សហរដ្ឋអាមេរិក​បង្កើត​​កម្មវិ​ធី​​ថ្មីតាម​ទូរ​ស័ព្ទ​​ដៃ​​ដើម្បី​​ជួយ​កម្ពុជា​ ប្រយុទ្ធ​​នឹង​​ជំងឺ​​អេដស៍

ដើម្បី​ជួយដល់​ជនដែលងាយ​ប្រឈមមុខ​នឹងការឆ្លង​មេរោគអេដស៍​ ភ្នាក់ងារ​USAID​ ជាមួយ​អាជ្ញាធរ​ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ និង​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ នឹង​សម្ពោធ​កម្ម​វិធីសុខភាព​តាម ទូរស័ព្ទ​ដៃ​ជា​លើក​ដំបូង​នៅ​ក្នុង​ប្រទេសកម្ពុជា។

2យោង​តាម​សេក្តី​ប្រកាស​ព័ត៌មាន​​របស់ស្ថានទូត​អាមេរិក​​បានឲ្យដឹងថា​​​ នៅថ្ងៃ​ទី​២១​ ខែឧសភា​នេះ​ Cambodia​​ HIV/AIDS ​Flagship​ របស់​ទីភ្នាក់ងារ​ USAID​ សហការ​ជាមួយ​អាជ្ញា​ធរជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍​និង​ក្រសួង​ប្រៃសណីយ៍​​ និង​ ទូរគមនាគមន៍​ នឹង​សម្ពោធ​កម្មវិធី​សុខភាព​តាម​ទូរស័ព្ទ​ដៃ​ជាលើកដំបូង​នៅក្នុង​កម្ពុជា​មាន​ឈ្មោះថា​ “mHealth”​ ក្នុង​គោល​បំណង​ជួយដល់ជន​ ដែលងាយ​ប្រឈម​មុខនឹង​ការឆ្លង​មេរោគអេដស៍​។ កម្មវិធី​ដែលធ្វើ​ឡើងនៅ​ភោជនីយដ្ឋានទន្លេ​បាសាក់២​ នឹង​គាំ​ទ្រ​ដល់​ ”គំនិតផ្តួច​ផ្តើម៣.០” ​របស់​រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ តាម​រយៈការ​ផ្តល់ព័ត៌មាន​ស្តីពី​ជំងឺអេដស៍ដ៏​ មាន​សក្តានុពល​ជួយ​ជីវិត និង​សេវា​កម្ម​​សុខភាព​ ប្រយុទ្ធ​នឹងជំងឺអេដស៍​ដល់ប្រជាពលរដ្ឋ​ដែលមិនសូវ​បានទទួលសេវា​ថែទាំ​។

វាគ្មិន​ដែលចូល រួមមាន​ លោកស្រី​ Sheri-Nouane ​Duncan-Jones ​នាយិកាការិយាល័យ​សុខភាព​សាធារណៈ​ និង​ការ​អប់រំ​ របស់ ​USAID​ នៅកម្ពុជា​ លោក ​គុណ​ ខៃហេង​ រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​ និង​លោក​វេជ្ជបណ្ឌិត​ តែង គន្ធី​ អគ្គលេខាធិកា​រអាជ្ញាធរជាតិ​ប្រយុទ្ធ​នឹងជំងឺអេដស៍​។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative