួមមាន​ល្មើស​ល្បឿន​៣​លើក​ ​បត់​គ្រោះថ្នាក់​១​លើក​ ស្រវឹង​២​លើក​ មិន​ប្រកាន់​ស្តាំ​១​លើក​ ​មិន​ចេះ​បើកបរ​១​លើក​ សត្វ​គោ​រត់​ឆ្លងផ្លូវ​១​លើក​។ ​ចំពោះ​អ្នក​ជិះ​ម៉ូតូ​គ្រោះថ្នាក់​ដោយ​មិនបាន​ពាក់មួក​សុវត្ថិភាព​ចំនួន ​១២​នាក់​(​យប់​ម្នាក់​)​ ក្នុង​នោះយានយន្ត​ដែល​បង្កហេតុ​មាន​ម៉ូតូ ​៤​លើក​ ​រថយន្ត​តូច ​២​លើក​ រថយន្ត​ធំ​ ១​លើក​ កង់ ​១​លើក​និង​សត្វ​គោ​រត់​ឆ្លងផ្លូវ ​១​លើក​។​

ចំពោះរថយន្ត​ពិន័យ​សរុប​ចំនួន​ ៨៩៥​គ្រឿង​(​រថយន្ត​ធំ​៣៥៤​គ្រឿង​)​ស្មើ​នឹង ​៩២១​ករណី​ ​ករណី​ល្មើស​ក្រដាស​ស្នាម ​៤៣២​គ្រឿង​ស្មើនឹង ​៤៤៦​ករណី​ ​ចំពោះ​ករណី​ល្មើស​បច្ចេកទេស​ ៤៦៣​គ្រឿង​ស្មើនឹង​ ៤៧៥​ករណី​ដោយឡែក​ម៉ូតូ ​ត្រូវ​បាន​ពិន័យ​សរុប​ចំនួន​ ១,៣២៧​គ្រឿង​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២២ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative