គ្រោះថ្នាក់​ចរាចរណ៍​ ថ្ងៃទី​២០ឧសភា​ ស្លាប់មនុស្ស​៥នាក់ និង​រងរបួស​១៨នាក់

ករណី​គ្រោះថ្នាក់​ចរាចរណ៍​ នៅទូទាំង​ប្រទេស​កាលពីថ្ងៃទី​២០ ខែឧសភា​ ឆ្នាំ២០១៥​ បាន​កើត​ឡើងចំនួន​ ១៣លើក យប់​ ០៣លើក ​បណ្តាល​ឲ្យមនុស្សស្លាប់​ ០៥នាក់ (ស្រីម្នាក់) របួសធ្ងន់​ ១២​​នាក់ (ស្រី ០៤នាក់)​​ និង​របួសស្រាល​ ០៦​នាក់ (ស្រី ០៥នាក់)។

11យោងតាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បានឲ្យ​ដឹងថា​ក្នុងហេតុ​ការណ៍​គ្រោះ ថ្នាក់​ចរាចរណ៍​ទាំង​ ១៣លើក​នេះ​បានបង្ក​ឲ្យ​ខូចខាតយាន​យន្តសរុប​​ ១៩គ្រឿង​ ក្នុងនោះមាន​ ម៉ូតូ​ចំនួន​១២គ្រឿង​ រថយន្ត​ ធុនតូច​ ០៤គ្រឿង​ រថយន្តធុនធំ​ ០២គ្រឿង​​​ យានផ្សេងៗ​ ០១គ្រឿង​ និង​ថ្មើរជើង ០៤នាក់។

មូលហេតុ​ដែលបណ្តាល​ឲ្យមានគ្រោះថ្នាក់​រួមមាន​​ល្មើសល្បឿន​ ០៦លើក​ បត់គ្រោះថ្នាក់​ ០១លើក ​មិនគោរព សិទ្ធិ ០២លើក ស្រវឹង ០២លើក ​មិន​ប្រកាន់​ស្តាំ ០១លើក មនុស្សដើរឆ្លងផ្លូវ ០១លើក។ ចំពោះអ្នកជិះម៉ូតូ គ្រោះថ្នាក់ ដោយមិន បានពាក់មួក សុវត្ថិភាព ចំនួន ១៧នាក់ (យប់០៥នាក់) ក្នុងនោះយានយន្តដែលបង្ក ហេតុមានម៉ូតូ ០៧លើក រថយន្តធុនតូច ០៤លើក រថយន្តធុនធំ ០១លើក និងមនុស្សរត់ឆ្លងផ្លូវ ០១លើក។

សូមបញ្ជាក់ថា រថយន្តពិន័យសរុបចំនួន ៧១៥គ្រឿង (រថយន្តធុនធំ ១៤៨គ្រឿង) ស្មើនឹង៧២៤​ករណី ករណី​ល្មើសក្រដាស ​ស្នាម  ៥៥៥គ្រឿង ស្មើនឹង៥៦៤ករណី ចំពោះករណីល្មើសបច្ចេកទេស ១៦០គ្រឿង ស្មើនឹង ១៦០ករណី ដោយ ឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ១,៤៥៧គ្រឿង។

សូមតាមដានព័ត៌មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ អំ សុភា

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative