ក្រសួងការងារ ​និង​អង្គការ​អាយឡូ​ រួមគ្នាត្រួតពិនិត្យ​កម្មវិធី​ការងារ​សមរម្យ​នៅ​កម្ពុជា

នៅ​សណ្ឋាគារ​អ៊ីនធើខន​ កាលពីព្រឹក​ថ្ងៃទី២១​ ឧសភា​ ឆ្នាំ២០១៥​ ក្រសួង​ការងារ​និង​បណ្តុះ​​បណ្តាល​វិជ្ជាជីវៈ​ និង​ អង្គការ​អាយឡូ​ បាន​បើកសិក្ខា​សាលា​ត្រីភាគីស្តី​ពីការពិនិត្យ​ ប្រចាំឆ្នាំលើក​ម្មវិធីការងារ​សមរម្យ​នៅកម្ពុជា​ក្រោម​ អធិបតីភាព​ លោក​ អ៊ិត សំហេង​ រដ្ឋមន្ត្រី​ក្រសួងការងារ​ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ។

3លោក អ៊ិត សំហេង​ បានមាន​ប្រសសន៍​ថា​​​ សិក្ខា​សាលា​ត្រី​ភាគី​​នៅ​ពេល​នេះ​ មាន​គោល​បំណង​​ពិនិត្យ​មើលអំពី​សមិទ្ធ​ផល​​សំខាន់ៗ​​ ដែល​​ប្រទេស​កម្ពុជា​ សំរេច​បានក្នុង​​ឆ្នាំ​២០១៤​​ ការ​កំណត់​សកម្មភាព​​ការងារ​​អាទិភាព​​គោល​ដៅ សំរាប់​​ឆ្នាំ២០១៥​ និង​ការ​កំណត់​​បញ្ហា​ប្រឈម​សំខាន់ៗ​ ដើម្បី​ជមរុញ​ការ​អនុវត្ត​សំរេច ឲ្យ​បាន​ជោគជ័យ​លើកម្មវិធី​ការងារ​សមរម្យ​សំរាប់​កម្ពុជា​ ឆ្នាំ២០១៥​ បន្ត​ទៀត​។ លោករដ្ឋមន្ត្រី​សង្ឃឹម​ថា​ តាម​រយៈការ​ចូលរួម​របស់អស់​លោក​លោកស្រី​ ក្នុង​រយៈពេល១​ថ្ងៃនេះ​ ពិតជា​បានផ្លាស់ប្តូរនូវបទពិសោធន៍​ ក៏ដូចជាផ្តល់​នូវ​អនុសាសន៍​ល្អៗ​ ដែល​ជា​មូលដ្ឋាន​​ដ៏រឹងមាំ​មួយសំរាប់​យកមកអនុវត្ត​ ដើម្បីសំ​រេច​ឲ្យបាន​ជោគជ័យលើកម្មវិធី​ការងារ​សមរម្យ​​សំរាប់កម្ពុជាក្នុង​ឆ្នាំ​២០១៥​នេះ​។

លោករដ្ឋមន្ត្រី​បាន​បញ្ជាក់ថា​ កម្មវិធី​ការងារសមរម្យនេះនឹង​ដាក់បញ្ចូលទៅ​ក្នុង​កម្មវិធីរបស់​អង្គការ​សហប្រជាតិ​នៅចុង​ឆ្នាំ​នេះ​ហើយ​នៅចុងខែនេះ​ លោកនឹងទៅចូលរួម​កិច្ចប្រជុំស្តី​យុវជន​ក្នុង​វិស័យ​​ការងារ​នៅទីក្រុងញូយ៉ក​សហរដ្ឋអាមេរិក​ហើយ​​ ក្នុង​ឪកាស​នោះ​​លោក​នឹង​ចូល​រួម​កិច្ចប្រជុំ​ជាមួយ​​បណ្តា​ប្រទេស​​ដែលគាំទ្រ​​កម្មវិធីការងារ​សមរម្យនេះ​ដើម្បីឲ្យកម្មវិធី​នេះទទួល​ បាន​ជោគជ័យពោល​ គឺដាក់នៅក្នុងកម្មវិធី​របស់អង្កការសហប្រជាជាតិដែលជាកម្មវិធីមួយ​ជួយដល់ពលករកម្មករ យើង​កាន់​តែ​មាន​លក្ខណៈប្រសើរថែមទៀត។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative