វិធីបំបាត់​ចំណង់​រួមភេទ សម្រាប់​យុវវ័យ

យុវវ័យ ជាវ័យ​មួយដែល​ឆ្លងពី​វ័យកុមារ​ឆ្លងកាត់​យុវវ័យ មុនក្លាយ​ជាមនុស្ស​ធំពេញវ័យ។ ឋិតក្នុង​វ័យនេះ យុវវ័យ​មានការប្រែប្រួល​ទាំងរូប​រាងកាយ ចិត្ដគំនិត អារម្មណ៍ និងអត្ដចរិត​ទៅតាម​សង្គម ដែលពួក​គេ​​​កំពុង​រស់នៅ។ ដូច្នេះ​យុវវ័យ ជាវ័យ​ដែលស្វែង រកនូវ​រឿងរ៉ាវ បទពិសោធន៍ និងសមត្ថភាព​ទំនាក់​ទំនង​ថ្មីៗ ហើយពួក​គេតែង​តែចង់​សម្រេច​ចិត្ដ ដោយខ្លួន​ពួកគេ​ផ្ទ្ទាល់។ ជារឿយៗ ពួកគេ​ច្រើនតែ​ធ្វើការ​សម្រេចចិត្ដ ដោយ​ប្រញាប់​ប្រញាល់​មិនល្អ ដូចជា​ឆាប់ប្រលូក​ក្នុងផ្លូវ​ភេទ​ជាដើម ដែលជា​ហេតុនាំ​ឱ្យមាន​គ្រោះ ថ្នាក់ ដោយសារ​ការឆ្លង ជម្ងឺ​កាមរោគ ជាពិសេស​ជម្ងឺអេដស៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

មានយុវវ័យ​មួយចំនួន ចង់ស្វែង​យល់អំពី​ខ្លួនគេ ដោយហ៊ាន​ប្រឆាំង​នឹង​ប្រពៃណី ឬក៏​ធ្វើអ្វីៗ​ទុកជា​បទពិសោធន៍ ទាំងការ ស្លៀក​សម្លៀក​បំពាក់ ភាពទាន់​សម័យ​របស់សង្គម ឬសកម្ម​ភាពផ្លូវភេទ សូម្បី​តែជាមួយ​គ្រឿងញៀន​ក៏ដោយ ក៏គេហ៊ាន​ប្រថុយដែរ។

យុវវ័យ​ជាអ្វី?

ជាទូទៅ យុវវ័យ​គិតចាប់​ពីអាយុ​១០ឆ្នាំ​ទៅ២៤ឆ្នាំ។ នៅពេល​ពេញវ័យ មនុស្សប្រុស និងមនុស្សស្រី​មានលក្ខណៈ​មួយចំនួន មានការ​ប្រែប្រួល​ដូចគ្នា ជាពិសេស​លើផ្នែក​រូបរាងកាយ ដូចជា​កម្ពស់មាន​ការលូត​ខ្ពស់ឡើង មានដុះរោម​នៅជុំវិញ​ប្រដាប់​ភេទ និងនៅ ក្លៀក សម្លេង​ស្រួយ ឬគ្រលរ​ជាងមុន និងមានចេញ​មុននៅ​លើ​ផ្ទៃមុខ និងខ្នង​ជាដើម។ លក្ខណៈ​ប្រែប្រួល​មួយចំនួន​ទៀតមិន​ដូចគ្នាទេ ដូចជា​ស្ដ្រីមាន ដុះសុដន់ ត្រគាក​រីកសាយ​ជាដើម។ រីឯក្មេង​ប្រុស​មានស្មា និងដើម​ទ្រូងរីក​ធំជាងមុន មានដុះរោម​ជើង ពុកចង្កា និងពុក មាត់។ មានក្មេង​ប្រុស ខ្លះមាន​សុបិន្ដ​រហូតដល់​ចេញ​ទឹកកាម។

ដោយឡែក​នៅផ្នែក​ខាង​ក្នុងវិញ ក្មេងស្រី និងក្មេងប្រុស​ក៏មាន​ការ​ប្រែប្រួល​ខុសប្លែក​ពីគ្នាដែរ។ មនុស្សស្រី​ពេលចូល​ដល់ ពេញវ័យ គឺចាប់ផ្ដើម​មានរដូវ ព្រោះ​អូវែរ ឬកន្សោម​ពងញី​មានផលិត​មេជីវិតញី​ដែលមក​ទំ និងចាស់​ទុំនៅក្នុង​តួស្បួន នាំឱ្យ​មានឈាម រដូវ។ ពេលមេ​ជីវិតនេះ ធ្លាក់មក​បើសិន​ជាគាត់​មានការ​រួមភេទ គឺអាចមាន​ផ្ទៃពោះបាន។ ចំពោះ​បុរសវិញ ពេល​ពេញវ័យ​មានផលិត មេជីវិត​ឈ្មោល និងទឹកកាម នៅពេល​ដែលគាត់​មានការ​រួមភេទ ធ្វើឱ្យ​ដៃគូ​គាត់អាច​មាន​ផ្ទៃពោះ​បាន។

រូបភាពទស្សនាវដ្តីសុខភាពយើង

យុវវ័យ​គួរប្រថុយ​នឹងការ​រួមភេទដែរ ឬទេ?

ស្ថិតក្នុង​ដំណាក់​កាល​ឈាន​ចូលដល់​ពេញវ័យនេះ ទាំងក្មេង​ប្រុស និងក្មេង​ស្រី ជាវ័យ​មួយដែល​មានចំណង់​ផ្លូវភេទ​ខ្លាំងក្លា និងមាន អារម្មណ៍​រវើរវាយ​ច្រើន។ ចិត្ដ និងអារម្មណ៍​មានការ​ប្រែប្រួល ចង់ធ្វើ​អ្វីតាម​តែចិត្ដ មានគំនិត​ថាខ្លួន​ឯងជា​មនុស្ស​ឯករាជ្យ មិនចង់​ឱ្យអ្នក​ណានិយាយ​លើ និងស្ដី​បន្ទោសទេ តែ​ចូលចិត្ដ​ការ​លួងលោម។ ពួកគេ​មាន​ចំណង​មិត្ដភាព​កាន់តែ​ទូលាយ ចាប់ផ្ដើម​ពីមិត្ដ ភាព អាចឈាន​ទៅដល់គូ សង្សារ ឬអាច​ឈានទៅ​រកការ​រួមភេទ។ ពួកគេ​ច្រើនជឿ​ទៅលើ​មិត្ដភក្ដិ​ជាងជឿ​ទៅលើ​ខ្លួនឯង ចូលចិត្ដ​អ្វី ដែលថ្មី​ហើយប្លែក។ យុវវ័យ​ខ្លះចង់សាក និងចង់ប្រលូក​នឹងការ​រួមភេទ ឬការ​ប្រើប្រាស់​គ្រឿងញៀន​តាមការ​អូសទាញ​របស់​មិត្ដភក្ដិ។

ប្រសិន​បើយើង​គិតតាម​វប្បធម៌ និងប្រពៃណី​ខ្មែរ យុវវ័យ​មិនគួរ​ឱ្យមាន​ការរួមភេទ​មុនពេល​រៀបការ​ទេ។ ប្រសិនបើ​គាត់ មានការ​រួមភេទ​នាំឱ្យ​គាត់ប្រឈម​មុខនឹង​គ្រោះថ្នាក់​យ៉ាងច្រើន ដែល​ប៉ះពាល់​ដល់សុខភាព​គាត់ ជាពិសេស​គឺប្អូនៗស្ដ្រី។ ការ​រួមភេទ អាចឱ្យ​គាត់មាន​ផ្ទៃពោះ ហើយបើ​សិនជា​គាត់នៅ​សិក្សា ធ្វើឱ្យ​គាត់​បាត់បង់​ការសិក្សា អវីជ្ជា គ្មាន​ការងារ​ធ្វើ បាត់បង់​ការងារ និងនាំឱ្យ ខូច​អនាគត។ ប្រសិនបើ​គាត់ មាន​ផ្ទៃពោះ ដែលគាត់​មិនចង់​បាន វានាំឱ្យ​គាត់ទៅ​ធ្វើការ​រំលូត​កូនចេញ។ ពាក្យថា​រំលូតកូន​នេះ គឺមាន គ្រោះថ្នាក់​ណាស់។ បើចង់​យល់​លម្អិត អំពី​រឿងរ៉ាវ​ទាក់ទង​នឹងការ​រំលូតកូន​នេះ សូមស្វែង​រកអាន​អត្ថបទ “ ការរំលូតកូន​បង្កផល​វិបាក អាក្រក់ ” ដែល​ទស្សនាវដ្ដី សុខភាពយើង បាន ចេញផ្សាយ​នៅក្នុង​លេខ០០១ ខែកម្ភៈ ឆ្នាំ២០០៦ កន្លងមក។

ទោះបី​ជាបុរស​មិនសូវ​មានផល​ប៉ះពាល់​ដល់រាងកាយ​ធ្ងន់ធ្ងរ ដូចស្ដ្រីក៏​ពិតមែន គាត់ក៏​មិនគួរ​នឹងឆាប់​ប្រលូក​ក្នុងការ​រួមភេទទេ ព្រោះការ​រួមភេទ​នេះ ងាយនឹង​ឆ្លង​ជម្ងឺ​កាមរោគ​ផ្សេងៗ ជាពិសេស​មេរោគ​អេដស៍ និងជម្ងឺ​អេដស៍។

រូបភាពទស្សនាវដ្តីសុខភាពយើង

ដំបូន្មាន ដើម្បីរក​ដំណោះស្រាយ​អារម្មណ៍​ផ្លូវភេទ

ជាការ​ល្អបំផុត ដើម្បី​ចៀសវាង​ការរួម​ភេទ នៅពេល​ដែលមាន​អារម្មណ៍​ផ្លូវភេទ យុវវ័យ​អាចធ្វើ​សកម្មភាព​ផ្សេងៗ ដូចជាពិ ភាក្សា​ការងារ លេងកីឡា ឬធ្វើ​កិច្ចការ​អ្វីផ្សេងៗ​ជាមួយ​មិត្ដភក្ដិ ដើម្បី​ចៀសឱ្យ​ផុតពី​ការ​រួមភេទ។ ទាំងនេះ​ជាវិធី​ប្រសើរ​បំផុត សម្រាប់​ប្អូនៗ​ជាយុវវ័យ ក្នុងវ័យសិក្សា ប្អូនៗ​ត្រូវតែ​ខំធ្វើ​ឱ្យបាន ដើម្បី​អនាគត​ខ្លួនផ្ទាល់។ ប្អូនត្រូវ​គិតថា ពេលឆាប់ៗ​ខាងមុខ​នេះ ប្អូន នឹងអាច​ចូលរោង​ការហើយ។

ប្រសិន​បើប្រើ​វិធីទាំង​នេះហើយ គាត់នៅ​តែនឹក​ឃើញ​ដល់ការ​រួមភេទ​ទៀត មានវិធី​មួយដែល​យុវវ័យ​អាចប្រើ​បាន ដើម្បី គេចវេស​ពីការ​រួមភេទ​ជាមួយ​នរណាម្នាក់ គឺការ​សេពកាម​ដោយដៃ។ គាត់អាច​ប្រីដៃ​ក្នុងការ​សម្រេច​បំណង​ផ្លូវភេទ​របស់គាត់ ដោយ យកដៃ​របស់គាត់​ទៅបបោស​អង្អែល​នៅលើ​ប្រដាប់ភេទ​របស់គាត់ រហូតដល់​សម្រេច​គោលដៅ។ ទង្វើនេះ​ជាវិធី​មួយ ដែលប្រើ សម្រាប់​ដោះស្រាយ​ចំណង់​ផ្លូវភេទ​មួយរយៈ​ពេលខ្លី និងជា​វិធីមួយ​ដែលមាន​ប្រសិទ្ធភាព​សម្រាប់​យុវវ័យ ចៀសវាង​ការមាន​ផ្ទៃពោះ ដែលមិន​ចង់បាន និងចៀសផុត​ពីការ​ឆ្លងជម្ងឺ​កាមរោគ​ផ្សេងៗ។ វិធីនេះ​អាចប្រើ​បានទាំង​បុរស និងស្ដ្រី ហើយវា​ជាវិធី​មាន​សុវត្ថិភាព ១០០%​មិនឆ្លង​ជម្ងឺកាមរោគ។ ប៉ុន្ដែចំពោះ​ប្អូនស្រី ការជ្រើសរើស​រួម ភេទបែប​នេះ អាចប៉ះពាល់​ដល់សន្ទះ​ព្រហ្មចារី បើសិន​ជាមាន ការលូក​ជ្រៅចូល​ទៅក្នុង​ទ្វារមាស។ សព្វថ្ងៃ មានការ​ចម្រូង​ចម្រាស់​គ្នា​ទាក់ទង​នឹងផល​ប៉ះពាល់​ដែលបណ្ដាល​មកពីការ​សេពកាម ដោយខ្លួន​ឯងនេះ អ្នកខ្លះថា​នាំឱ្យ​ខូច​សុខភាព។

ដើម្បីឱ្យ​មាន​អនាគត​រុងរឿង យុវវ័យ​ត្រូវគិតថា វ័យរបស់​គាត់មិន​មែនជាវ័យ​ដែលគួរ​ប្រលូកនឹង​ការរួមភេទ​មុនពេលរៀប ការឡើយ។ មានតែ​វិធី​តមការ​រួមភេទ​តែប៉ុណ្ណោះ ដែលអាច​ឱ្យគាត់​ចៀសវាង​បាននូវ​ការរួមភេទ​បាន១០០% និងចៀសវាង​ការមាន កូនដែល​មិនចង់បាន។ គាត់នឹង​មានពេល​សិក្សា ហើយមាន​អនាគត​វែងឆ្ងាយ។ ជាពិសេស​យុវវ័យផ្ទាល់ ត្រូវដឹង​ពីការ​រួមភេទ​មាន សុវត្ថិភាព និងផលវិបាក ដែលកើត​ឡើងក្រោយ​ពីការ​រួមភេទ។ ការតម​ការ​រួមភេទ​បានមុន​ពេលរៀប​ការ ក៏មានន័យថា​គាត់គោរព បាននូវ​ប្រពៃណី​ដ៏ល្អរបស់​ដូនតាខ្មែរ​យើង។

ប្រភព ៖ ទស្សនាវដ្តី សុខភាពយើង លេខ០០៣ ខែមេសា ឆ្នាំ២០០៦

Google Analytics Alternative