USAID NAA និងក្រសួងប្រៃសណីយ៍ នឹង​សម្ភោធ​កម្មវិធី​អប់រំ​សុខភាព​តាមទូរស័ព្ទដៃ​

ទីភ្នាក់ងារ​សហរដ្ឋអាមេរិក​សម្រាប់​​សហប្រតិបត្តិការ​អន្តរជាតិ​(USAID)​ ​អាជ្ញាធរជាតិ​ប្រយុទ្ឋ​នឹងជំងឺអេដស៍​ (NAA) ​និង​ក្រសួង​ប្រៃស​ណីយ៍​ និង​ទូរគមនាគមន៍​ នឹង​សម្ភោធ​កម្ម​វិធី​អប់រំសុខភាព​ពីជំងឺអេដស៍​តាមទូរស័ព្ទដៃ។

098_1យោងតាមសេចក្តី​​ប្រកាស​ព៌តមាន​​​របស់​ស្ថានទូត​​សហរដ្ឋ​អាមេ​រិក​​ប្រចាំ​កម្ពុជា​​បានឲ្យ​គេហទំព័រ​​សុខភាព ​ដឹង​នៅព្រឹក​ថ្ងៃទី ២០ ឧ​សភា​នេះ​ថា​ គម្រោង​ Cambodia ​HIV/AIDS Flagship​ របស់ USAID សហការជាមួយ​អាជ្ញាធរជាតិ​ប្រយុទ្ឋ​នឹង​​ជំងឺ​អេដស៍​ និង​ក្រសួង​ប្រៃសណីយ៍​​ និង​ទូរ​គមនា​គមន៍​​​នឹង​សម្ភោធ​​កម្ម​វិធី​សុខភាព​​តាម​ទូរស័ព្ទ​​ដៃលើកតំបូង​នៅប្រទេស​កម្ពុជា​នៅថ្ងៃ​ទី២១​ ខែ​ ឧសភា​ ខាងមុខនេះ។

កម្មវិធីនេះ មានគោលដៅ​ដើម្បីជួយ​ដល់យុវជន​ដែលប្រឈមមុខ​​នឹង​ការឆ្លេង​​មេរោគ​អេដស៍​ជំងឺ​អេដស៍​នៅក្នុងកម្មវិធី ពិសេសមួយនាទីក្រុងភ្នំពេញ។

សេចក្តីប្រកាសព៌តមាននេះ​បានបន្តថា កម្មវិធីនេះមានឈ្មោះ​ថា​ Mhealth នឹងគាំទ្រដល់​​គំនិត​ផ្តួចផ្តើម​ ​៣.០ របស់រាជ​រដ្ឋា​ភិបាល​​​តាម​រយៈការ​ផ្តល់ព៌តមាន​ស្តីពីជំងឺ​អេដស៍​ដ៏មានសក្តានុពល​ជួយជីវិត​ និង​សេវាកម្ម​សុខភាពប្រយុទ្ឋនឹង​ជំងឺអេដស៍ដល់ ប្រជាពលរដ្ឋដែល​មិន​​សូវ​បាន​ទទួល​សេវាថែរទាំ​ និងការបង្ការជំងឺ។

លោកសៀវកាលាហាន​(Sean Callahan) នាយកស្តីទី​ នៃបេស​កកម្មរបស់​ទីភ្នាក់ងារ​សហរដ្ឋអាមេរិច​​ដើម្បី​អភិវឌ្ឍន៍​អន្តរជាតិ​ (USAID) ​នៅកម្ពុជាបានធ្វើការ​កត់សំគាល់ថា​ “ប្រទេសកម្ពុជា​​មាន​​ការ​វិវត្ត​ខ្លាំង​​​ក្នុង​ការឆ្លើយតប​នឹងការរាលដាល នៃជំងឺ​អេសដ៍​។ ប៉ុន្តែ​ប្រជាពលរដ្ឋ​ក្នុងក្រុមសំខាន់ៗ​ នៅតែ​បន្ត​​​ប្រឈម​​​មុខ​​ខ្ពស់​នឹងការ​ឆ្លង​មេរោគអេដស៍​។ វាមានសារៈ​សំខាន់​ណាស់​ដែល​យើង​ត្រូវ​ផ្តល់​ព័ត៌​មាន​ និងសេវា​ទាក់ទង​នឹងមេរោគអេដស៍​ ដល់ក្រុមមនុស្ស​ ទាំងនេះហើយផ្តល់​សេវា និង​ព័ត៌មាន​ដែល​​​អាច​សង្គ្រោះជី​វិត​​ដល់ពួកគេ” ។

​ប្រព័ន្ធព័ត៌មាននេះបង្កើត​ឡើងដោយផ្អែកលើកម្មវិធី ​SMART-Girls M-Style និង Srey Sros របស់ USAID ហើយរួម​មាន​ពីរ​ផ្នែក​៖ “សហគមន៍ខ្ញុំ-My Community”​ និង​ “សំលេងសំរាប់អ្នក – Voice4U​”​​។ ​ “សហគមន៍ខ្ញុំ My Community”​  គឺជាបណ្តុំ គេហទំព័រឆ្លើយ​ឆ្លង​ ​និងទំព័រ Facebook ដែល​បង្ហាញ​​ទីតាំងផ្តល់​សេវា​តាមផែនទី​​អេឡិច​ត្រូវនិច​ និង​ព័ត៌មាន​សំរាប់​ការបញ្ជូន​ ​ដែល​គេអាចទាញ​យកមក​អានព័ត៌មាន​ទាក់ទងនឹងជំងឺ​អេដស៍ ការពិនិត្យ​ និង​វាយតំលៃកម្រិត​​ប្រឈ​មនឹង​ការឆ្លងរោគ​ និង ព័ត៌មាន​ផ្សេងៗទៀត​។ “សំលេងសំរាប់អ្នក ​- Voice4U” ជាប្រព័ន្ធឆ្លើយតប​តាមសំលេង​តាម​ទូរស័ព្ទដៃ​ដែល​ផ្តល់​ដល់អ្នក​ហៅ​នូវ​ការប្រឹក្សាតាម​ទូរស័ព្ទព័ត៌មានតាមតំរូវការទាក់ទង​នឹងសុខភាព​​ និងជំងឺអេដស៍ព្រម​ទាំងការរំលឹកអំពីថ្នាំ និង​ការណាត់​ជួប​គ្រូពេទ្យ៕

សូមតាមដានពត័មាន​លំអិត​ផ្សេងទៀត នៅលើ​គេហទំព័រ www.HealthCambodia.com

អត្ថបទដោយ ៖​ គង់ លាងយិន

ចេញផ្សាយ ៖ ថ្ងៃទី ២១ ខែឧសភា ឆ្នាំ២០១៥

Google Analytics Alternative